ខោអាវប្រឡាក់ច្រែះ ​មានវិធី​អីកម្ចាត់ចេញបាន?

  • 2018-03-13 05:08:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខោ​អាវ​ប្រឡាក់​ច្រែះមិន​អាច​បោក​សម្អាត​ជាមួយ​សាប៊ូ​ដូច​ជា​ពេល​ធម្មតា​បាន​ទេ។ ដោយ​សារ​ស្នាម​ប្រឡាក់​នេះ​ដិត​ជាប់​នឹង​សាច់​ក្រណាត់​ជ្រៅ​ពេក ​ហេតុ​នេះ​ហើយ​ទើប​អ្នក​មិន​គួរ​ឈ្លី​វា​ខ្លាំង​ៗ​ដែល​នាំ​ឲ្យ​សាច់​ក្រណាត់​ឆាប់​ខ្ទេច។ តែ​កុំ​បារម្ភ ​តិចនិក​ទាំង ​៣​ខាង​ក្រោម​នេះ​ពិត​ជា​អាច​ជួយ​អ្នក​បាន៖

១. ទឹក​ក្រូច​ឆ្មារ៖ យក​ទឹក​ក្រូច​ឆ្មារ​ជាមួយ​អំបិល​ឲ្យ​ខាប់​តិច​ៗ ​រួច​បៀក​នៅ​លើ​ស្នាម​ប្រឡាក់​នោះ។

២. ទឹក​ខ្មេះ៖ បន្តក់​ទឹក​ខ្មេះ​នៅ​ត្រង់​កន្លែង​ដែល​ប្រឡាក់​ច្រែះ។

៣. ហាល​ឲ្យ​ត្រូវ​ថ្ងៃ៖ បន្ទាប់​ពី​អនុវត្ត​វិធី​ណា​មួយ​ខាង​លើ​ហើយ ​អ្នក​ត្រូវ​យក​ខោ​អាវ​ដែល​ប្រឡាក់​នោះ​ទៅ​ហាល​ឲ្យ​ត្រូវ​ថ្ងៃ។

៤. ស្នាម​ប្រឡាក់​នឹង​ឆាប់​ជ្រះ​បើ​អ្នក​បាន​សម្អាត​វា​ភ្លាម​ៗ។

៥. ប្រសិន​វិធី​ខាង​លើ​មិន​អាច​ជម្រះ​ស្នាម​ប្រឡាក់​បាន​ទេ ​ចូរ​បន្ត​ធ្វើ​វា​ ១​ទៅ ២​ដង​បន្ថែម​ទៀត៕

ចុចអាន៖សក់មានពងចៃ ឬមេចៃ លែងបារម្ភហើយប្រេងអូលីវអាចជួយបាន!

ប្រភព៖ Fashionlady ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម