ពេលស្រលាញ់មនុស្សស្រីពិតប្រាកដ ប្រុសៗនឹងខិតខំធ្វើរឿងទាំងនេះទ្វេដង
- 2018-03-25 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលស្រលាញ់មនុស្សស្រីពិតប្រាកដ ប្រុសៗនឹងខិតខំធ្វើរឿងទាំងនេះទ្វេដង
ពេលស្រលាញ់មនុស្សស្រីណាម្នាក់ពិតប្រាកដ បុរសៗតែងតែខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យចំណងស្នេហ៍ខ្លួនកាន់តែរឹងមាំទៅៗ។ ចង់ដឹងថារឿងទាំងដែលមនុស្សប្រុសព្យាយាមធ្វើនោះមានអ្វីខ្លះ កញ្ញា សូមបង្ហាញជូនដូចខាងក្រោម៖
១.ព្យាយាមធ្វើការកាន់តែខ្លាំង
ព្រោះមនុស្សប្រុសគេចង់កសាងអនាគតជាមួយនារីម្នាក់នោះ ទើបខិតខំធ្វើឲ្យរកប្រាក់ឲ្យបានកាន់តែច្រើន ដោយមិនចង់ឲ្យស្រីខ្លួនស្រលាញ់ពិបាក។
**២.ឲ្យពេលវេលាកាន់តែច្រើនទៅនារីម្នាក់នោះ**
គាត់នឹងព្យាយាមកាត់បន្ថយពេលវេលាជាមួយមិត្តភ័ក្ដិ ដើម្បីឲ្យមនុស្សស្រីខ្លួនចង់បានរីករាយ និងចង់ចែករំលែកការនឿយហត់របស់គូស្នេហ៍។
៣.មិនចង់ពាក់ព័ន្ធជាមួយនារីដទៃ
ធ្លាប់តែមានមិត្តភ័ក្ដិស្រីជាច្រើន តែក្រោយស្រលាញ់អ្នកគាត់ក៏ចាប់ផ្ដើមដកថយពីពួកគេ ព្រោះមិនចង់ឲ្យអ្នកគិតច្រើន ឬភាន់ច្រឡំរឿងអ្វីមួយ។
៤.ចង់ជួបអ្នកទាំងយប់ទាំងថ្ងៃ
នោះក៏ព្រោះតែស្រលាញ់ទើបបាត់មុខអ្នកមិនបាន ហើយឲ្យតែឆ្លៀតបាន គឺគាត់នឹងមកជួបភ្លាម។
៥.ទៅជួបគ្រួសារអ្នក
មានតែមនុស្សប្រុសស្រលាញ់ស្មោះប៉ុណ្ណោះ ដែលគាត់បង្ហាញភាពក្លាហានទៅជួបក្រុមគ្រួសារអ្នក ហើយក៏ចង់ណែនាំអ្នកឲ្យគ្រួសារគាត់ស្គាល់វិញដែរ។ ព្រោះគិតថា អ្នកជាអនាគតប្រពន្ធរបស់គាត់។
៦.មានគម្រោងអនាគតច្បាស់លាស់
ពីដើមធ្លាប់តែជាមនុស្សមិនចេះគិត មិនចេះខ្វល់អ្វីសោះ តែគ្រាន់តែពេលស្រលាញ់អ្នកភ្លាម គាត់ចេះធ្វើគម្រោង សម្រាប់ពេលខាងមុខ ដែលជាការផ្លាស់ប្ដូរ ១៨០ ដឺក្រេ។
៧.លែងនិយាយពីអារម្មណ៍
បានជាគាត់ឈប់និយាយពីអារម្មណ៍ ព្រោះព្យាយាមធ្វើសកម្មភាព បង្ហាញឲ្យអ្នកបានឃើញវិញ។
៨.ព្យាយាមជម្នះឧបសគ្គ
ពីមុនជាមនុស្សមិនដែលអើពើនឹងភាពស្មុគស្មាញ មិនចេះតស៊ូក្នុងជីវិត តែពេលមានអ្នកភ្លាមគាត់ចាប់ផ្ដើមជម្នះរាល់ភាពលំបាកក្នុងជីវិត៕
ចុចអាន៖មិនចង់ឲ្យរៀបការរួចបែកគ្នា គួរសួរ ៧ សំណួរនេះទៅដៃគូមុនសម្រេចចិត្ត