ម៉ូដ​​​សម្លៀកបំពាក់​​សឹង​ឡាវ ស្អាត​​ម្យ៉ាងស្រដៀងម៉ូដខ្មែរយើង

  • 2018-03-27 03:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សឹង​ (Sinh) គឺ​ជា​ប្រភេទ​កំណាត់សំពត់​សម្រាប់​កាត់​សម្លៀក​បំពាក់​នារី​របស់​ជនជាតិ​ឡាវ និង​ថៃ។ វា​ហាក់​ស្រដៀង​សំពត់​ហូល​ឬ​ផាមួង​របស់​ខ្មែរ ទាស់​តែ​ខុស​ត្រង់​សាច់​កំណាត់ តែ​ផ្កា​ភ្ញី និង​ពណ៌​មាន​លក្ខណៈ​ស្រដៀង​គ្នា។​ តាម​ប្រវត្តិសាស្ត្រ​របស់​ឡាវ​​តាំង​ពី​បុរាណ​មក សំពត់​សឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​នារី ស្លៀក​ជា​ឈុត​ប្រពៃ​ណី​សម្រាប់​ចូល​រួម​កម្មវិធី ឬ​ឱកាស​ពិសេស​ណា​មួយ ដើម្បី​បង្ហាញ​ទំនៀម​ទម្លាប់​ ប្រពៃ​ណី​របស់​ជាតិ​ខ្លួន។

សំពត់​សឹង​របស់​ឡាវ មាន​៣​ផ្នែក​សំខាន់ៗ គឺ​ផ្នែក​ចង្កេះ​សំពត់ ​ផ្នែក​តួ​សំពត់​ដែល​ច្រើន​តែ​លាត ឬ​​មិន​សូវ​មាន​តុបតែង ឬ​ដាក់​ផ្កា​ភ្ញី​ច្រើន​ស្អេក​ស្កះ​ឡើយ និង​ផ្នែក​ជាយ​សំពត់​ខាង​ក្រោម ច្រើន​មាន​តុប​តែង​លម្អ​ដោយ​ប្រើ​គោម ក្បាច់ ឬ​ផ្កា​ភ្ញី​ពណ៌​មាស​ដេញ​ពី​ក្រោម​ឡើង​មក​ប្រហែល​១​ចំអាម។ ចំណែក​អាវ គេ​ច្រើន​ច្នៃ​ពី​សំពត់​សឹង​ដូច​គ្នា ឬ​កំណាត់​សូត្រ​ភ្លី​រលោង និង​ទន់​ត្រជាក់​ស្រួល​ពាក់។ ដោយ​សារ​តែ​ភាព​ស្រដៀង​គ្នា​នេះ​ហើយ ទើប​យើង​ឃើញ​ប្រជាជន​ទាំង​បី​​ជាតិ​សាសន៍​និយម​កាត់​សម្លៀក​បំពាក់​ប្រពៃណី​ម៉ូដ​ប្រហាក់​ប្រហែល​គ្នា ហើយ​ក៏​មើល​ទៅ​សម​សួន​ថ្លៃ​ថ្នូរ​ដូច​គ្នា​ដែរ។

ចុចអាន៖ ចំហមាត់ ពេលដឹង​តម្លៃ​កប់​ក្ដោង និង​ម៉ាក​នៃ​បណ្ដា​កាបូប​ប្រើ​ដោយ​លោក​ជំទាវ ហុង ពីវ

ចុចអាន៖ ប៉ុន្មាន​ម៉ូដ​នេះ​​ស្លៀក​ទៅ​ញ៉ាំ​ការ​ពេល​ល្ងាច​បាន​ ប្រើសំពត់​សូត្រ​ អត់ប៉ាក់ឌិន​រញ៉េរញ៉ៃ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម