មិន​ចង់​ឲ្យ​រៀបការ​រួច​បែក​គ្នា គួរ​សួរ ៧ សំណួរ​នេះ​ទៅ​ដៃគូ​មុន​សម្រេចចិត្ត

  • 2018-03-23 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាថ៌កំបាំង​តិច ឬ​ច្រើន​តែង​តែង​​មាន​​ហើយ​នៅ​ក្នុង​ជីវិត​គូ វា​ក៏​ជា​ការ​ប្រសើរ​ដែល​មនុស្ស​ម្នាក់​ៗ​ត្រូវ​ដឹង​រឿង​ថ្មី​ៗ​ពី​ដៃ​គូរ​របស់​ខ្លួន បើសិនជា​មិន​ដឹង​រឿង​អ្វី​ពី​គ្នា​សោះ​នោះ​ទំនាក់​​​ទំនង​​ស្នេហា​​​ហាក់​បី​ដូច​ជា​មាន​ភាព​ជាប់​គាំង។ យ៉ាង​ណា​មិញ​រឿង​ខ្លះ​យើង​ត្រូវ​តែ​និយាយ​សួរ​នាំ​គ្នា​ឲ្យ​ច្បាស់ ដើម្បី​កុំ​ឲ្យ​កើត​រឿង​ធំ​ទៅ​ថ្ងៃ​មុខ។

១.តើ​ពួក​យើង​នឹង​ផ្លាស់​ប្ដូរ​ទេ​បន្ទាប់​ពី​រៀប​ការ​រួច?

ចម្លើយ​ច្បាស់​ជា​ផ្លាស់ប្ដូរ​ហើយ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​នោះ​មាន​អ្វី​ខ្លះ?ទំនួល​ខុស​ត្រូវ ការ​រស់​នៅ ជីវិត​គូ...។ វា​មិន​ដូច​នៅ​ពេល​មុន​រៀប​ការ​នោះ​ទេ សូម្បី​តែ​​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ក៏​បា​បញ្ជាក់​ផង​ដែរ​ថា​មនុស្ស​នឹង​ប្រែ​ប្រួល​ក្រោយ​​ពេល​រៀបការ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ចេះ​បត់​បែន និង​មាន​ភាព​ចុះ​សម្រុង​យល់​ចិត្ត​គ្នា​ទើប​មាន​ក្ដី​សុខ។

រូបតំណាង

**២.តើ​អ្វី​ទៅ​ជា​ការ​បោក​ប្រាស់?**

អ្នក​ដែល​ឆាប់​ខឹង​ឆាប់​ប្រចណ្ឌ ពេល​ខ្លះ​សូម្បី​តែ​ដៃ​គូ​ទៅ​ប៉ះ​អ្នក​ផ្សេង ឬ​មួយ​ក៏​ប្រាប់​អាថ៌កំបាំង​ទៅ​អ្នក​ដទៃ​ក៏​គេ​គិត​ថា​ជា​ការ​បោក​ប្រាស់​ដែរ។ ប៉ុន្តែ​អ្នក​​ខ្លះ​វិញ​គេ​មិន​គិត​បែប​នោះ​ទេ លុះ​ត្រា​តែ​ដៃ​គូ​គេ​ទៅ​គេង​ជា​មួយ​អ្នក​ផ្សេង ទើប​គិត​ថា​ជា​ការ​បោក​ប្រាស់។ ម្ល៉ោះ​ហើយ​បាន​អ្នក​ត្រូវ​សួរ​បញ្ជាក់​គ្នា​​ឲ្យ​បាន​ច្បាស់​​លាស់​ដើម្បី​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​កើត​ឡើង។

៣.សួរ​គាត់​ថា​មាន​ជំពាក់​លុយ​គេ​អត់? បើ​មាន​​ប៉ុន្មាន​ដែរ​ទៅ?

គូរ​ស្នេហ៍​វ័យក្មេង​ខ្លះ​គេ​មិន​ហ៊ាន​សួរ​នាំ​​គ្នា​ពី​រឿង​លុយ​​កាក់​ទេ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​ចំណង​ស្នេហ៍​របស់​ពួក​គេ។ ក៏ប៉ុន្តែ​តាម​ពិត​ទៅ​រឿង​នេះ គឺ​ចាំបាច់​ត្រូវ​តែ​និយាយ​ដូច​គ្នា យើង​មិន​ត្រូវ​ប្រើ​អារម្មណ៍​តែ​មួយ​មុខ​នោះ​ឡើយ ព្រោះ​ការ​រស់​នៅ​ជា​មួយ​គ្នា​គឺ​ត្រូវ​តែ​មាន​ការ​ចំណាយ​ផ្សេងៗ។ សាក​ស្រមៃ​មើល​ថា បើ​ថ្ងៃ​ណា​មួយ​​អ្នក​រៀប​ការ​ជា​មួយ​មនុស្ស​ដែល​ស្រលាញ់​ស្រាប់​បាន​តែ​មួយ​អាទិត្យ​ទើប​យើង​ដឹង​ថា គាត់​ជំពាក់​លុយ​គេ​រុំកោះ​វា​មិនមែន​ជា​រឿង​ល្អ​ទេ។ ជា​ការ​ល្អ​ដែល​យើង​គួរ​តែ​ពិភាក្សា​គ្នា​ពី​រឿង​នេះ​ហើយ​រក​ដំណោះ​ស្រាយ​ណា​មួយ​សម​រម្យ ព្រោះ​លាក់​បាំង​គ្នា​វា​មិន​មែន​ជា​រឿង​ល្អ​ទេ។

៤.សួរ​​​គាត់​ថា​គិត​ចង់​បាន​កូន​ទេ?

