"ប្រុសពេញដីស្រីពេញនគរ" ឈឺចាប់ហើយនៅបកក្រោយទៅរកគេទៀត ហេតុអីទៅស្រីៗ?
- 2018-03-28 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ប្រុសពេញដីស្រីពេញនគរ" ឈឺចាប់ហើយនៅបកក្រោយទៅរកគេទៀត ហេតុអីទៅស្រីៗ?
មានឆ្ងល់ទេថាហេតុអ្វីពេលដែលយើងបែកគ្នា បេះដូងនៅតែគិតទៅរកបុរសម្នាក់នោះទៀត? ហេតុផលគ្មានអ្វីពិបាកយល់ទេ គឺព្រោះតែអ្នកមិនអាចបំភ្លេចគាត់បានដោយងាយ លុះត្រាតែអ្នកជាមនុស្សរឹងមាំខ្លាំង ទើបអាចបំភ្លេចការចងចាំទាំងអស់នោះបាន។ អ្នកត្រូវចេះទទួលស្គាល់គ្រប់រឿងរ៉ាវដែលបានកើតឡើង និងបើកចិត្តទទួលយកអ្នកថ្មីដែលគិតថាល្អសម្រាប់ជីវិតអ្នក។ ប៉ុន្មានចំណុចខាងក្រោមនេះ អាចជួយឲ្យអ្នកស្វែងយល់ពីហេតុផលកាន់តែច្បាស់៖
១.វត្តមានរបស់គាត់
អ្នកតែងចង់បកក្រោយត្រលប់ទៅគាត់វិញ ព្រោះគំនិតមួយថាជាតិនេះបានរស់ក្បែរគាត់ គឺគ្រប់គ្រាន់ហើយ។ អ្នកពិបាកនឹងបំភ្លេចណាស់ ប៉ុន្តែអ្នកត្រូវយល់ថាការគិតបែបនេះមិនមែនជាការល្អនោះទេ។ អ្វីដែលត្រូវធ្វើឲ្យល្អបំផុតនោះ គឺផ្ដោតសំខាន់ទៅលើគោលដៅរបស់ខ្លួនឯងប្រសើរជាងយកខួរក្បាលមកគិតតែពីបុរសម្នាក់នោះ។
២. ត្រូវប្រើពេលច្រើន ដើម្បីបំភ្លេច
ពេលដែលអ្នកធ្លាប់ចំណាយពេលវេលាដ៏យូរនៅជាមួយនរណាម្នាក់វានឹងក្លាយទៅជាទម្លាប់ ហើយអ្នកច្បាស់ជាគិតថាជីវិតគ្មានន័យពេលគ្មានម្នាក់នោះ។ អ្នកគួរតែដឹងហើយថាលើលោកគ្មានអ្វីទៀងទាត់ទេ សូម្បីមនុស្សក៏ដោយ មានទៅមានមក ប៉ុន្តែយ៉ាងណាមិញអ្នកក៏នៅតែអាចរស់ នៅក្នុងជីវិតមួយដែលពោរពេញទៅដោយភាពរីករាយ។
**៣. អ្នកនៅតែស្រលាញ់គាត់**
ដោយសារតែអ្នកស្រលាញ់គាត់ពេក ធ្វើឲ្យពេលខ្លះយល់ច្រឡំថា គាត់ក៏នៅតែស្រលាញ់អ្នកដែរ ប៉ុន្តែផ្ទុយទៅវិញវាមិនមែនជាការពិតឡើយ។ ប្រសិនបើគាត់ស្រលាញ់អ្នកពិតមែន គាត់មិនមែនសុខចិត្តចាកចេញទុកឲ្យអ្នកនៅម្នាក់ឯងនោះទេ។ ដល់ពេលដែលអ្នកត្រូវងើបឈរឡើង ព្យាយាមបំភ្លេចបន្តិចម្ដងៗ តាំងចិត្តធ្វើឲ្យបាន ហើយត្រូវរស់នៅដោយក្ដីរីករាយ៕
Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
ចុចអាន៖ស្រលាញ់គឺត្រូវលះបង់ តើសម័យនេះហើយនៅត្រូវទៀតអត់?