សម្រាប់អ្នកចូលចិត្តដើរលេងច្រើន គួរតែ Follow ៥ Travel Blogger នេះ
- 2018-03-01 02:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់អ្នកចូលចិត្តដើរលេងច្រើន គួរតែ Follow ៥ Travel Blogger នេះ
ការដើរកម្សាន្តជុំវិញពិភពលោកគឺមានមនុស្សជាច្រើនចង់ធ្វើ ប៉ុន្តែពេលខ្លះពួកគេមិនបានដូចអ្វីដែលខ្លួនប៉ងនោះឡើយដោយសារតែហេតុផលផ្សេងៗ។ យ៉ាងណាមិញបើអ្នកពិតជាចង់បានបទពិសោធន៍ និងតិចនិកល្អៗក្នុងការដើរកម្សាន្តមែន នោះអ្នកមិនគួររំលងការ Follow ១០ Travel Blogger នេះទេ ៖
១. The Globe Getter
Globe Getter គឺ Tausha ដែលជាបុគ្គលិកផ្នែកទំនាក់ទំនងពេញម៉ោងនៅទីក្រុងញូវយ៉កដែលជាអ្នកបានធ្វើដំណើរជុំវិញពិភពលោកយ៉ាងអស្ចារ្យ។ ថ្មីៗនេះនាងបានធ្វើដំណើរកម្សាន្តជិះកង់តាមរយៈភ្នំខៀវនៃប្រទេស Jamaica។
២. Whimsy Soul
Whimsy Soul គឺជាអ្នកសរសេរ Blog មួយដ៏ពេញនិយមដែលគ្រប់គ្រងដោយ San Francisco-dwelling Kara។ ការ Post ចុងក្រោយរបស់នាងបានបង្ហាញថានាងបានឈប់នៅ Frankfurt ហើយបានផ្ដល់ដំបូន្មានដ៏ល្អៗអំពីអ្វីដែលត្រូវធ្វើនៅលើអគារមួយនោះ។
៣. I Am Aileen
Aileen គឺជាអ្នកសរសេរប្លុកធ្វើដំណើរហ្វីលីពីនម្នាក់។ នាងបានឈប់ពីការងាររបស់នាង ហើយធ្វើដំណើរកម្សាន្តជុំវិញពិភពលោកដោយរក្សានូវអនុស្សាវរីយ៍ជាច្រើនរយៈពេល ៥ឆ្នាំមកហើយ។ ថ្មីៗនេះនាងបានធ្វើដំណើរទៅកាន់អង់តាក់ទិក។ នាងក៏ផ្តោតសំខាន់លើព័ត៌មានលំអិតនៃដំណើរកំសាន្តដែរ តើប្រភេទលុយបែបណាដែលអ្នកត្រូវយកទៅជាមួយ? កញ្ចប់អ្វីខ្លះ និងរបៀបដើម្បីទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍របស់អ្នក។ គិតថានាងជាមគ្គុទ្ទេសក៍ទេសចរណ៍ផ្ទាល់ខ្លួនរបស់អ្នកទៅ។
៤. Bianca Karina
Bianca គឺជាអ្នកសរសេរប្លុកដែលមានមាឌធំជាងគេ តែនាងមិនដែលខ្វល់នោះទេព្រោះនាងចង់ទទួលបានអត្ថប្រយោជន៍ពីជីវិតរបស់នាងឲ្យបានច្រើន។ នាងបានសរសេរនៅលើBlog មួយដែលមានចំណងជើងថា «Let’s show the world that life doesn’t start when you lose 20 pounds» ។ ថ្មីៗនេះនាងបានទៅលេងជនបទនៃសាធារណរដ្ឋឆែក។
៥. One Girl One World
One Girl One World ត្រូវបានកាន់ដោយ Francesca ដែលជាជនជាតិកំណើតនៅរដ្ឋកាលីហ្វ័រនីញ៉ាដែលបានធ្វើដំណើរទៅកាន់ជាង ២០ ប្រទេសចាប់តាំងពីឆ្នាំ ២០១៥ ហើយថ្មីៗនេះបានទៅលេងម៉ាទីនីកនៅការ៉ាប៊ីន។ នាងក៏បានលើកកម្ពស់ការយល់ដឹងអំពីកង្វះនៃភាពសម្បូរបែបនៅក្នុងការធ្វើដំណើរកម្សាន្ត ដោយបានសរសេរអត្ថបទមួយដែលបង្ហាញពីបញ្ហាសម្រាប់លោក Martin Luther King Jr.
ចុចអាន៖ចំណាយពេលធ្វើរឿងតិចតួចទាំងនេះរាល់ថ្ងៃ អ្នកនឹងមានអារម្មណ៍ថាជីវិតមានន័យ