ឈុត​អាវ​ប៉ាក់​ស សំពត់​បត់​៣​​​ពណ៌​នេះ​​ស្លៀក​ទៅ​វត្ត​ចូល​ឆ្នាំ​ ដឹង​តែ​ចាស់​ៗ​សរសើរ​ពេញៗ​មាត់

  • 2018-04-02 07:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ ប្រជាជន​ខ្មែរ​យើង​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​និយម​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន​លោក​ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​។​ ក្នុង​នោះ​ដែរ​ ការ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​​ជា​អ្វី​ដែល​គ្រប់​គ្នា​ត្រូវ​ប្រតិបត្តិ​ ​​ពេល​ទៅ​វត្ត​ធ្វើ​បុណ្យ។​

បច្ចុប្បន្ន​នេះ​ គេ​កម្រ​ឃើញ​ស្រីៗ​ ជា​ពិសេស​យុវតី​ស្លៀក​ឈុត​ប្រពៃណី​អាវ​ប៉ាក់​សំពត់​បត់​ទៅ​ទី​វត្ត​អារាម​ណាស់​ ដោយ​សារ​ពួក​គេ​យល់​ថា​ ពិបាក​ស្លៀកពាក់​និង​ធ្វើ​ដំណើរ។​ ប៉ុន្តែ​ម៉ូដ​សម្លៀកបំពាក់​ប្រពៃណី​ទាំង​នេះ​បង្ហាញ​ពី​សេចក្ដី​ថ្លៃ​ថ្នូរ​ និង​ឆ្លុះ​បញ្ចាំង​ពី​វប្បធម៌​ទន់​ភ្លន់​ សុភាព​រាបសា​របស់​នារី​ខ្មែរ​ ដែល​កូន​ស្រី​គ្រប់​រូប​គូរ​ថែរក្សា​និង​អនុវត្ត​។​

ខាង​ក្រោម​នេះ​ជា​ម៉ូដ​អាវ​ប៉ាក់​​ពណ៌ស គូ​នឹង​សំពត់​បត់​៣​​ពណ៌​សម្រាប់​ទុក​មើល​ជា​ម៉ូដ​ និង​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ស្រី​ៗ​ស្លៀក​ពាក់​បែប​នេះ​ទៅ​វត្ត​ធ្វើ​បុណ្យ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ទាំង​អស់​គ្នា។ ឈុត​ប្រពៃណី​នេះមាន​ដូចជា អាវប៉ាក់​ មានកន្សែងពានា​ព័ទ្ធឈៀង​មាន​ពណ៌​ស៊ី​គ្នា​ជាមួយ​សំពត់ ចំណែក​សំពត់​វិញ​ ខ្លះ​ប្រើក្រណាត់ហូល​គោម​តូច ធំ​ ខ្លះ​ទៀត​សូត្រ​ពណ៌លាត។ ​

​ពណ៌​ចុង​ឈូក

នេះ​ជា​ពណ៌​ស្រគត់​ស្រគំ និង​មិន​រើស​សាច់​ឡើយ។ មិន​ថា​នារី​មាន​សាច់​ស ឬ​ស្រអែម មាឌ​ធាត់​ស្គម សុទ្ធ​តែ អាច​រើស​ពណ៌​នេះ​ ព្រោះ​វា​នឹង​ជួយ​ឱ្យ​អ្នក​មើល​ទៅ​សុភាព។

ពណ៌​ស្វាយ

ពណ៌​ដែល​គេ​តែង​និយាយ​ថា​ជា​ពណ៌​រាយមាយ តែ​បែរ​ជា​ជួយ​លើក​សម្រស់​នារី​ឱ្យ​ស្រស់​ស្អាត​មួយ​កម្រិត​ ផ្សំ​នឹង​អាវ​ប៉ាក់​ពណ៌​ស​ដូច​ព្រិល​ សុភាព​ថ្លៃ​ថ្នូរ​សម្រាប់​ចូល​វត្ត។

ពណ៌​លឿង*

ទោះ​បី​ជា​ពណ៌​លេចជាង​គេ​បន្តិច​ តែ​សំពត់​ពណ៌លឿង គូ​នឹង​ក្រមា​ពានា​ពណ៌​លឿង​ដូច​គ្នា នឹង​ជួយ​ឱ្យ​សម្លៀក​បំពាក់​នារិ​ខ្មែរ​មួយ​ឈុត​កាន់​តែ​លេច​ធ្លោ និង​ស័ក្ដិសម​ខ្លាំង​សម្រាប់​នារី​ដែល​មាន​សាច់​ស។ ប៉ុន្តែ​អ្នក​ដែល​មាន​សម្បុរ​ស្រអែម​ក៏​នៅ​តែ​អាច​ប្រើ​បាន តាម​ចំណង់​ចំណូល​ចិត្ត មិន​មាន​ខុស​ឆ្គង​ឡើយ។

ចុចអាន៖កូន​ខ្មែរ​មួយ​ក្រុម​​ផ្ដើម​គំនិត​​ផ្សព្វ​ផ្សាយ​សម្លៀក​បំពាក់​បុរាណ​ខ្មែរ សម្រាប់​ស្លៀក​ចូល​ឆ្នាំ​ថ្មី​

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម