អនុវត្ត​តែ​ប៉ុន្មាន​វិធី​នេះ រឿង​ធ្លាក់​ភ្នែក ដក់​ខ្មៅ​ក្រោម​ភ្នែក​លែង​ជា​បញ្ហា​ហើយ

  • 2018-03-23 03:54:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដក់​ខ្មៅ និង​ហើម​ក្រោម​ភ្នែក​ជា​បញ្ហា​មួយ​ដែល​នារី​កំពុង​ជួប​ប្រទះ​ច្រើន ហើយ​ក៏​ពិបាក​ក្នុង​ការ​ដោះស្រាយ​ដែរ ព្រោះ​ពេល​ខ្លះ​គេង​មិន​គ្រប់ ញ៉ាំ​មិន​ឆ្ងាញ់ ភ្នែក​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​ជាប់។ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​បែប​នេះ​កញ្ញា សូម​ណែនាំ​វិធី​ព្យាបាល​ ៥​យ៉ាង​ដែល​អាច​ជួយ​ឲ្យ​ភ្នែក​ដ័​ស្រស់​ស្អាត​អ្នក​ត្រឡប់​មក​វិញ ៖

១. ប្រើ​ស្លាប​ព្រា​ម៉ាស្សា

យក​ស្លាប​ព្រា ក្លាសេ​ឲ្យ​ត្រជាក់​ពី​១០ ដល់ ១៥​នាទី​​មក​សង្កត់​នៅ​ក្រោម​ភ្នែក​ដែល​ធ្លាក់​ហើយ​ម៉ាស្សា​ថ្នមៗ ​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ថា​ក្ដៅ​សឹម​ឈប់។ វា​ជួយ​ភ្នែក​ត្រជាក់ ​បន្ធូរ​សសៃ​ឈាម​ និង​ជួយ​បំបាត់​ការ​ហើម​ភ្នែក និង​ស្នាម​ដក់​យ៉ាង​មាន​ប្រសិទ្ធភាព។

២.ប្រើ​កញ្ចប់​តែ

យក​កញ្ចប់​តែ​ដែល​ត្រាំ​ហើយ​ដាក់​ក្នុង​ទូរទឹកកក​ឲ្យ​ត្រជាក់ បន្ទាប់​មក​យក​មក​ដាក់​ស្អំ​ក្រោម​ភ្នែក​ដែល​ធ្លាក់​នោះ។ វិធី​នេះ​ក៏​ទទួល​បាន​លទ្ធផល​ឆាប់​រហ័ស​ដែរ ព្រោះ​វា​ជួយ​ទប់​ស្កាត់​ការ​ធ្លាក់ភ្នែក​ដែល​បណ្ដាល​មក​ពី​គេង​មិន​គ្រប់​ជា​ដើម។

៣. ប៉េងប៉ោះ ត្រសក់ ស៊ុត​ស

អ្នក​អាច​យក​ប៉េងប៉ោះ ឬ​ត្រសក់​ចិត្ត​ជា​ចំណិត​ស្ដើងៗ ដាក់​ក្លាសេ​ឲ្យ​ត្រជាក់​រួច​បិត​នៅ​ក្រោម​ភ្នែក​បាន។ វិធី​ម្យ៉ាង​ទៀត​អ្នក​អាច​យក​ស៊ុត​ផ្នែក​ស មក​លាប​ក្រោម​ភ្នែក​ដែល​ធ្លាក់​ ជាំ​ខ្មៅ​នោះ។ វិធី​ទាំង​នេះ​អាច​ជួយ​ឲ្យ​ក្រោម​ភ្នែក​របស់​អ្នក​ត្រឡប់​មក​ភ្លឺ​រាប​ស្មើ​ស្អាត​ឡើង​វិញ។

៤. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ជួយ​សម្រួល​ដល់​ការ​ដក់​ភ្នែក​ដោយសារ​ការ​ចូលគេង​យឺត​បាន​មួយ​ភ្នែក​ធំ ដូច្នេះ​បើ​អ្នក​សង្កេត​ឃើញ​ថា​ភ្នែក​អ្នក​ហើយ ដក់​ខ្មៅ​ត្រូវ​ព្យាយាម​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

៥. ប្រទាលកន្ទុយក្រពើ

លាប​ប្រទាលកន្ទុយក្រពើ​ រឺផលិតផលថែរក្សាស្បែកណាមួយដែលមានសារជាតិ ប្រទាលកន្ទុយក្រពើ​លើ​កន្លែង​ដែល​ដក់​ខ្មៅ​នោះ ។ ប្រុងប្រយ័ត្នកុំឲ្យ​វា​ចូលទៅក្នុងភ្នែករបស់អ្នកព្រោះវានឹងធ្វើមាន​ប្រតិកម្ម​បាន។ ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធភាពប្រឆាំងអុកស៊ីតនិងសម្បូរទៅដោយវីតាមីន E ដែលជាសារជាតិចិញ្ចឹមសម្រាប់ស្បែករបស់អ្នក។ នៅពេលដែលត្រូវបានដាក់លើស្បែកនៅក្រោមភ្នែក សារធាតុ​ប្រទាលកន្ទុយក្រពើ នឹងជួយធ្វើឱ្យឈាមរត់ឈាមប្រសើរឡើងហើយជួយ​បំបាត់​ភាព​ខ្មៅ​ដក់ ហើយ​នៅជុំវិញភ្នែករបស់អ្នក​បាន៕

ចុចអាន៖ចង់​បាន​រោមភ្នែក​វែង​ក្រាស់ ង​ស្អាត​តាម​បែប​ធម្មជាតិ កុំ​ភ្លេច​ធ្វើ​តាម​វិធី​នេះ

ប្រភព៖ herbeauty ប្រែ​សម្រួល៖ ផេង ផលធិតា