ក្រោយ​បែកបាក់​ស្នេហា ​៥​សញ្ញា​នេះ​បញ្ជាក់​ថា​អ្នកកំពុងត្រៀមបើកបេះដូងសា​ជាថ្មី

  • 2018-03-29 04:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្លង​ផុត​ភាព​គ្រាំគ្រា​ក្រោយ​បែក​គ្នា​ពី​សង្សារ​ចាស់ ​តើ​អ្នក​មាន​អារម្មណ៍​ថា​ធូរ​ស្បើយ​ខ្លះ​ទេ? នៅ​ពេល​គ្រប់​យ៉ាង​ប្រែ​មក​ជា​ប្រសើរ​ឡើង​វិញ ​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​អ្វី​មួយ​ដែល​ថ្មី​ម្តង​ទៀត។ ខាង​ក្រោម​នេះ ​គឺ​ជា​សញ្ញា​ទាំង ​៥ដែល​បញ្ជាក់​ថា​អ្នកត្រៀម​ខ្លួន​រួច​រាល់ ​ក្នុង​ការ​ទទួល​យក​ស្នេហា​ថ្មី​ហើយ!

១. មាន​គំនិត​បើក​ចំហ​រចំពោះ​សារជាតិ​ផ្សេង​ៗ​គ្នា​របស់​មនុស្ស

រូបតំណាង

មិន​ថា​ម្នាក់​នោះ​មាន​ចរិត​ល្អ ​ឬ​មិន​សូវ​បាន​ចរិត​ក៏​ដោយ ​អ្នក​នៅ​តែ​អាច​ទទួល​ស្គាល់​ការ​ពិត​បាន​ដោយ​គិត​ថា ​នោះ​ហើយ​ជា​សារជាតិ​របស់​មនុស្ស។ បើ​និយាយ​ចំពោះ​ស្នេហា​ចាស់​ដែល​កន្លង​ទៅ​វិញ ​អ្នក​លែង​ឈឺ​ក្បាល​ជាមួយ​ភាព​ខុសឆ្គង​កាល​ពី​អតីតកាល​ទៀត​ហើយ ​បើ​គេ​ក្បត់​អ្នក ​អ្នក​មាន​តែ​ចាត់​ទុក​ថា​លែង​មនុស្ស​មាន​សណ្តាន​ក្បត់​នោះ​ទៅ​តាម​កម្មពៀរ​ចុះ។

២. ទទួល​ស្គាល់​ថា​ជីវិត​ជៀស​មិន​ផុត​ពី​បញ្ហា

អ្នក​ចាប់​ផ្តើម​យល់​ថា​ បញ្ហា​ក្នុង​ជីវិត​គ្រាន់​តែ​ជា​ពពក ​វា​ហោះ​មក​ក៏​អាច​ហោះ​ទៅ​វិញ​បាន។ បញ្ហា​ស្មុគស្មាញ​ដោយ​សារ​ស្នេហា​មុន​ធ្វើ​ឲ្យ​អ្នក​ស្គាល់​ពី​មេរៀន​ជីវិត ​ការ​ដោះ​ស្រាយ​បញ្ហា ​ហើយ​ក៏​មាន​អារម្មណ៍​ថា​ខ្លួន​ចាស់ទុំ​ជាង​មុន​ អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​ស្នេហា​លើក​ក្រោយ​ប្រសើរ​ជាង​មុន​ដែរ។

៣. ផ្តាច់​ទំនាក់​ទំនង​ឈឹង​ពី​សង្សារ​ចាស់

បើ​អ្នក​មិន​ទាន់​កាត់​ផ្តាច់​ទំនាក់ទំនង​ពី​សង្សារ​ចាស់​ នៅ​តែ​ចង់​ឆាត ​ឬ​ខល​ទៅ​គេ​ វា​មិន​ទាន់​ដល់​ពេល​ឡើយ​ដែល​អ្នក​អាច​បើក​ចិត្ត​ទទួល​អ្នក​ថ្មី​បាន។

រូបតំណាង

៤. អ្នក​មើល​ថែ​ខ្លួនឯង​បាន​ល្អ​ពេល​នៅ​ម្នាក់​ឯង

អំលុង​ពេល​ដែល​គ្មាន​គេ ​អ្នក​អាច​មើល​ថែ​ខ្លួន​ឯង​បាន​ល្អ ​ស្រឡាញ់​ខ្លួន​ឯង​ច្រើន ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ខ្លួនឯង​រីក​ចម្រើន​បាន​ច្រើន ​ទាំង​ការ​សិក្សា ​ការងារ ​ឬ​អាជីវកម្ម។

៥. អ្នក​ត្រៀម​ខ្លួន​សម្រាប់​រឿងរ៉ាវ​ដែល​មិន​បានដូច​ចិត្ត

ដោយ​សារ​តែ​អ្នក​ទទួល​ស្គាល់​ថា ​សារជាតិ​មនុស្ស​ខុស​គ្នា​មាន​ទាំង​សណ្តាន​ល្អ ​និង​សណ្តាន​អាក្រក់ ​ដូច្នេះ​ហើយ​ទើប​អ្នក​លែង​មាន​អារម្មណ៍​ប្លែក​នៅ​ពេល​រឿង​ណា​មួយ​កើត​ឡើង​មិន​ដូច​ចិត្ត​អ្នក។ មាន​ន័យ​ថា​អ្នក​អាច​សម្រប​បាន​នឹង​ភាព​ខុស​ប្រក្រតី​របស់​មនុស្ស​ដទៃ ​ព្រម​ទាំង​ដៃ​គូ​ថ្មី​ដែល​អ្នក​កំពុង​រាប់អានផងដែរ៕

ចុចអាន៖"ប្រុស​ពេញ​ដី​ស្រី​ពេញ​នគរ​" ឈឺ​ចាប់​ហើយ​នៅ​បក​ក្រោយ​​ទៅ​រក​គេទៀត​ ហេតុ​អី​ទៅ​ស្រីៗ?

ប្រភព៖ bestie ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា