ប្រយោជន៍​ ៥​យ៉ាង​បន្ថែម​ពី​ការ​ប្រើប្រាស់​ធ្យូង​ក្នុង​ផ្ទះ

  • 2018-04-03 04:28:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​មុន​ យើង​ឃើញ​គេ​និយម​ប្រើ​ធ្យូង​ក្នុង​ការ​ចម្អិន​ម្ហូប​ណាស់ ​តែ​ដោយសារ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ជឿនលឿន ​គេ​ប្តូរ​មក​ប្រើ​ចង្ក្រាន​អគ្គិសនី​ទំនើប​ៗ​ដែល​មាន​ភាព​ងាយស្រួល ​ជំនួស​វិញ។ យ៉ាង​ណា​ក៏​ដោយ​ ធ្យូង​នៅ​តែ​អាច​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ទៀត​សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​បាន​ដដែល​ ដូចជា៖

១. បំបាត់​ក្លិន

វា​ជួយ​បំបាត់​ក្លិន​អាក្រក់​ពី​ធុង​សំរាម ​ទូរ​ទឹកកក ​បន្ទប់​ទឹក ​និង​ក្លិន​ផ្សែង​បារី ​ដោយ​គ្រាន់​តែ​ដាក់​ដុំ​ធ្យូង​តូច​ៗ​ទៅ​ក្នុង​នោះ។

រូបតំណាង

**២. ប៉ះប៉ូវ​គ្រឿង​សង្ហារិម ​និង​ជញ្ជាំង**

ប្រសិន​បើ​ក្នុង​ផ្ទះ​មាន​គ្រឿង​សង្ហារិម ​ឬ​ជញ្ជាំង​ដែល​មាន​ពណ៌​ខ្មៅ​ដិត ​អ្នក​អាច​យក​ធ្យូង​ទៅ​ប៉ះប៉ូវ​ត្រង់​កន្លែង​ដែល​ខូចខាត​បាន ​ឧទាហរណ៍​ដូច​ជា​ជញ្ជាំង​មាន​ស្នាម​ប្រហោង​ ឬ​ប្រេះ ​ជា​ដើម។

៣. ធ្វើ​ឲ្យ​ផ្កា​ស្រស់​បាន​យូរ

ជា​ធម្មតា​នៅ​តាម​ផ្ទះ​មួយ​ចំនួន ​ប្រាកដ​ជា​មាន​តុបតែង​ផ្កា​ស្រស់​ក្នុង​ថូ​ដើម្បី​សោភ័ណភាព។ ដូចនេះ​បើ​ចង់​ឲ្យ​ផ្កា​ក្នុង​ថូ​នៅ​ស្រស់​បាន​យូរ ​អ្នក​អាច​ដាក់​ធ្យូង​ ១​ទៅ ​២​ដុំ​ក្នុង​ថូ​ដែល​មាន​ទឹក​ស្អាត​នោះ។

រូបតំណាង

៤. ផ្តល់​ជីជាតិ​ដល់​ដី​ដាំដុះ

សម្រាប់​អ្នក​ដែល​ចង់​ឲ្យ​រុក្ខជាតិ​ក្នុង​ផើង​តាម​ផ្ទះ ​លូតលាស់​បាន​ល្អ​អាច​សាកល្បង​វិធី​នេះ​បាន ​ដោយ​យក​ធ្យូង​ដាក់​ក្នុង​ផើង​រុក្ខជាតិ​ដែល​ត្រូវ​ដាំ។ វា​ជួយ​រក្សា​សំណើម​ដី ​និង​ធ្វើ​ឲ្យ​ឲ្យ​ដី​មាន​ជីជាតិ៕

ចុចអាន៖ខោអាវប្រឡាក់ច្រែះ ​មានវិធី​អីកម្ចាត់ចេញបាន?

ប្រភព៖ Kapook ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម