ឆា​ក្តាមសេះ​ម្ទេស​ខ្ទឹម​ស ឃើញ​ហើយ​ស្រក់​ទឹក​មាត់!

  • 2018-03-22 08:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្តាមសេះ​អាច​យក​មក​ច្នៃ​ធ្វើ​ជា​ម្ហូប​បាន​ច្រើន​មុខ ​ទាំង​ស្រុះ ​បុក​ជាមួយ​ល្ហុង ​ឬ​ឆា​ជា​ដើម។ ថ្ងៃ​នេះ​ កញ្ញា ​នឹង​បង្ហាញ​អ្នក​ទាំង​អស់​គ្នា​ពី​របៀប​ធ្វើ​ ឆា​ក្តាម​សេះ​ម្ទេស​ខ្ទឹម​ស។

គ្រឿង​ផ្សំ៖

  • ក្តាម​សេះ

  • ខ្ទឹមស​ចិញ្រ្ចាំ

  • ខ្ទឹម​បារាំង

  • ម្ទេស​ដៃនាង​ហាន់​ជា​ចំនិត

  • ម្ទេស​ឆា

  • ប្រេង​ខ្យង

  • ស្ករ​ស

  • ប្រេង​ឆា

  • ស្លឹក​ខ្ទឹម។

វិធី​ធ្វើ៖

១. យក​ក្តាមសេះ​មក​លាង ​និង​បក​ឲ្យ​ស្អាត​ហើយ​កាត់​វា​ជា​ពីរ។

២. ចាក់​ប្រេង​ក្នុង​ខ្ទះ ​ឆា​ជាមួយ​ខ្ទឹម​ស​ចិញ្រ្ចាំ ​ម្ទេស​ដៃ​នាង ​និង​ក្តាម​សេះ។

៣. ដាក់​ខ្ទឹម​បារាំង​ ប្រេង​ខ្យង ​ម្ទេស​ឆា​ និង​ស្ករស។

៤. ត្រឡប់​វា​ឲ្យ​ឆ្អិន ​រួច​សឹម​ដាក់​ស្លឹក​ខ្ទឹម​ចូល​ជា​ការ​ស្រេច៕

ទស្សនាវីដេអូខាងក្រោម

ប្រភព៖ mheememhor ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម