ពេល​ប្រុស​ៗ​ចង់​រៀបការ នឹង​បង្ហាញ​សញ្ញា​​ទាំងនេះ​ចេញ​មកឲ្យ​ខាង​ស្រី​ដឹង

  • 2018-03-30 03:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​ដល់​វ័យ​ដែល​សម​ល្មម​នឹង​រៀបការ មនុស្ស​ប្រុស​ពិតជា​គិតគូរ​ខ្លាំង គ្រាន់តែ​គាត់​មិន​ទាន់​និយាយ​តែ​ប៉ុណ្ណោះ។ ដូចនេះ​បើ​ឃើញ​គាត់​បង្ហាញ​សញ្ញា​ទាំងនេះ បញ្ជាក់​ថា​បាន​ត្រៀម​ខ្លួន​រួចរាល់ សម្រាប់​ចូល​រោង​ការ​ហើយ៖

១.ផ្ដោត​លើ​អ្នក​ខុស​ពី​ធម្មតា

គាត់​រឹតតែ​ទុក​អ្នក​សំខាន់​ទៅ​ៗ និង​ព្យាយាម​បំពេញ​តាម​ចិត្ត​គ្រប់​ពេល​វេលា។ មួយ​វិញ​ទៀត គាត់​រឹតតែ​ថែរក្សា​អ្នក​បាន​ល្អ​ជាង​ពេល​ណា​ៗ​ទាំងអស់ នោះ​មក​ពី​គាត់​ចង់​ឲ្យ​អ្នក​ស្រស់​ស្អាត និង​គ្មាន​ទុក្ខ​ព្រួយ​អ្វី​មក​ជាប់​ខ្លួន ដោយ​ត្រៀម​ចាំ​តែ​ពាក្យ «សុំ​រៀបការ» ពី​គាត់។

២.រឹតតែ​ខំ​ធ្វើការ

មនុស្ស​ប្រុស​ដែល​ចេះ​គិតគូរ គឺ​មិន​ចង់​ពេល​ទៅ​ឥតប្រយោជន៍​ឡើយ។ គាត់​ខិតខំ​រក​ប្រាក់​ឲ្យ​កាន់តែ​បាន​ច្រើន ដើម្បី​ត្រៀម​សម្រាប់​ថ្ងៃ​ពិសេស​ខ្លួន និង​មិន​ចង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ត្រូវ​មក​ពិបាក​ចិត្ត​ព្រោះតែ​រឿង​លុយ​កាក់​ចាត់ចែង​កម្មវិធី។

៣.នាំ​អ្នក​ហាង​លក់​គ្រឿង​អលង្ការ

នៅ​សុខ​ៗ​គាត់​បបួល​អ្នក​ដើរ​ផ្សារ​ទំនើប ដែល​មាន​លក់​គ្រឿង​អលង្ការ​ផ្សេង​ៗ ហើយ​សួរនាំ​អ្នក​ពី​ចិញ្ចៀន​ដែល​អ្នក​គិត​ថា​ស្អាត និង​ចូលចិត្ត​បំផុត។ ព្រោះ​គាត់​ចង់​ទិញ​ទុក ធ្វើឲ្យ​អ្នក​ភ្ញាក់ផ្អើល​ពេល​សុំ​រៀបការ។

៤.គាត់​ម៉ឺងម៉ាត់​ជាង​មុន

គាត់​ចាប់ផ្ដើម​ម៉ឺងម៉ាត់​ជាង​ពេល​ណា​ៗ​ទាំងអស់ ព្រោះ​កំពុងតែ​គិត​ឲ្យ​ល្អិតល្អន់​ពី​រឿង​មង្គលការ។ ទាំង​លុយ​កាក់ និង​ពេលវេលា​មិនមែន​ចេះតែ​ខ្ជីខ្ជា ឬ​បណ្ដោយ​ឲ្យ​ទៅ​មុខ​ឥតប្រយោជន៍​ទេ៕

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ចុចអាន៖បុរស​នឹង​ឲ្យ​តម្លៃ​ខ្ពស់ ព្រម​ទាំងចង់​គ្រង​រក្សា បើ​នារី​មាន​ចំណុច​ពិសេសបែបនេះ

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី