ស្រលាញ់គ្នាសម័យទំនើបហើយ ស្រីៗកុំប្រកាន់ខ្ជាប់គំនិតហួសសម័យទាំងនេះទៀតអី
- 2018-04-02 02:55:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្នាសម័យទំនើបហើយ ស្រីៗកុំប្រកាន់ខ្ជាប់គំនិតហួសសម័យទាំងនេះទៀតអី
បើសិនជានៅតែប្រកាន់ខ្ជាប់នូវរឿងទាំងនេះទៀត ហើយអេនោះ កុំបន្ទោសគេឲ្យសោះ គួរមើលខ្លួនឯងឡើងវិញ។
សម័យនេះហើយ មានរឿងជាច្រើនត្រូវបានផ្លាស់ប្ដូរបូករួមទាំងរឿងមនោសញ្ចេតនាផងដែរ។ មានផ្នត់គំនិតខ្លះ បើយកមកប្រើនៅពេលនេះគឺហួសសម័យហើយ គួរគប្បីផ្លាស់ប្ដូរចេញដើម្បីដើរឲ្យទាន់សម័យកាល។ ខាងក្រោមនេះគឺគំនិតមួយចំនួន ដែលស្រីៗគួរផ្លាស់ប្ដូរ។
១. ខាងប្រុសត្រូវរ៉ាបរងរាល់ការចំណាយទាំងអស់
កាលពីមុន នៅពេលដែលមនុស្សស្រីមិនទាន់មានការងារធ្វើច្រើន រឿងខាងប្រុសចំណាយរាល់ពេលណាត់គ្នាមិនមែនជារឿងអ្វីប្លែកទេ។ តែនៅពេលដែលមនុស្សស្រីមានការងារស្ទើតែដូចមនុស្សប្រុសហើយ ក៏តែប្ដូរវេនគ្នាចេញ ឬចែកគ្នាដើម្បីឲ្យស្មើភាព ព្រោះបើចេញតែម្ខាងរហូតគេនឹងអស់ទឹកចិត្តក្នុងការជួបលើកក្រោយៗហើយ។
២. ពេលវេលាទាំងអស់របស់គេត្រូវតែចំណាយលើយើង
ជីវិតក្នុងពេលបច្ចុប្បន្នរវល់គ្រប់គ្នា រឿងដែលរក្សាលំនឹងរវាងស្នេហា និងការងារមិនមែនជារឿងសាមញ្ញនោះឡើយ ដូចនេះកុំធ្វើបាបគេខ្លាំងពេក។ គួរយល់ថាពេលណាគេទំនេរ ពេលណាគេរវល់ផង កុំពេលណាក៏បង្ខំឲ្យគេតម្រូវតាមចិត្តយើងខ្លាំងពេក។
៣. ស្រលាញ់យូរងាយណាយ
កុំគិតថាឲ្យស្រលាញ់គ្នាយូរគឺណាយចិត្តទាំងអស់នោះ។ មានគូស្នេហ៍ជាច្រើន ស្រលាញ់គ្នាយូរគឺកាន់តែជ្រាលជ្រៅជាងពេលទើបចាប់ផ្ដើមទៅទៀត។ បើគេណាយមែន យើងត្រូវស្វែងយល់ថា កំហុសនេះមកពីណា មកពីយើងធ្វើឲ្យគេណាយ ឬមកពីគេចង់បែកដោយខ្លួនឯង។ បើមិនចង់ឲ្យណាយទេ គួរសាកធ្វើអ្វីដែលអ្នកទាំង២មិនធ្លាប់បានធ្វើ ដូចដើរលេងឆ្ងាយៗជាមួយគ្នាជាដើម។
៤. សង្សារត្រូវតែខ្ពស់ជាងខ្លួន
យកសង្សារចាស់ជាង និងខ្ពស់ជាងខ្លួនដើម្បីងាយបានគេការពារនោះ ស្ដាប់មើលទៅដូចចាស់កំរិលខ្លាំងណាស់។ សម័យនេះហើយ បើបេះដូងរញ្ជួយចំពោះគេហើយ រូបសម្បត្តិគ្រាន់តែជារឿងបន្ទាប់បន្សំតែប៉ុណ្ណោះ ព្រោះបើស្រលាញ់គ្នាហើយ ឧបសគ្គណាក៏អាចឆ្លងកាត់នឹងគ្នាបានដែរ ៕
ចុចអាន៖
Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW