ប្រុសៗកុំធ្វើរឿងទាំង ៦ នេះឲ្យសោះ បើមិនចង់ឲ្យខាងស្រីរត់ចោល
- 2018-04-04 08:40:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗកុំធ្វើរឿងទាំង ៦ នេះឲ្យសោះ បើមិនចង់ឲ្យខាងស្រីរត់ចោល
កុំធ្វើឲ្យមនុស្សស្រីឆ្អែតចិត្ត ព្រោះតែដល់កាលៈទេសៈនោះ នាងនឹងចាកចេញមិនស្ដាយអ្វីទាំងអស់។ ដូចនេះបុរសៗកុំធ្វើទាំង ៦ ខាងក្រោម ព្រោះជាទង្វើរុញច្រាននាងឲ្យចេញពីជីវិតអ្នក៖
១.បន្ទោសថែម
មនុស្សស្រលាញ់គ្នាពេលធ្វើខុសតែងតែនៅក្បែរ និងផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក មិនមែនមកបន្ទោសថែមឡើយ។ ទង្វើបែបនេះអាចជាការព្រងើយកន្តើយ និងបោះបង់ ដូចនេះមនុស្សស្រីមិនអាចទ្រាំនៅជាមួយបានតទៅទៀត។
២.មិនឲ្យតម្លៃ
មិនថានៅពេលណា ចំពោះមុខនរណា បើបើស្ដីបន្ទោសនាងរហូត នោះក៏ជាសញ្ញាបញ្ជាក់ថានាងជិតរត់ចោលដែរ។ អ្នកអាចស្ដីថាឲ្យពេលនៅតែពីរនាក់បាន តែនៅក្នុងចំណោមមនុស្សច្រើន គឺជាការបំបាក់មុខសុទ្ធសាធ។
៣.គិតថាខ្លួនឯងត្រូវរហូត
ខាងស្រីធ្វើអ្វីមិនដែលចេះត្រូវ ខណៈដែលខ្លួនឯងវិញមិនខុសសោះ។ ការធ្វើបែបនេះញយដងពេកទៅ ធ្វើឲ្យអ្នករស់នៅជាមួយពិបាកសម្រកខ្លួន និងយល់ថាខ្លួនឯងគ្មានតម្លៃស្មើ ទើបបណ្ដាលឲ្យនាងទៅដោយមិនស្ដាយ។
៤.មិនដែលស្ដាប់នាង
បើអ្នកមិនយកគំនិតដែលនាងបញ្ចេញក៏ហីទោចុះ តែកុំបញ្ចេញឫកពាមិនស្ដាប់ មិនខ្វល់ពីសម្ដីដែលបាននិយាយ។ ព្រោះកាយវិការបែបនេះជាការបំផ្លាញទឹកចិត្ត និងមិនឲ្យតម្លៃ ដែលជាហេតុផលធ្វើឲ្យបែកផ្លូវគ្នា។
៥.មិនចាត់ទុកនាងជាមនុស្សសំខាន់
ពេលនាងមានទុក្ខលំបាក បែរជាមិនឃើញមុខដៃគូនៅក្បែរ តែអ្នកបែរជាមានពេលទៅសប្បាយហ៊ឺហាជាមួយពួកម៉ាកធ្វើមិនដឹង។ ព្រោះអ្នកមិនដែលចាត់ទុកនាងជាមនុស្សសំខាន់ ក្នុងជីវិត ទើបមិនខ្វល់គិតបែបនេះ។
៦.មានស្រីថ្មីនៅមុខ
មនុស្សស្រីឈឺចាប់ខ្លាំងពេលបុរសដែលខ្លួនស្រលាញ់លួចមានអ្នកថ្មី។ តែក្នុងករណីដៃគូមានស្រីនៅនឹងមុខស្រស់ៗគឺពិបាកទទួលយកណាស់ ដូចនេះមានតែចាកចេញទើបជាជម្រើសល្អ៕
Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
ចុចអាន៖សេដ្ឋកិច្ចគ្រួសារកាន់តែកើនឡើង ភរិយាគប្បីមាន ៥ ចំណុចនេះ