ស្រីៗទោះឯកាប៉ុណ្ណា ក៏កុំស្រលាញ់ឲ្យសោះបុរសចរិតកូនក្មេង ៦ ប្រភេទនេះ
- 2018-04-05 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗទោះឯកាប៉ុណ្ណា ក៏កុំស្រលាញ់ឲ្យសោះបុរសចរិតកូនក្មេង ៦ ប្រភេទនេះ
ស្រលាញ់មនុស្សប្រុសមានចរិតដូចកូនក្មេង គឺជាទុក្ខលំបាករបស់នារី។ ដូចនេះមិនគួរយកខ្លួនទៅពាក់ព័ន្ធជាមួយបុរសប្រភេទនេះឡើយ។ ចង់ដឹងថាគេជាបុរសចរិតកូនក្មេង ឬអត់ មើល ៦ ចំណុចនេះ៖
១.ខ្ជិលសម្អាត ឬងូតទឹក
មនុស្សប្រុសទោះខ្ជិលយ៉ាងណា ក៏មិនដល់ថ្នាក់មួយថ្ងៃមិនងូតទឹកម្ដងសោះដែរ ចំណែកឯកន្លែងស្នាក់នៅវិញរកផ្លូវដើរគ្មានទេនោះ រឹតតែគួរឲ្យជៀស។ បុរសបែបនេះអ្នកកុំស្រលាញ់អីល្អជាង ព្រោះពេលសេពគប់គ្នា គាត់មានតែធ្វើឲ្យអ្នកខ្មាសគេប៉ុណ្ណោះ។
២.យំយែកនៅនឹងមុខគេ
គ្មានបុរសណាម្នាក់បេះដូងជាថ្មទេ ពេលជួបរឿងរំជួលចិត្តគឺស្រក់ទឹកភ្នែកបានដូចគ្នា។ តែមិនមែនពពួកមនុស្សប្រុសដែលជួបរឿងអ្វីកម្សត់បន្តិចស្រែកយំហ៊ូៗឡើយ ព្រោះគេចាត់ទុកជាអ្នកទន់ខ្សោយមិនអាចពឹងពាក់បាន។
**៣.គម្រិះ**
មនុស្សស្រីមិនមែនចង់ឲ្យខាងប្រុសចេញប្រាក់សព្វបែបយ៉ាងឡើយ ដោយយ៉ាងហោចណាស់ក៏ share គ្នាម្នាក់ពាក់កណ្ដាលដែរ មិនមែនឲ្យនាងជាអ្នកចេញលុយទាំងអស់នោះទេ។
៤.គ្មានផែនការស្ថាបនាអនាគត
ចំពោះគាត់ពាក្យ FUTURE ដូចជាភាសាដែលមិនស្គាល់។ មិនមានផែនការ ឬការវិនិយោគសម្រាប់ពេលអនាគត និងនៅពេលសួរនាំអំពីបំណងចង់ធ្វើអ្វី គាត់បែរជាមិនយកចិត្តទុកដាក់ ឬព្យាយាមគេចចេញពីស្ថានភាព ដោយអាកប្បកិរិយាធុញទ្រាន់ដូចកូនក្មេង។
៥.ឈឺបន្តិចបន្តួច តែដូចខ្លាំងណាស់
គ្រាន់តែក្អក ផ្ដាសាយ បន្តិចសោះ គាត់បែរជាធ្វើឫកពាពិបាកណាស់ ដោយមិនអាចទៅធ្វើការ ឬធ្វើអ្វីញ៉ាំបានដោយខ្លួនឯងឡើយ ជាងគេកើតជំងឺមហារីកទៅទៀត។ បុរសបែបនេះពិតជាមិនគួរឲ្យស្រលាញ់សោះឡើយ។
៦.មិនដែលគោរពពាក្យសន្យា
គាត់ប្រហែលជាបានសន្យាថា ទិញស្បែកជើងដ៏ស្រស់ស្អាត ឬនាំអ្នកដើរលេងនៅពេលទំនេរ ប៉ុន្តែនោះគ្រាន់តែជាសម្ដីដែលបន្លឺមកឲ្យធូរពីពោះគាត់ប៉ុណ្ណោះ។ ធាតុពិតគាត់មិនដែលចងចាំពាក្យទាំងនោះឡើយ៕
ចុចអាន៖ប្រុសៗកុំធ្វើរឿងទាំង ៦ នេះឲ្យសោះ បើមិនចង់ឲ្យខាងស្រីរត់ចោល