សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​កើន​ឡើង ភរិយា​គប្បី​មាន ៥ ចំណុច​នេះ

  • 2018-04-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រួសារ​មួយ​ដែល​មាន​ភាព​រីកចម្រើន​ទៅ​បាន គឺ​អាស្រ័យ​លើ​ភរិយា​ច្រើន​ជាង​ស្វាមី។ ដូចនេះ​បើ​ចង់​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​កាន់តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ភរិយា​គួរតែ​មាន​ចំណុច​ទាំង​នេះ៖

១.ខ្លួនឯង​មាន​ជំនាញ​ជាក់លាក់

សេដ្ឋកិច្ច​គ្រួសារ​អាច​ទៅ​មុខ​បាន​លឿន គឺ​អាស្រ័យ​លើ​ប្ដី​ជា​អ្នក​រ៉ាប់រង​ច្រើន តែ​បើ​ភរិយា​មាន​មុខរបរ ឬ​ការងារ​ធ្វើ​បន្ទាប់បន្សំ នោះ​គ្រួសារ​កាន់តែ​រីកចម្រើន។ កាលណា​អ្នក​ទាំងពីរ​មាន​ស្រុះ​ដៃ​គ្នា​ក្នុង​ការ​ប្រកប​កិច្ចការ​ងារ នោះ​ចំណូល​ក៏​កាន់តែ​ច្រើន។

២.ចេះ​សន្សំសំចៃ

បើ​ទោះ​ជា​គ្មាន​ការងារ​ខាងក្រៅ​ផ្ទះ តែ​អ្នក​គួរតែ​ជា​ស្ត្រី​មេផ្ទះ​ដែល​ចេះ​ទុកដាក់ ចាត់ចែង​ប្រាក់កាស ប្ដី​រក​បាន សម្រាប់​សន្សំសំចៃ។ ព្រោះ​បើ​អ្នក​គ្មាន​ការងារ​ធ្វើ​ហើយ ចាយវាយ​ខ្ជះខ្ជាយ​ទៀត​នោះ គ្រួសារ​កាន់តែ​ដុនដាប​ទៅ​ៗ។

៣.មាន​គំនិត​ច្នៃ​ប្រឌិត

មនុស្ស​ស្រី​ដែល​មាន​គំនិត​ចេះ​ច្នៃ​ប្រឌិត​របស់​របស់របរ​ផ្សេង​ៗ​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​ផ្ទះ ដោយ​មិន​ចាំបាច់​ទិញ​គេ ពិតជា​ស្ត្រី​ដ៏​គំរូ​ដូចជា​ចេះ​កាត់ដេរ​តិច​តួច​ខ្លួន​ឯង ចេះ​ធ្វើ DYI សម្ភារៈ​ផ្ទះ​បាយ បន្ទប់​ទទួល​ភ្ញៀវ កែច្នៃ​សួនច្បារ...។ ព្រោះ​អាច​ជួយ​រិះ​ថាំ​លុយ​ដែល​ប្ដី​រក​បាន ទុក​ចំណាយ​ពេល​មាន​រវល់​ធំដុំ។

៤.គិតគូរ​ពី​សុខភាព

បើ​មាន​ប្រពន្ធ​ជា​មនុស្ស​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត សុខភាព​គ្រួសារ​ក៏​នឹង​ល្អ​ជានិច្ច កូនចៅ​មិន​ឈឺថ្កាត់​ច្រើន ហើយ​មិន​ចាំបាច់​អស់​លុយ​លើ​ថ្លៃ​ព្យាបាល​ដោយ​ថ្នាំ​ឥតប្រយោជន៍​ឡើយ។

៥.មាន​ឆន្ទៈ​ជួយ​សម្រាល​ការ​លំបាក​ប្ដី

ស្រ្តី​មើល​ឃើញ​ពី​ភាព​ចាំបាច់​រាល់ថ្ងៃ ដែល​ជីវិត​ត្រូវការ ពិតជា​ជួយ​ឲ្យ​ស្ថានភាព​គ្រួសារ​រីកចម្រើន​បាន។ ទោះ​នៅ​តែ​ផ្ទះ មិន​មាន​ការងារ​ខាងក្រៅ តែ​ចេះ​រៀបចំ​ដាំ​បន្លែ ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​ថ្លៃ​ម្ហូប​អាហារ ពិតជា​មេផ្ទះ​ដ៏​វិសេសវិសាល​មែន៕

Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ចុចអាន៖ក្លាយ​ជា​កូន​ប្រសា​ស្រី​ដ៏​អស្ចារ្យ ហើយ​ម្ដាយ​ក្មេក​ស្រលាញ់​ស្ទើរលេបតាម​ ៨ វិធីនេះ

អត្ថបទ៖ ទ្រី រ៉ាវី