ប៉ូវ​កម្លាំង​តែ​ម្តង ​ជាមួយ​មុខ​ម្ហូប​ឆា​ថ្លើម​ជ្រូក​ម្រេច​ខ្មៅ!

  • 2018-03-27 06:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្លើម​ជ្រូក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ​ព្រម​ទាំង​វីតាមីន​មួយចំនួន​ដូច​ជា ​វីតាមីន B1 និង B12 (ជួយ​កោសិកា​ឈាម ​និង​ខួរក្បាល) ​ជាតិ​ដែក ​និង​ស៊ីលីស្យូម ​(ប្រឆាំង​ជំងឺ)។ល។ ដោយ​នឹក​ឃើញ​ពី​គុណ​សម្បត្តិ​របស់​វា​ហើយ ​ទើប​បាន​ជា​ថ្ងៃ​នេះ ​កញ្ញា​ ចង់​លើក​យក​នូវ​របៀប​ធ្វើ​មុខ​ម្ហូប​មួយ​ដែល​មាន​ឈ្មោះ​ថា ​ឆា​ថ្លើម​ជ្រូក​ម្រេច​ខ្មៅ ​តែ​ម្តង។

គ្រឿង​ផ្សំ

  • ថ្លើម​ជ្រូក

  • ខ្ទឹម​ស​ចិញ្រ្ចាំ

  • ប្រេង​ខ្យង

  • ទឹក​ស៊ីអ៊ីវ

  • ស្ករ​ស

  • ម្រេច​ខ្មៅ​ម៉ដ្ឋ

  • ស្លឹក​ខ្ទឹម

របៀប​ធ្វើ

១. លាង​ថ្លើម​ជ្រូក​ឲ្យ​ស្អាត ​ហើយ​ហាន់​វា​ជា​ចំនិត​ៗ។

២. ចាក់​ប្រេង​ឲ្យ​ក្តៅ ​ហើយ​ដាក់​ខ្ទឹម​ស​ចិញ្ច្រាំ​បំពង​ឲ្យ​ឡើង​ពណ៌​កន្លាត​ រួច​ស្រង់​ខ្ទឹម​នោះ​ចេញ។

៣. ចាក់​ថ្លើម​ជ្រូក​ក្នុង​ប្រេង​ដែល​នៅ​សល់ ​រួច​ឆា​ត្រឡប់​វា​បន្តិច ​បន្ទាប់​មក​ដាក់​ប្រេង​ខ្យង​ ទឹក​ស៊ីអ៊ីវ​ស្ករ​ស ​និង​ម្រេច​ខ្មៅ​ម៉ដ្ឋ​ចូល។

៤. ឆា​ឲ្យ​ឆ្អិន​រួច​ដួស​ដាក់​ចាន ​បន្ទាប់​មក​រោយ​ខ្ទឹម​បំពង ​និង​ស្លឹក​ខ្ទឹម​ពី​លើ ​ជា​ការ​ស្រេច៕

ទស្សនា​វីដេអូ​ខាងក្រោម

ចុចអាន៖ឆា​ក្តាមសេះ​ម្ទេស​ខ្ទឹម​ស ឃើញ​ហើយ​ស្រក់​ទឹក​មាត់!

ប្រភព៖ muumaam ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា