ចង់រាប់អានមិត្ត គួរតែរកឲ្យឃើញចំណុច ៦ យ៉ាងនេះលើខ្លួនគេ និងខ្លួនអ្នក
- 2018-03-27 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់រាប់អានមិត្ត គួរតែរកឲ្យឃើញចំណុច ៦ យ៉ាងនេះលើខ្លួនគេ និងខ្លួនអ្នក
ទម្រាំអាចហៅថាមិត្តភ័ក្ដិនឹងគ្នាបាន ត្រូវសម្លឹងមើលគ្នាយូរណាស់។ ព្រោះបើរាប់រកចំមិត្តខុស អ្នកនឹងស្ដាយក្រោយអស់មួយជីវិត ដូចនេះហើយមិត្តភ័ក្ដិមិនមែនចេះតែរាប់រកនោះទេ អ្នកត្រូវតែមើលចំណុច ៧ យ៉ាងនេះលើខ្លួនគេ និងអ្នក៖
១.យល់ដូចគ្នា
ជា best friend នឹងគ្នាបាន ទាល់តែការយល់ឃើញដូចគ្នា ហើយសម្ដីសំដៅ ឫកពាក៏គួរតែមានភាពស្រដៀងគ្នាទៀត។ នោះមកពីពួកគេបានស្វែងយល់រឿងជាច្រើនក្នុងសង្គមដូចគ្នា។
២.អាចមើលថែគ្នាទៅវិញទៅមក
ពេលម្នាក់ណាមានជំងឺ ម្នាក់ទៀតគឺជាអ្នកថែរក្សា។ បែបនេះទើបអាចហៅថាមិត្តល្អបាន ព្រោះបើម្នាក់ឈឺម្នាក់ទៀតមិនអើពើមើលថែ កុំសង្ឃឹមថាអាចក្លាយជាអ្នកយល់ចិត្តគ្នាបានឲ្យសោះ។
៣.អាចធ្វើរឿងជាច្រើនមួយគ្នា
ជាការពិតណាស់ដែលថាមិត្តល្អ មិនបណ្ដោយឲ្យអ្នកធ្វើអ្វីម្នាក់ឯងឡើយទាំងរឿងសប្បាយៗ រឿងឡប់ៗ រឿងល្អជាមួយគ្នាគ្រប់ពេល។
៤.ដឹងពីគំនិតគ្នាទៅវិញទៅមក
អ្នកមិនចាំបាច់ធ្វើវាទេ គ្រាន់តែសកម្មភាពចាប់ផ្ដើម ម្នាក់ទៀតដឹងថាចង់ធ្វើអីបាត់ទៅហើយ។ ចំណែកអ្នកវិញក៏ដូចគ្នា មិនបាច់ឲ្យដៃគូនិយាយឡើយ គេដឹងថាអ្នកកំពុងគិតអ្វីបាត់ទៅហើយ។
៥.អ្នកទាំងពីរអាចយំ និងសើចដាក់គ្នា
បើម្ខាងទៀតមានទុក្ខ នោះម្នាក់នោះដែលជាមិត្តល្អក៏ប្រាកដជាមានទុក្ខដូចគ្នា។ បើសើចសប្បាយ មិត្តល្អអ្នកក៏អាចសើចសប្បាយបានដូចគ្នា ដោយមិនចាំបាច់សួរនាំរកឫសគល់ច្រើន។
៦.ដឹកដៃគ្នាទៅរកផ្លូវត្រូវ
នេះទើបហៅថាមិត្តល្អពិតប្រាកដមែន។ ពេលអ្នកឃើញមិត្តខុស អ្នកហ៊ាននិយាយពាក្យពិត ដោយតម្រែតម្រង់មករកផ្លូវត្រូវវិញ ហើយពេលអ្នកខុសគេគេក៏អាចធ្វើបែបនេះជាមួយអ្នកវិញដែរ៕
ចុចអាន៖ទម្លាប់ខ្លួនឲ្យក្លាយជាមនុស្សម្នាក់ដ៏រឹងមាំ និងរីករាយ តាមគន្លឹះទាំងនេះ