ពិបាកចិត្តព្រោះស្បែកមុខខ្មៅស្រអាប់ មិនសស្អាត អាចប្រើវិធីនេះផ្លាស់ប្ដូរបាន
- 2018-03-29 03:51:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាកចិត្តព្រោះស្បែកមុខខ្មៅស្រអាប់ មិនសស្អាត អាចប្រើវិធីនេះផ្លាស់ប្ដូរបាន
ដោយសារតែកម្ដៅថ្ងៃកាន់តែក្ដៅ ធូលី និងការប្រើគ្រឿងសម្អាតខុស អាចធ្វើឲ្យមុខប្រែជាខ្មៅស្រអាប់ មិនភ្លឺសស្អាត ដែលជាហេតុធ្វើឲ្យមនុស្សស្រីមួយចំនួនពិបាកចិត្ត។ថ្ងៃនេះដើម្បីជួយសម្រួលដល់បញ្ហាស្បែកមិនមិនស្អាតកញ្ញាក៏មានវិធីធម្មជាតិសម្រាប់ជួយកែប្រែស្បែកមុនអ្នកឲ្យត្រឡប់មកស្អាត សរលោងវិញដែរ ៖
១. យ៉ាអួ
យ៉ាអួដែលផលិតចេញពីទឹកដោះគោមានសារធាតុចិញ្ចឹមច្រើនប្រភេទដែលល្អសម្រាប់ស្បែក។ វាក៏មានផ្ទុកអាស៊ីតឡាក់ទិចដែលមានពណ៌សល្អសម្រាប់ប្រភេទស្បែកទាំងអស់។ វាជួយឲ្យស្បែកភ្លឺស្រស់ថ្លា មិនស្រអាប់។
លាបយ៉ាអួនៅលើស្បែកមុខ ទុកវាចោល ពីរ ទៅបីនាទីហើយលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ហ ៗ ។ ធ្វើបែបនេះម្តងក្នុងមួយថ្ងៃឲ្យបានច្រើនសប្តាហ៍ដើម្បីកត់សម្គាល់ពីការផ្លាស់ប្តូរស្បែករបស់អ្នក។ ជាជម្រើសល្អអ្នកអាចលាយយ៉ាអួជាមួយទឹកឃ្មុំកន្លះស្លាបព្រា។ កូរចូលគ្នាឲ្យបានសព្វ ទុកវាចោលរយៈពេល ១០ទៅ ១៥ នាទីហើយលាងសម្អាតជាមួយទឹក។ ធ្វើបែបនេះជារៀងរាល់ថ្ងៃដើម្បីឲ្យនិងស្បែករបស់អ្នកកាន់តែប្រសើរឡើង។
២. ក្រូច
ក្រូចជាគ្រឿងផ្សំសំខាន់បំផុតក្នុងការថែទាំស្បែក ព្រោះវាមានវីតាមីន C ដែលធ្វើឲ្យស្បែកមានសុខភាពល្អ ភ្លឺរលោងស្អាត។ ការទទួលទានទឹកក្រូចស្រស់ជាទៀងទាត់អាចជួយធ្វើឱ្យស្បែករបស់អ្នកមានភាពល្អប្រសើរភ្លឺចែងចាំង។
ច្របាច់យកទឹកក្រូច២ស្លាបព្រាលាយជាម្សៅរមៀត កូរឲ្យសព្វរួច លាបល្បាយនេះនៅលើមុខ និងករបស់អ្នកមុនពេលចូលគេង។ អ្នកក៏អាចប្រើវានៅលើដៃនិងជើងរបស់អ្នកផងដែរ។ លាងសម្អាតវាចោលបន្ទាប់ពី២០ ទៅ ៣០ នាទី។ ធ្វើវាជារៀងរាល់ថ្ងៃដើម្បីទទួលបានលទ្ធផលខ្ពស់។
៣. ទឹកឃ្មុំ
ទឹកឃ្មុំជួយស្បែកមានសំណើម កាត់បន្ថយស្បែកស្ងួត គ្រើមដែលជាមេរំខានបំផុតរបស់ស្បែក។ ទឹកឃ្មុំក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីដែលអាចជួយកាត់បន្ថយភាពចាស់មុនអាយុ និងស្នាមមុនជាច្រើនទៀត។
ប្រើទឹកឃ្មុំសុទ្ធចំពោះមុខរបស់អ្នកទុកវាឱ្យនៅលើពីរបីនាទីហើយបន្ទាប់មកលាងវាចោលដោយទឹកក្តៅឧណ្ហ ៗ ។ វិធីដ៏សាមញ្ញនេះនឹងជួយយកកោសិកាស្បែកដែលងាប់ចេញ ហើយធ្វើឲ្យស្បែករបស់អ្នកកាន់តែភ្លឺរលោងនិងស្រស់ជាងមុន។ ធ្វើបែបនេះម្តងក្នុងមួយថ្ងៃ។
ដើម្បីកាន់តែល្អអ្នកអាចលាយទឹកឃ្មុំ ទឹកក្រូចឆ្មារ និងទឹកដោះគោ ដើម្បីឲ្យស្បែកមុខកាន់តែស្អាត។ ទុកវាចោល ១០ ទៅ ១៥ នាទីហើយលាងសមាតវាដោយទឹកត្រជាក់។ ធ្វើរឿងនេះជារៀងរាល់ថ្ងៃ។
កុំភ្លេចអនុវត្តទាំងអស់គ្នាណា ដើម្បីទទួលបានស្បែកមុខជាទីគាប់ចិត្ត៕
ចុចអាន៖ផ្ទៃមុខសរលោងស្អាតដូចកូនក្មេង ដោយគ្រាន់តែអនុវត្ត ៣ វិធីងាយៗនេះ
Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N