រឿង​ភាគ​ថ្មី​របស់ Fan Bingbing មិន​អាច​ចាក់​ផ្សាយ ព្រោះ​តួ​ប្រុស​ជាប់​បទ​ចាប់​រំលោភ

  • 2018-04-01 04:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តារា​សម្ដែង​ប្រុស​ចិន Gao Yunxiang ត្រូវ​ចាប់​ខ្លួន​​នៅ​ប្រទេស​អូស្ត្រាលី​ពី​បទ​ចាប់​រំលោភ រឿង​ភាគ​ដែល​ថត​ហើយ​របស់​លោក វិនិយោគ​ដោយ​តារា​សម្ដែង​ស្រី Fan Bingbing អាច​នឹង​មិន​ត្រូវ​បាន​ចាក់​ផ្សាយ​ជា​រៀង​រហូត។

កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​សណ្ឋាគារ Shangri-La ប្រទេស​អូស្ត្រាលី តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Gao Yunxiang ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ចាប់​រំលោភ​នារី​វ័យ​៣៦​ឆ្នាំ​ម្នាក់។ ហេតុការណ៍​ប្រុស​ស្អាត​រូប​នេះ​ត្រូវ​ចាប់​ខ្លួន មិន​ត្រឹម​តែ​នាំ​រឿង​ដល់​ខ្លួន​ឯង​នោះ​ទេ ថែម​ទាំង​ពាក់ព័ន្ធ​ដល់​តារា​ស្រី​ជួរ​មុខ Fan Bingbing ទៀត​ផង។

មូលហេតុ​នោះ​គឺ រឿង​ភាគ "Win The World” ដែល​ត្រូវ​បាន​បោះ​ទុន​ដោយ Fan Bingbing ដែល​មាន Yunxiang ដើរ​តួ​ឯក​ប្រុស​នោះ កំពុង​ត្រូវ​បាន​ផ្អាក​ចាក់​ផ្សាយ​ដោយ​សារ​បញ្ហា​មួយ​ចំនួន។ យ៉ាងណាក៏ដោយ ជាមួយ​នឹង​ហេតុការណ៍​បែប​នេះ នា​ពេល​បច្ចុប្បន្ន រឿង​ភាគ​មួយ​នេះ​អាច​គ្មាន​ថ្ងៃ​ត្រូវ​បាន​ចាក់​បញ្ចាំង​ឡើយ ដោយ​សារ​តែ​មហាជន​មិន​អាច​ទទួល​បាន​ទេ ជន​ចាប់​រំលោភ​គេ​បាន​ដើរ​តួ​ជា​ព្រះមហាក្សត្រ​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា "Win The World” គ្រោង​ត្រូវ​ចាក់​ផ្សាយ​តាំង​ពី​ដើម​ខែ​មករា​មក​ម៉្លេះ តែ​មក​ទល់​ពេល​នេះ គឺ​នៅ​ឆ្កឹង​នៅ​ឡើយ៕

តារា​សម្ដែង​ Gao Yunxiang

ប្រភព៖ Zing | thestar ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម