មាន ​៧ចំណុចនេះ បង្ហាញ​ថា​អ្នក​ពិត​​សំណាង​ខ្លាំង​ដែលមាន​គាត់​ជា​សង្សារ

  • 2018-03-16 03:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សង្សារ​ល្អ​មនុស្ស​ស្រី​ណា​មិន​ប្រាថ្នា ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ​ដែល​អាច​ជួប​មនុស្ស​ប្រុស​ល្អ​នោះ។ បើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គាត់​តែង​មាន ៧សញ្ញា​នេះ នោះ​បង្ហាញ​ថា​អ្នក​ពិត​ជា​សំណាង​ណាស់​ដែល​អាច​មាន​គាត់​ជា​ដៃគូ ៖

១. គាត់​មិន​ហាម​អ្វី​ដែល​អ្នក​ចូលចិត្ត

គាត់​មិន​ដែល​ប្រើឋានៈ​ជា​សង្សារ​ហាម​ឃាត់​អ្នក​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ឡើយ។ គាត់​តែង​ស្រប​តាម​គំនិត និង​ការ​ចង់​បាន​អ្នក​ ប៉ុន្តែ​គាត់​គ្រាន់​តែ​ប្រាប់​ពី​គំនិត និង​ការ​មើល​ឃើញ​របស់​គាត់ ហើយ​ធ្វើ​ឬ​មិន​ធ្វើ​គឺ​គាត់​ទុក​ឲ្យ​អ្នក​សម្រេច​ចិត្ត។

រូបតំណាង

**២. គាត់​មិន​ដែល​អន់ចិត្ត​ពេល​អ្នក​នៅ​ជាមួយ​មិត្តភក្តិ ឬ​អ្នក​ផ្សេង​**

គាត់​មិន​ដែល​ចាប់អារម្មណ៍​ឬ​ខ្វល់ខ្វាយ​ថា​អ្នក​នៅ​ជាមួយ​អ្នក​ណា​នោះ​ទេ សំខាន់​បំផុត​គាត់​គ្រាន់​តែ​ចង់​ដឹង​ប៉ុណ្ណោះ ព្រោះ​គាត់​ដឹង​ថា​អ្នក​ក៏​ត្រូវ​ការ​ពេល​ជាមួយ​មិត្តភក្តិ និង​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​ដែរ។ បើ​ចេះ​តែ​អន់​ចិត្ត ខឹង គ្រាន់​តែ​អ្នក​នៅ​ជាមួយ​អ្នក​ផ្សេង​នោះ​មាន​ន័យ​ថា​គាត់​មាន​ចិត្ត​ចង្អៀតចង្អល់​ពេក​ហើយ។

៣. គាត់​មិន​ដែល​ចូល​គេង​ពេល​អ្នក​កំពុង​ខឹង​គាត់

គាត់​សុខចិត្ត​នៅ​ដោះស្រាយ ឬ​លួង​អ្នក​រហូត​អ្នក​ស្រួល​អារម្មណ៍​សិន​ទើប​គាត់​ចូល​គេង ព្រោះ​គាត់​មិន​ចង់​ឲ្យ​អ្នក​គេង​ទាំង​ខឹង ទាំង​ពិបាកចិត្ត​ឡើយ។ ចំណុច​នេះ​សំខាន់​ណាស់​ព្រោះ​បើ​គាត់​អាច​គេង​ចោល​អ្នក​ទាំង​មិន​ខ្វល់ នោះ​គាត់​ពិត​ជា​អាត្មានិយម​ពេក​ហើយ​ក្នុង​ស្នេហា។

៤. គាត់​តែង​ចូលចុះ​ជាមួយ​មិត្តភក្តិ និង​គ្រួសារ​អ្នក

គាត់​ចាត់ទុក​គ្រួសារអ្នក​ដូច​គ្រួសារ​គាត់ ទុក​មិត្តភក្តិ​អ្នក​ដូច​មិត្តភក្តិ​គាត់ ហើយ​តែង​តែ​ចូលចុះ​គ្នា​យ៉ាង​ល្អ។ នេះ​បង្ហាញ​ថា​គាត់​ចេះ​សម្រប​ខ្លួន ចេះ​យល់​ពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​ម្នាក់ៗ​មាន​អារម្មណ៍​សប្បាយ​ចិត្ត និង​កក់ក្ដៅ។

រូបតំណាង

៥. គាត់​តែង​បង្ហាញ​ក្ដី​ស្រឡាញ់​ឲ្យ​អ្នក​រាល់ថ្ងៃ

រាល់​ថ្ងៃ​គាត់​តែង​តែ​និយាយ​ថា​គាត់​ស្រឡាញ់​អ្នក នឹក​អ្នក​មិន​ដែល​ខាន។ នេះ​មិន​មែន​គាត់​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​ទេ តែ​គាត់​ចង់​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ពិសេស។ គាត់​តែង​យកចិត្ត​ទុកដាក់​លើ​អ្នក បារម្ភ ហើយ​តែង​នៅ​ក្បែរ​អ្នក​គ្រប់​ពេល​អ្នក​ត្រូវ​ការ​គាត់។

៦. គាត់បង្ហាញ​ទង្វើ​ជាង​សម្ដី

ភាគច្រើន​គឺ​គាត់​បង្ហាញ​ថា​គាត់​ស្រឡាញ់​អ្នក​ដោយ​ទង្វើ​ជាង​ពាក្យ​សន្យា​នេះ​សន្យា​នោះ។ ម្យ៉ាង​ទៀត​ពេល​មាន​រឿង​រ៉ាវ​មិន​ល្អ​ជាមួយ​គ្នា​គឺ​គាត់​មិន​និយាយ​ពាក្យ​សុំទោស​ហើយ​យក​រួច​ខ្លួន​គិត​ថា​គ្រប់យ៉ាង​ចប់​នោះ​ទេ គាត់​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ឃើញ​ពី​ការ​លះបង់​របស់​គាត់។

៧.​គាត់​តែង​មាន​ផែន​ការ​អនាគត​ជាមួយ​អ្នក

គាត់​តែង​រៀបចំ​គម្រោង​ទៅ​ថ្ងៃ​ក្រោយ​ជាមួយ​អ្នក ហើយ​គាត់​តែងប្រឹងប្រែង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ទៅ​ថ្ងៃក្រោយ​មិន​ឲ្យ​អ្នក​និង​គ្រួសារ​ទាំង​មូល​ពិបាក។ គាត់​ចាប់​ផ្ដើម​កាត់បន្ថយ​រឿង​អត់​ប្រយោជន៍ ហើយ​សន្សំ រៀប​ចំ​នេះ​រៀប​ចំ​នោះ​ជា​និច្ច​សម្រាប់​អ្នក។

រូបតំណាង

​ ការ​ពិត​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត ប៉ុន្តែ​បើសិន​ជា​គាត់​គាត់​អាច​ជាប់​នៅ​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ នោះ​មាន​ន័យ​ថា​គាត់​ជា​មនុស្ស​ដែល​អាច​មើល​ថែ​អ្នក​ក្នុង​ភាគរយ​ដ៏​ខ្ពស់​មួយ៕

ចុចអាន៖បើ​មិន​ចង់​ឲ្យ​ប្ដី​បែកឆ្វេង មនុស្ស​ស្រី​ត្រូវ​មានចំណង​ចង​ប្ដី ៥​យ៉ាង​នេះ​ជា​ដាច់ខាត

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា