វត្ថុកំពូលគ្រោះថ្នាក់ទាំង ៥ នៅក្នុងផ្ទះបាយដែលអ្នកត្រូវប្រយ័ត្ន
- 2018-04-07 07:17:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ថុកំពូលគ្រោះថ្នាក់ទាំង ៥ នៅក្នុងផ្ទះបាយដែលអ្នកត្រូវប្រយ័ត្ន
មានរបស់របរច្រើនណាស់ ដែលយើងប្រើប្រាស់នៅក្នុងផ្ទះបាយរបស់យើងជារៀងរាល់ថ្ងៃ។ របស់ទាំងនោះគឺសាមញ្ញណាស់ ហាក់ដូចជាគ្មានគ្រោះថ្នាក់អ្វីឡើយ ហើយយើងមិនដែលគិតអំពីគ្រោះថ្នាក់ ដែលពួកវាអាចធ្វើបាននោះទេ។ ដូច្នេះថ្ងៃនេះ កញ្ញា នឹងចែករំលែកព័ត៌មានសំខាន់នេះជាមួយប្រិយមិត្ត ដើម្បីគ្រប់គ្នាអាចផ្លាស់ប្តូរទម្លាប់ខ្លះៗ ដើម្បីសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន។
១. ប្រអប់ ឬថង់ម្ហូបអាហារធ្វើពីប្លាស្ទិក
ដើម្បីធ្វើឲ្យប្លាស្ទិកអាចបត់បែនបាន អ្នកផលិតខ្លះបានបន្ថែមសារធាតុគីមីពិសេស ដែលអាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ប្រាកដណាស់ថា អ្នកមិនចង់ឲ្យសារធាតុគីមីទាំងនេះនៅក្នុងអាហាររបស់អ្នក ឬនៅក្នុងខ្លួនអ្នកឡើយ ដូច្នេះបើអាចចៀសបានគួរតែចៀស។
២. ធុង ឬកន្លែងលាងចានផ្ទះបាយ
ប្រសិនបើកាកសំណល់ហូបអាហារពីចានរបស់អ្នកស្ថិតនៅក្នុងនោះយូរ វានឹងចាប់ផ្តើមបង្កើតតំបន់បង្កកំណើតសម្រាប់បាក់តេរី និងមេរោគ។ កន្លែងលាងចានក្នុងផ្ទះបាយរបស់អ្នកអាចជាកន្លែងកខ្វក់ពិតប្រាកដ ដែលអ្នកមិនធ្លាប់បានដឹង ដូច្នេះសុំកុំភ្លេចសម្អាតវាឲ្យបានញឹកញាប់។
៣. កាំបិត
កាំបិតរបស់អ្នកគួរតែនៅមុតល្អជានិច្ច។ ប្រសិនបើពួកវាមិនមានភាពមុតមាំទេ នោះវាអាចនឹងរអិល ឬបង្កគ្រោះថ្នាក់ចំពោះអ្នក នៅពេលអ្នកព្យាយាមកាត់អ្វីមួយដោយខ្លាំងៗពេក។
៤. អេប៉ុងលាងសម្អាត
អេប៉ុងផ្ទះបាយ ជាកន្លែងលូតលាស់របស់បាក់តេរីយ៉ាងឆាប់រហ័ស។ ការលាងសម្អាតធម្មតាជួនកាលមិនអាចសម្លាប់បាក់តេរីទាំងនោះអស់ឡើយ។ យកល្អ អ្នកគួរឧស្សាហ៍ត្រាំក្នុងទឹកអំបិល ហើយកុំប្រើមួយដល់រាប់ខែ។
៥. កន្សែងជូតដៃ
កន្សែងនៅផ្ទះបាយ គឺជារបស់មួយដែលធ្វើឲ្យកខ្វក់បំផុតនៅក្នុងផ្ទះបាយរបស់អ្នក។ អ្នកប៉ះពួកវាគ្រប់ពេល - សូម្បីតែមុនពេលលាងដៃ ហើយបន្ទាប់មកចម្អិនអាហារម្តងទៀត។ នោះជាវិធីមួយសម្រាប់បាក់តេរី ដើម្បីចូលទៅក្នុងអាហាររបស់អ្នក៕
ចុចអាន៖
ទម្លាប់ ៦យ៉ាងជួយអ្នកយកឈ្នះជំងឺបាក់ទឹកចិត្ត ហើយត្រឡប់មានជីវិតល្អឡើងវិញ
៩យ៉ាងទារកខ្លាច! ចង់ឲ្យកូនកើតមកពេញលក្ខណៈ អ្នកម្ដាយគ្រប់រូបត្រូវចៀសវាង