ចង់ធ្វើកិច្ចការធំ សូមកុំចែករំលែករឿង ៥ យ៉ាងនេះប្រាប់ទៅអ្នកដទៃ
- 2018-04-12 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ធ្វើកិច្ចការធំ សូមកុំចែករំលែករឿង ៥ យ៉ាងនេះប្រាប់ទៅអ្នកដទៃ
មនុស្សភាគច្រើន ដោយសារតែពិបាកសម្រេចចិត្ត ឬចង់បង្ហាញអ្វីមួយ ទើបខំយករឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួនទៅនិយាយប្រាប់អ្នកដទៃ។ តែបើអ្នកចង់ធ្វើកិច្ចការណាមួយឲ្យបានជោគជ័យមែន សូមកុំចែករំលែករឿងទាំងនេះឲ្យគេដឹងឲ្យសោះ។ ព្រោះមិនត្រឹមតែមិនអាចជួយអ្វីបានច្រើន ហើយអាចជាឧបសគ្គរារាំងកិច្ចការអ្នកទៀតផង។
១.គោលដៅជីវិត
ដើម្បីរក្សាគោលដៅរបស់អ្នកឲ្យមានសុវត្ថិភាព កុំនិយាយប្រាប់អ្នកដទៃថាខ្លួនចង់ធ្វើអ្វី។ មូលហេតុចម្បង គឺអ្នកអាចផ្លាស់ប្ដូរតាមកាលៈទេសៈក្នុងពេលអនាគត ឬការធ្វើនោះមិនទទួលជោគជ័យក៏ថាបាន។ ការចែករំលែកគោលដៅជីវិតរបស់អ្នកជាមួយអ្នកដទៃមុន នឹងនាំឲ្យពួកគេមានការរំពឹងទុកខ្ពស់ និងរង់ចាំមើលលទ្ធផល ដល់ពេលធ្វើមិនបាន ពួកគេអាចសើចចំអកដាក់អ្នកវិញ។ ចាំឲ្យចេញជារូបរាងពិតប្រាកដ ចាំប្រាប់អ្នកដទៃក៏មិនយឺតពេលដែរ។
**២.ជីវិតឯកជន**
ការប្រាប់អ្នកដទៃពីរបៀបរបបរស់នៅរបស់ ស៊ីចុក ឬដើរហើរពិតជារឿងមិនល្អសោះឡើយ។ អ្នកមិនត្រូវអូសមនុស្សដែលមិនជាប់ពាក់ព័ន្ធ ឲ្យមកឈឺក្បាលវិលមុខជាមួយអ្នកទេ ហើយស្ដាប់រឿងមិនបានការនេះពួកគេប្រហែលជាមិនពេញចិត្តនឹងចង់ដឹងផង។
៣.បញ្ហាគ្រួសារ
ជាធម្មតាការប៉ះទង្គិចគ្នារបស់សមាជិកគ្រួសារ គឺជៀសមិនផុតទេ។ ប៉ុន្តែអ្នកត្រូវយល់ផងដែរថាគ្រប់គ្រួសារទាំងអស់តែងមានបញ្ហាផ្ទាល់ខ្លួន ដែលមានអ្នកតែក្នុងផ្ទះនោះប៉ុណ្ណោះអាចដោះស្រាយបាន។ ដូច្នេះមិនចាំបាច់ឲ្យអ្នកខាងក្រៅចូលរួមជាយោបល់ក្នុងបញ្ហាគ្រួសាររបស់អ្នកឡើយ ដោយសារពួកគេអាចឆ្លៀតយកប្រយោជន៍ពីវា ឬវិនិច្ឆ័យខុសអ្នកដោយផ្អែកលើការក្ដោបស្ថានភាពមិនបានគ្រប់ជ្រុងជ្រោយ។
៤.ការធ្វើអំពើល្អ
គ្រាន់តែបានធ្វើរឿងសប្បុរសធម៌ មិនចាំបាច់ដើរនិយាយអួតប្រាប់គេឯងឲ្យដឹងដែរ ព្រោះទង្វើល្អមិនចាំបាច់ឲ្យមាននរណាម្នាក់មកសរសើរឡើយ។ តែបើគេមើលឃើញពីអំពើល្អពិតមែន នោះគេនឹងស្ញប់ស្ញែងអ្នកដោយមិនដឹងខ្លួន។
៥.ទ្រព្យសម្បត្តិ
ការនិយាយអំពីទ្រព្យសម្បត្តិ ឬសម្ភារៈមានតម្លៃរបស់អ្នកក៏អាចបង្កឲ្យមានការពេបជ្រាយពីអ្នកស្ដាប់បានដែរ។ មួយវិញទៀតអ្នកចែករំលែកព័ត៌មានលម្អិតទាំងនេះដោយមិនដឹងថា នៅចំពោះមុខអ្នកគឺជាមនុស្សល្អ ឬអាក្រក់។ បើអ្នកមនុស្សគិតអាក្រក់អាចបង្កភាពក្ដៅក្រហាយដល់អ្នកវិញជាក់ជាមិនខាន៕
ចុចអាន៖ជីវិតអ្នកធ្វើការហត់ខ្លាំង ស្ត្រេសខ្លាំងគឺដោយសារហេតុផលធំៗ ៥យ៉ាងនេះ