តួ​ឯក​ស្រី​ចិន​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ធ្វើ​ឲ្យ​ក្រុម​ការងារ​រត់​ប្រាស​អាយុ

  • 2018-03-23 02:53:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុម​ការងារ​រឿង "100% ផិត​ក្បត់" បាន​ប្រកាស​ថា​ឈប់​ថត​ក្រោយ​ពេល​តួ​ឯក​ប្រុស​សុំ​ដក​ខ្លួន​ឈប់​សម្ដែង​ព្រោះ​សម្រស់​របស់​តួ​ឯក​ស្រី។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១​ខែ​មីនា​មុន​នេះ ព័ត៌មាន​ ក្រុម​ការងារ​រឿង "100%ផិត​ក្បត់" ឈប់​ថត​ បាន​បង្ក​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ត្បិត​មុន​នោះ រឿង​នេះ​ទទួល​ភាព​ងឿងឆ្ងល់​របស់​ទស្សនិកជន​ជា​ច្រើន។ តាម​នោះ​ដែរ រឿង​នេះ​ត្រូវ​បាន​គេ​រិះគន់​ជា​ខ្លាំង​ដោយ​មាន​តួឯក​ស្រី Cindy ដែល​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​តួឯក​អាក្រក់​បំផុត​ប្រវត្តិសាស្ត្រ​ភាពយន្ត​ចិន។

តាំង​ពី​ដើម​មក​ម្ល៉េះ រូប​សម្បត្តិ​របស់​តួឯក​ទាំង​២​ត្រូវ​បាន​គេ​យក​មក​ប្រៀបធៀប​ថា​គ្មាន​សម​គ្នា​បន្តិច​ណា​សោះ ត្បិត Ou Xiao Xi ស្អាត​ដូច​តួអង្គ​ក្នុង​គំនូរ ឯCindy មាន​រូប​សម្បត្តិ​ធម្មតា​មិន​សម​នឹង​ដើរ​តួឯក។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​ជា​អ្នក​សម្ដែង Cindy ក៏​ស្ថិត​ក្នុង​ចម្រៀង​បី​សមាជិក​មួយ​ផង​ដែរ។ ក្រោយ​ពេល​រឿង​នេះ​ត្រូវ​ផ្អាក ក្រុម​ចម្រៀង​របស់​នាង​នឹង​ចូល​ប្រលង​ក្នុង​កម្មវិធី Produce 101 ខាង​មុខ​នេះ៕

ប្រភព៖ 2sao ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម