ស្រលាញ់​គឺ​ត្រូវ​លះបង់ តើ​សម័យ​នេះ​ហើយ​នៅ​ត្រូវ​ទៀត​អត់?

  • 2018-03-26 04:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​លះបង់​ក្នុង​មនោសញ្ចេតនា​គឺ​ត្រូវ​តែ​កើត​ឡើង​ដោយ​ចិត្ត​ខ្លួន​ឯង មិន​មែន​មក​ពី​ការ​បង្ខំ​នោះ​ទេ។

គេ​តែង​និយាយ​ថា​លះបង់​សម្រាប់​ស្នេហា​គឺ​ជា​រឿង​ធម្មតា ព្រោះ​ស្រលាញ់​គ្នា​ត្រូវ​តែ​លះបង់ ទាំង​រឿង​សម្ភារៈ និង​មនោសញ្ចេតនា។ ហើយ​នៅ​ពេល​ដែល​ស្នេហា​មាន​ការ​លះបង់ ទើប​ជា​ស្នេហា​ពិត​ប្រាកដ។

ប៉ុន្តែ​ការ​ពិត​មិន​មែន​ដូច​នេះ​នោះ​ឡើយ។ លះបង់​ស្ដាប់​ទៅ​ដូច​ជា​ខ្ពង់​ខ្ពស់​ខ្លាំង​ណាស់ ដូច​ឪពុកម្ដាយ​លះបង់​ឲ្យ​កូន​ជា​ដើម តែ​បើ​សង្សារ​លះបង់​ឲ្យ​គ្នា​ដូច​ជា​រាង​បង្ខំ​ពេក​ហើយ។ អ្វី​គ្រប់​យ៉ាង​ដែល​យើង​ធ្វើ​ក្នុង​ស្នេហា​គួរ​ដុស​ចេញ​ពី​ចិត្ត ហើយ​ត្រូវ​សប្បាយ​ចិត្ត​ទាំង​សង​ខាង ទើប​មិន​ហត់​ចិត្ត។ បើ​មិន​ដូច​នោះ​ទេ មាន​អ្នក​ណា​ទៅ​ទ្រាំ​លះបង់​បាន​រហូត​នោះ?

ទោះ​បី​ជា​មនោសញ្ចេនា​ជ្រាលជ្រៅ​ប៉ុណ្ណា តែ​យើង​មិន​ស្ដាយ​ទេ​ឬ បើ​សិន​ជា​មាន​តែ​ភាគី​យើង​ម្ខាង​ជា​អ្នក​លះបង់​នោះ មិន​ថា​ពេល​វេលា ឬ​លុយ​កាក់។

រីឯ​ខ្ញុំ​មាន​គំនិត​មួយ​ទៀត​នោះ​គឺ ការ​លះបង់​គឺ​ជា​ការ​ឲ្យ​ទៅ​ដែល​មិន​ហ៊ាន​រំពឹង​ថា​នឹង​អាច​យក​មក​វិញ​បាន។ ដូច​នេះ បើ​អ្នក​ណា​ជ្រុល​លះបង់​សម្រាប់​ស្នេហា​ហើយ បើ​សិន​ជា​ថ្ងៃ​លទ្ធផល​មិន​ដូច​ដែល​ខ្លួន​ប្រាថ្នា គឺ​មិន​អាច​បន្ទោស​គេ​បាន​ឡើយ មាន​តែ​បន្ទោស​ខ្លួន​ឯង​ដែល​ស្រលាញ់​គេ​ខ្លាំង​ដល់​ថ្នាក់​នេះ។

រូបតំណាង

អាស្រ័យ​ហេតុនេះ នៅ​ពេល​ដែល​លះបង់​ឲ្យ​គេ​ហើយ កុំ​គិត​ថា​គេ​ត្រូវ​ធ្វើ​ដូច​នោះ​សម្រាប់​យើង​វិញ ព្រោះ​ក្នុង​កំឡុង​ពេល​ដែល​យើង​ធ្វើ​ដូច​នេះ យើង​មាន​ជម្រើស​ដើម្បី​បញ្ឈប់​តើ មាន​អ្នក​ណា​ហាម​ឃាត់។ តែ​បើ​យើង​គិត​ថា គេ​ស័ក្ដិសម​នឹង​ទទួល​ការ​លះបង់​នេះ​នោះ ក៏​បន្ត​ទៀត​ទៅ ហើយ​ក៏​អត់​មាន​អ្នក​ណា​ថា​អី​ដែរ ព្រោះ​បើ​ទោះ​បី​ជា​​មាន​គេ​ថា ក៏​យើង​តែ​បន្ត​ដដែល​ហ្នឹង៕

ចុចអាន៖គេចាប់​ផ្ដើម​ប្លែក​បន្តិចម្ដងៗ រហូត​សឹង​តែ​ក្លាយ​ជា​មនុស្ស​ផ្សេង​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់

Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ប្រែ​សម្រួល៖ Caramel