អ្នក​ខ្លះ​គិត​ថា​ការ​មាន​កូន គឺ​ជា​រឿង​ចាំ​បាច់​បំផុត​ក្នុង​ជីវិត​ពេល​រៀប​ការ ខ្លះ​ទៀត​គិត​ថា​មាន​ក៏បាន​គ្មាន​ក៏បាន។ ពេល​ខ្លះ​អ្នក​ជួប​ជា​មួយ​មនុស្ស​ក្នុង​ក្ដី​សុបិន​ហើយ ប៉ុន្តែ​​បើ​មិន​បាន​និយាយ​ពី​រឿង​កូន​ទេ​ចំណង​ស្នេហ៍​អាច​នឹង​ជួប​រឿង​ប្រេះ​ឆា​ក្រោយ​រៀបការ ព្រោះ​គាត់​មិន​ចង់​បាន តែ​បើ​អ្នក​និយាយ​គ្នា​មុន អ្នក​អាច​ពិចារណា​ចែក​ផ្លូវ​ក៏​ថា​បាន។

រូបតំណាង

៥.តើ​ចង់​មាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ច្រើន​កម្រិត​ណា?

ពេល​នៅ​ជា​មួយ​គ្នា​យូរ​ៗ​ទៅ​ច្បាស់​ជា​មាន​​អារម្មណ៍​ថា​ដូច​ជា​គ្មាន​ពេល​វេលា​សម្រាប់​ខ្លួនឯង​ទាល់​តែ​សោះ។ ការ​ធ្វើ​អ្វី​ៗ​មិន​ចាំ​បាច់​ទាល់​តែ​ធ្វើ​ម្ដង​ទាំង​ពីរ​នាក់​នោះ​ទេ ព្រោះ​រឿង​ខ្លះ​​យើង​ចង់​ធ្វើ​វា​តែ​ម្នាក់​ឯង​ហើយ​​ដោយ​ភាព​ឯករាជ្យ។ អ្នក​គួរ​តែ​សួរ​ដៃគូ​ទៅ​ថា តើ​ពួក​អ្នក​ត្រូវ​ការ​​ពេល​វេលា​ផ្ទាល់​ខ្លួន​ក្នុង​កាល:ទេស:​បែប​ណា​ខ្លះ? កុំ​ខ្លាច​គេ​ធុញ​អី សួរ​ច្រើន​បន្តិច​ក៏​មិន​អី​ដែរ ព្រោះ​អ្នក​ជំនាញ​ចិត្ត​វិទ្យា​មួយ​រូប​មក​ពី​សកល​វិទ្យាល័យ Northwestern University បាន​អះអាង​ថា​ការ​មិន​ហ៊ាន​សួរ​​នាំ​គ្នា​ចំ​ៗ​​ពី​បញ្ហា​ផ្សេងៗ​មិន​អាច​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​មាន​ភាព​រឹងមាំ​ឡើយ។

៦.តើ​​នរណា​ជា​អ្នក​ធ្វើ​កិច្ច​ការងារ​ផ្ទះ?

យោង​ទៅ​តាម​​មជ្ឈមណ្ឌល​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ ២០០៧ បាន​រក​ឃើញ​ថា​ការ​ចេះ​ជួយ​ចែក​រំលែក​នូវ​កិច្ច​ការងារ​ក្នុង​ផ្ទះ​ជា​រឿង​ចម្បង​បំផុត ដើម្បី​ភាព​ជោគជ័យ​និង​មាន​សុភមង្គល​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍។ ផ្ទុយ​ទៅ​វិញ​បើ​ស្វាមី​អង្គុយ​តែ​ប្រចាំ​ខាង​ស្រី​នោះ​ជម្លោះ​នឹង​អាច​កើតឡើង​គ្រប់​ពេល។

៧.សួរ​ពី​គំនិត​គាត់​ក្នុង​ករណី​បើ​អ្នក​លែងលះ​គ្នា​នៅ​ថ្ងៃ​ណា​មួយ

ក្នុង​ទំនាក់ទំនង​រវាង​ប្ដី​ប្រពន្ធ​ខ្លាច​បំផុត​ហើយ​ពាក្យ​ថា​លែងលះ​នេះ ហើយ​​ក៏​គ្មាន​នរណា​នៅ​សុខ​ៗ​ទៅ​​ចង់​រំលឹក​សួរ​នាំ​ដែរ។ ប៉ុន្តែ​លើ​លោក​នេះ​គ្មាន​អ្វី​ឋិតថេរ​ជា​អមត:​នោះ​ទេ ហើយ​ក៏​មិន​​អាច​ឃាត់​​រឿង​ដែល​មិន​ចង់​ឲ្យ​កើត​ឡើង​ឲ្យ​វា​ឈប់​កើត​ឡើង​បាន​ដែរ។ មុន​រៀប​អ្នក​សាក​សួរ​គាត់​ទៅ​ថា មាន​គំនិត​យ៉ាង​ណា​ចំពោះ​រឿង​នេះ? ព្រោះ​បើ​វា​អាច​កើត​ឡើង​មែន អ្នក​ទាំង​ពីរ​អាច​ត្រៀម​ចិត្ត​បើក​ផ្លូវ និង​ផ្ដល់​សេរីភាព​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នៅ​តែ​អាច​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​​បាន​រហូត៕

ចុចអាន៖សាក​សេពគប់​គ្នា​ជា​សង្សារ ២-៣ ឆ្នាំ​សិន បើ​មានអារម្មណ៍ថាទាំងពីរនាក់មាន ៥ ចំណុច អាច​រៀបការ​បាន​

ប្រភព៖ hackspirit អត្ថបទ៖ Yu Ey

អត្ថបទពេញនិយម