កុំ​រំលង​នូវ​វិធី​ទាំង​អស់​នេះ​ឲ្យ​សោះ បើ​ចង់​​ស្រលាញ់​​គ្នា​ឲ្យ​​​ដល់​ចាស់​កោង​ខ្នង

  • 2018-04-14 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដែល​អ្នក​មាន​ស្នេហា​ អ្នក​តែង​​ចង់​ឲ្យ​​វា​មាន​ភាព​​ស្ថិត​ស្ថេរ​ជា​និរន្ត។ វា​ជា​ការ​ឈឺ​ចាប់​​​ខ្លាំង​ណាស់​ បើ​​​ទី​បំផុត អ្នក​ត្រូវ​បញ្ចប់​ស្នេហា ជា​មួយ​មនុស្ស​ដែល​​ខ្លួន​​​ស្រលាញ់​។ ​យ៉ាង​ណា​មិញ បើ​អ្នក​​ចង់​ថែ​រក្សា​ស្នេហា​មួយ​នោះ​ ឲ្យ​នៅ​​តែ​មាន​ភាព​ផ្អែម​ល្ហែម និង​គង់​វង្ស​ កុំ​ភ្លេច​អនុវត្ត​នូវ​វិធី​ខាង​ក្រោម​នេះ៖

១. ថើប​និង​និយាយ "សួស្តី" (Hello) រាល់​ពេលជួប​មុខ​គ្នា ហើយ​និយាយ​ថា "លាហើយ" (Bye-Bye) រាល់​ពេល​ដែល​ចេញ​ពី​​ផ្ទះ។

២. កុំ​ខ្មាស​ក្នុង​ការ​និយាយ​ពាក្យ​៣​ម៉ាត់​ថា អូន​ស្រលាញ់​បង​ឬ​បង​ស្រលាញ់​អូន។

៣. កុំ​គិត​ថា​ការ​ឈ្លោះ​គ្នា​ជា​ទី​បញ្ចប់​នៃ​ស្នេហ៍ ព្រោះ​អ្នក​ទាំង​ពីរ​ឈ្លោះ​គ្នា​​ដោយ​​​សារ​ក្តី​ស្រលាញ់ មិន​មែន​ជា​សត្រូវ​នឹង​គ្នា​​នោះ​ទេ។

៤. លើក​ទូរស័ព្ទ និង​តប​សារ​គ្នា​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​​ធ្វើ​ឲ្យ​ដូច​អ្វី​​ដែល​អ្នក​ទាំង​ពីរ​ស្គាល់​​គ្នា​កាល​គ្រា​ដំបូង។

៥. គោរព អត់ឱន ​យោគយល់ អធ្យាស្រ័យ​គ្នា​ ទៅ​វិញ​ទៅ​មក។

៦. និយាយ​ពាក្យ​ពិត​ក្នុង​ចិត្ត​​ពេល​ចង់​​​ឲ្យ​ដៃគូ​ធ្វើ​អ្វី​មួយ ហើយ​​ត្រូវ​ស្មោះ​ត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។

៧. រស់​នៅ​ជា​មួយ​គ្នា​ ត្រូវ​ចេះ​សួរ​នាំ​ពី​សុខ​ទុក្ខ​ ​ចែក​រំលែក​​ពី​បញ្ហា​ដែល​ខ្លួន​មាន ហើយ​​រក​វិធី​ដោះ​ស្រាយ​រួម​គ្នា។

៨. ទោះ​ជា​រវល់​យ៉ាងណា​ក៏​ដោយ រក​ពេល​ដើរ​លំហែ​កាយ​​ឲ្យ​បាន​សប្បាយ​ និង​បង្កើត​អនុស្សាវរីយ៍​​ល្អៗ​ជាមួយ​គ្នា។

៩. អោយ​​តម្លៃ​គ្រួសារ​ទាំង​​សង​ខាង​ឲ្យ​បាន​ស្មើ​​គ្នា។

១០. ជូន​កាដូ​ក្នុង​ឧកាស​ពិសេសៗ ដូច​ជា​ខួប​កំណើត ខួប​អាពាហ៍ពិពាហ៍...ដើម្បី​បង្ហាញ​​នូវ​ក្តី​ស្រលាញ់ និង​ការ​នឹក​រលឹក។​​

១១. ការពារ​កិត្តិយស និង​តបត​ បើ​សិន​ជា​លឺ​​អ្នក​ដទៃ​​និយាយ​​អ្វី​មិន​ល្អ ឬ​បំផ្លើស​ពី​ដៃ​គូ​អ្នក។

១២. យក​ចិត្ត​ទុក​ដាក់ ខ្វាយ​ខ្វល់ និង​ថែរក្សា​គ្នា​​ពេល​ដែល​មាន​ឈឺ​ថ្កាត់ ទោះ​ច្រើន​ឬតិច​ក្តី​ក៏​ដោយ។

១៣. ចេះលើក​ទឹក​ចិត្ត ពេល​ដែល​ដៃ​គូ​ជួប​ទុក្ខ​លំបាក។

១៤. ស្រលាញ់​គ្នា​ដោយ​គ្មាន​លក្ខខ័ណ្ឌ។

បើ​អ្នក​តាំង​ចិត្ត​អាច​ធ្វើ​បាន​ទាំង​​សង​ខាង នោះ​អ្នក​នឹង​ទទួល​បាន​ស្នេហា​មួយ ឋិតថេរ​ជា​អមត:​ជាក់​ជា​មិន​ខាន​ឡើយ។​

ចុចអាន​បន្ត៖

ប្រភព៖ vixendaily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម