អត្ថន័យនៃកាយវិការ ៥របស់ទារក ដែលអ្នកម្តាយគ្រប់រូបគួរដឹង
- 2018-03-23 07:36:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យនៃកាយវិការ ៥របស់ទារក ដែលអ្នកម្តាយគ្រប់រូបគួរដឹង
មនុស្សធំទូទៅអាចប្រើភាសានិយាយដើម្បីយល់ចិត្ត និងប្រាស្រ័យទាក់ទងគ្នាបាន តែខុសគ្នាពីទារកតូច ពួកគេមិនអាចឡើយពោលគឺបានត្រឹមតែយំឬធ្វើកាយវិការប៉ុណ្ណោះ។ ខាងក្រោមនេះជាកាយវិការទាំង ៧របស់ទារក ដែលអ្នកម្តាយគ្រប់រូបគួរដឹង៖
១. ទាត់ជើងទាំងសងខាងខ្វៃៗ៖ បញ្ជាក់ថាទារកកំពុងរីករាយ ជាពិសេសទារកដែលចូលចិត្តទឹក គេនឹងបង្ហាញកាយវិការនេះពេលកំពុងងូតទឹក ឬម្យ៉ាងទៀតពេលដែលគេបានកាន់របស់លេងដែលពេញចិត្ត។
២. ពត់ខ្នង៖ បញ្ជាក់ថាទារកកំពុងពិបាកក្នុងខ្លួន ឬមានឈឺត្រង់កន្លែងណាមួយ។ ពេលខ្លះទារកក៏បង្ហាញកាយវិការនេះនៅពេលគេបៅឆ្អែតពេកផងដែរ។
៣. យកដៃទាញត្រចៀក៖ បញ្ជាក់ថាគេកំពុងសប្បាយចិត្ត តែទាញត្រចៀកហើយយំ គេប្រហែលជាឈឺត្រចៀក ឬមួម៉ៅ។
៤. ក្តាប់ដៃ៖ ទារកកំពុងឃ្លានបៅ។
៥. បោះដៃឡើងលើ៖ ភាគច្រើនទារកធ្វើកាយវិការនេះពេលកំពុងគេង គេកំពុងប្រាប់យើងថា មានអ្វីមួយមករំខានការគេងអាចជាសម្លេង ឬគេកំពុងយល់សប្តិជាដើម។ ប៉ុន្តែបើគេបោះដៃឡើងលើពេលភ្ញាក់ពីគេងវិញ មានន័យថាគេគេងបានឆ្អែត ហើយត្រូវការឲ្យអ្នកបីគេឡើង៕
ចុចអាន៖បើចូលដល់អាយុ៣-៤ខែហើយ កូនមិនទាន់ចេះរឿងទាំងនេះ អ្នកម្ដាយកុំគិតថាអត់អី!