Fan Bingbing នៅតែញញឹមខ្ជឹបទោះបីបាត់លុយ៨០លានដុល្លារក៏ដោយ
- 2018-04-03 03:56:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing នៅតែញញឹមខ្ជឹបទោះបីបាត់លុយ៨០លានដុល្លារក៏ដោយ
បង្ហាញខ្លួនក្នុងកម្មវិធីថ្មី តារាសម្ដែងស្រីជួរមុខចិន Fan Bingbing នៅតែស្រស់ស្រាយខណៈត្រូវបាត់លុយមួយចំនួនធំ។
កាលពីយប់ថ្ងៃទី៣១ខែមីនាកន្លងទៅនេះ តារាស្រីលំដាប់A ចិន Fan Bingbing បានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយមួយនៅទីក្រុងប៉េកាំង ប្រទេសចិន។ កម្មវិធីនេះទាក់ទាញបានការចាប់អារម្មណ៍ពីមហាជនត្បិតវាជាកម្មវិធីដំបូងដែលស្រីស្អាតខាងលើបង្ហាញខ្លួនក្រោយផ្ទុះព័ត៌មាន តារាប្រុស Gao Yunxiang ដែលជាតួឯកក្នុងរឿងថ្មីរបស់ខ្លួនត្រូវចាប់នៅប្រទេសអូស្ត្រាលីពីបទចាប់រំលោភ។
ដោយសារតែរឿងអាស្រូវនេះ រឿង "Win The World” មិនច្បាស់ថាអាចបញ្ចាំងឬអត់នោះទេ។ នៅក្នុងស្នាដៃនេះ ស្រីស្អាតវ័យ៣៦ឆ្នាំបានចូលទុនជាមួយអ្នកវិនិយោគដទៃលុយចំនួន៥០០លានយាន់ (៨០លានដុល្លារ)។ នៅពេលនេះ មិនដឹងអាចយកដើមវិញបានឬអត់ទេ ព្រោះរឿងចាក់អត់បាន ប្រមូលលុយផ្សាយពាណិជ្ជកម្ម និងលក់ចេញក៏មិនបានដូចគ្នា។
យ៉ាងណាមិញ ទោះបីជាកំពុងប្រឈមនឹងការបាត់បង់ទឹកប្រាក់ដ៏ច្រើនមហាសាលបែបនេះក្ដី តែមិត្តស្រីរបស់ Li Chen មិនបានបាត់បង់ស្នាមញញឹមរបស់ខ្លួនទេ គឺនៅតែញញឺមឡើងខ្ជឹបតែម្ដង៕
ចុចអាន៖រឿងភាគថ្មីរបស់ Fan Bingbing មិនអាចចាក់ផ្សាយ ព្រោះតួប្រុសជាប់បទចាប់រំលោភ