ហេតុ​ផល​ ៣ធំៗ ដែល​សង្សារ​អ្នក​ប្រកែក ពេល​​សុំ​ឲ្យ​​ចូល​​ស្ដី​​ដណ្ដឹង

  • 2018-04-12 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ងឿង​ឆ្ងល់​ណាស់​មែន​ទេ ហេតុ​អ្វី​ស្រលាញ់​គ្នា​ជា​មួយ​គាត់​យូរ​ហើយ ពេល​សុំ​ឲ្យ​ចូល​ដណ្តឹង​តាម​ប្រពៃ​ណី ​បែរ​ជា​មាន​លេស​ថា​ មិនទាន់​ត្រៀម​ខ្លួន​រួច​​ទៅ​វិញ? ហេតុ​អ្វី​មិន​ទាន់​ត្រៀម​​​រួច​ទៀត បើ​យល់​ចិត្តគ្នា​ ហើយ​និយាយ​ថា​ស្រលាញ់​គ្នា​ពេញៗ​មាត់​ហើយ​នោះ? អ្នក​​ប្រាកដ​​ជា​មាន​​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត ហើយ​មិន​ច្បាស់​ថា​ ពាក្យ​ដែល​គាត់​និយាយ​ថា​​ស្រលាញ់​អ្នក​នោះ​ ជា​ការ​ពិត​ឬ​យ៉ាង​ណា? ដើម្បី​កុំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ច្រើន កញ្ញា នឹង​ជួយ​អ្នក​ទាំង​អស់​គ្នា​បក​ស្រាយ​មន្ទិល​ទាំង​នោះ ដោយ​លើក​​ហេតុ​ផល​ ៣​ ធំៗ ដូច​ខាង​ក្រោម៖

១. អ្នក​មិន​មែន​ជា​ជម្រើស​របស់​គាត់​ទេ ​ នេះ​ជា​​ហេតុផល​ចម្បង ព្រោះ​ចាប់​តាំង​ពី​ស្រលាញ់​គ្នា គាត់​មិន​ដែល​បាន​តាំង​ចិត្ត​ខ្ពស់ និង​ចាត់​ទុក​ទំនាក់​ទំនង​មួយ​នេះ ឲ្យ​បាន​វែង​ឆ្ងាយ​​ដល់​កម្រិត​ណា​នោះ​ទេ។ អ្នក​អាច​មិន​មែន​ជា​ជម្រើសរបស់​គាត់ ទើប​គាត់​គ្មាន​ផែន​ការ​​ច្បាស់​លាស់​ជាមួយ​អ្នក ដូច​នឹង​អ្វី​​ដែល​អ្នក​បាន​​គិត​ទៅ​លើ​​គាត់​នោះ​ទេ។

រូបតំណាង

**២. ពេល​វេលា​មិន​អំណោយ​ផល**

ពេល​ខ្លះ​គាត់​ចង់​ចូល​មក​ដែរ ប៉ុន្តែ​គិត​ថា​ពេល​វេលា​មិន​ទាន់​ស័ក្ដិសម​ត្រឹម​ត្រូវ​នៅ​ឡើយ។ គាត់​អាច​នឹង​គិត​ចង់​ឲ្យ​អ្វីៗ​មាន​លំនឹង​សិន ដូចជា​ការងារ លុយកាក់ ជាដើម។ ទាំង​នេះ​ហើយ​​ដែល​ជា​រនាំង នៃ​ការ​សម្រេច​ចិត្ត​របស់​គាត់។

៣. គាត់​មាន​ចិត្ត​លើ​អ្នក​​ផ្សេង

នេះ​ជា​ហេតុ​ផល​មួយ​ដែល​ស្តាប់​ទៅ ពិបាក​ទទួល​យក​​បន្តិច ប៉ុន្តែ​​ទទួល​ស្គាល់​ការពិត​ប្រសើរ​ជាង ការ​តាំង​ចិត្ត​ មាន​សង្ឃឹម​តែ​ម្នាក់​ឯង វា​​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ខ្លាំង​ទៅ​ថ្ងៃ​ក្រោយ​។ បើ​គាត់​មាន​ចិត្ត​លើ​អ្នក​ផ្សេង​ហើយនោះ ​ទោះ​អ្នក​ខំ​​ធ្វើ​​ល្អ​យ៉ាង​ណា​ក៏​វា​គ្មាន​តម្លៃ​ដែរ៕

ចុចអានបន្ត៖

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម