ចាំទុកឲ្យហើយ! កុំរៀបការជាមួយបុរសមានចំណុចមិនល្អទាំងនេះឲ្យសោះ
- 2018-04-11 05:32:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាំទុកឲ្យហើយ! កុំរៀបការជាមួយបុរសមានចំណុចមិនល្អទាំងនេះឲ្យសោះ
មុនរៀបការជាមួយបុរសណាម្នាក់ មនុស្សស្រីត្រូវមើលឲ្យច្បាស់សិនព្រោះអាចនឹងស្ដាយក្រោយអស់មួយជីវិត។ រើសមនុស្សប្រុសជាប្ដីត្រូវរើសឲ្យបានល្អព្រោះគេត្រូវធ្វើជាឪពុកដ៏ល្អរបស់កូនៗអ្នក កូនប្រសារកតញ្ញូរបស់ឪពុកម្ដាយអ្នក និងធ្វើជាខ្នងបង្អែកដ៏កក់ក្ដៅសម្រាប់អ្នក។ បើគេមានចំណុចដូចខាងក្រោមនេះ សូមកុំប្រថុយរៀបការជាមួយគេអី ៖
១. ចិត្តចង្អៀតចង្អល់
រៀបការជាមនុស្សប្រុសចិត្តចង្អៀតគឺដូចជាសុបិនអាក្រក់មួយអីចឹង ហើយអ្នកនឹងមានអារម្មណ៍ថាស្ដាយក្រោយមិនខាន។ មនុស្សដែលមានចិត្តតូចចង្អៀតគឺពិបាករស់នៅជាមួយគ្នាណាស់ ព្រោះគេមិនដែលបើកចិត្តឲ្យទូលាយឡើយ អ្នកធ្វើអីដែលគេមិនចូលចិត្ត អ្នកនឹងក្លាយជាអ្នកទោស ហើយមានរឿងជាមួយគ្នាមិនចេះចប់មិនចេះហើយ។
២. ដោះសារមិនចេះចប់
មនុស្សប្រុសដែលពូកែរកលេសដោះសារ បើអាចកុំយកខ្លួនក្បែរអីព្រោះមនុស្សបែបនេះជាមនុស្សយកជាការមិនបាន គ្មានទំនួលខុសត្រូវក្នុងខ្លួន។ ពេលធ្វើខុសគេចាប់ផ្ដើមលើកដាក់អ្នកនេះដាក់អ្នកនោះយករួចតែខ្លួនប៉ុណ្ណោះ ហើយគេមិនដែលចេះខុសឡើយ។
៣. សន្យាខ្យល់
បានតែនិយាយតែមិនដែលឃើញធ្វើអីបានទេ មនុស្សប្រុសបែបនេះមិនគួរអ្នកចំណាយពេលជាមួយទេព្រោះវានាំតែខាតពេល។ មនុស្សប្រុសល្អគេមិនចូលចិត្តសន្យាទេតែគេចូលចិត្តធ្វើ ព្រោះបើនិយាយហើយធ្វើមិនបានផង វាគ្មានន័យអីទេ ហើយបើអ្នកផ្ញើជីវិតអ្នកទៅលើបុរសបែបនេះ អ្នកនឹងដេកខកចិត្តអស់មួយជីវិត។
៤. ចូលចិត្តឈ្លោះ
មានរឿងអីតិចតួចមិនចេះលើកលែងឲ្យវាកន្លងទៅផុតទេ គឺចាំចាប់កំហុស ជីកកកាយ រករឿងរហូតក្លាយជារឿងធំ។ នៅជាមួយមនុស្សបែបនេះអ្នកអាចស្លាប់មុនអាយុ ព្រោះត្រូវខឹង ត្រូវពិបាកចិត្តច្រើន ព្រោះគេមិនចេះអត់ឱន មិនចេះអធ្យាស្រ័យគ្នា។
៤. លួចលាក់ក្បត់អ្នក
មនុស្សបើចេះលួចលាក់ហើយ តើអ្នកអាចផ្ញើវាសនាអនាគតអ្នកលើគេយ៉ាងម៉េចទៅ? កុំនាំបង្ហិនពេល ព្រោះចរិតព្រាន ចរិតក្បត់របស់មនុស្សប្រុសពិបាកកែណាស់ ហើយក៏មិនគួរនៅជាមួយគេដើម្បីតែរំពឹងឲ្យគេកែដែរ។ ត្រូវរៀបការជាមួយបុរសដែលច្បាស់លាស់ ស្មោះត្រង់នោះទើបគប្បីនឹងជីវិតដ៏ស្រស់ស្អាតអ្នក។
៥. គម្រិះ ចិត្តមិនបាន
យល់អារម្មណ៍នៅជាមួយមនុស្សគម្រិះអត់? តឹងទ្រូង តឹងចិត្តណាស់ ហើយបើរៀបការជាមួយគ្នាហើយអ្នករឹតតែគ្រាំចិត្តទៀត ព្រោះគេចិត្តមិនបានជាមួយគ្រួសារអ្នកឡើយ។ គេមិនចង់ចំណាយ គេមិនចង់ឲ្យអ្នកចាយច្រើនមានរឿងអីក៏គេមិនចង់ចេញលុយ។ ពិបាកណាស់បើអ្នកយកមនុស្សប្រុសចិត្តអត់ទូលាយធ្វើប្ដីនោះ។
៦. ចរិតក្មេង ទន់ជ្រាយ គ្មានសមត្ថភាព
មនុស្សប្រុសត្រូវធ្វើជាខ្នងបង្អែករបស់គ្រួសារដូច្នេះត្រូវរឹងមាំ ត្រូវខ្លាំងដើម្បីការពារ និងមើលថែគ្រួសារ តែបើអីក៏មិនចេះ ខ្លាចមុខខ្លាចក្រោយនោះអ្នកច្បាស់ជាពិបាកមិនខានព្រោះអ្នកនឹងត្រូវចេញមុខជំនួសគេរហូត។ កុំយកបុរសដែលមានចរិតកូនក្មេងធ្វើប្ដីព្រោះចំណងស្នេហានឹងអាចដាច់កណ្ដាលផ្លូវ ព្រោះនិស្ស័យជាក្មេងគេមិនច្បាស់លាស់មិនអាចថែអ្នកបានយូរឡើយ៕
ចុចអាន៖មនុស្សស្រីដូចបានឡើងឋានសួគ៌បើបានស្វាមីចេះគិតគូរដូចលោកប៉ាម្នាក់នេះ