សាក​សេពគប់​គ្នា​ជា​សង្សារ ២-៣ ឆ្នាំ​សិន បើ​មានអារម្មណ៍ថាទាំងពីរនាក់មាន ៥ ចំណុច អាច​រៀបការ​បាន​

  • 2018-03-22 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នឹង​រៀបការ គូស្នេហ៍​នីមួយ​ៗ​គួរតែ​រាប់អាន​គ្នា​ជា​សង្សារ​ឲ្យ​បាន ២-៣ ឆ្នាំ​សិន។ ព្រោះ​ទាំងពីរ​នាក់​នឹង​ស្គាល​ពី​គ្នា​កាន់តែ​ច្បាស់ ហើយ​បើ​សេពគប់​គ្នា​យូរ​ទៅ​ៗ​គ្មាន​អារម្មណ៍​ថា​មាន ៥ ចំណុច​នេះ​ទេ គួរតែ​បញ្ឈប់​ទៅ តែ​បើ​មាន​ដល់​ពេល​ត្រូវ​រៀបការ​ហើយ៖

១.ចាត់​ទុក​ដៃគូ​ដូច​គ្រួសារ​តែមួយ

មិន​ថា​អ្នក ឬ​បងប្អូន​ឪពុក​ម្ដាយ​ឡើយ បាន​ស្គាល់ និង​ចាត់​ទុក​សង្សារ​ជា​មនុស្ស​ក្នុង​គ្រួសារ​តែមួយ​រួច​ទៅ​ហើយ ទាំង​មិន​ទាន់​បាន​រៀបការ ហើយ​ខាង​គេ​ក៏​ដូច​គ្នា​ទៀត។ ចំណុច​នេះ​សំខាន់​ណាស់ បើ​ចុះ​សម្រុង​គ្នា​ដល់​ថ្នាក់​ដូច​គ្រួសារ​ហើយ បានន័យ​ថា​ជា​ការ​ទទួល​ស្គាល់​ឲ្យ​មក​រួម​ផ្ទះ​ជាមួយបាន។

រូបតំណាង

**២.ដឹង​ពី​ទុក្ខ​លំបាក​គ្នា**

ក្នុង​អំឡុង​ពេល​សេពគប់​គ្នា​ជា​សង្សារ បើ​ទាំងពីរ​នាក់​ចេះ​ដឹង​ពី​ទុក្ខ​លំបាក​របស់​គ្នា​ដូច​ប្ដី​ប្រពន្ធ​ហើយ​នោះ ជា​សញ្ញា​ល្អ​ដែល​អាច​ឈាន​ដល់​អាពាហ៍ពិពាហ៍​បាន។

៣.ស្គាល់​ពី​គ្នា​ច្បាស់

បើ​អ្នក​ដឹង​ថា​ដៃគូ​ចូលចិត្ត​អ្វី មិន​ចូលចិត្ត​អ្វី ហើយ​ដៃគូ​ក៏​ច្បាស់​ពី​អ្នក​វិញ​នូវ​រឿងរ៉ាវ​បែបនេះ វា​ជា​សញ្ញា​ល្អ​បង្ហាញ​ថា​នាក់​ទាំងពីរ​អាច​រៀបការ​ជាមួយ​គ្នា​បាន។ ព្រោះ​ពួក​អ្នក​អាច​ជៀសវាង​ធ្វើ​រឿង​អ្វី​ដែល​គូស្នេហ៍​មិន​សប្បាយ​ចិត្ត​បាន។

៤.ជឿជាក់​គ្នា​គ្រប់​ស្ថានការណ៍

ពេល​រាប់អាន​គ្នា​ជា​សង្សារ ធ្លាប់​មាន​ជន​ទី ៣ ចូល​មក​បំបែកបំបាក់​នាក់​ទាំងពីរ តែ​មិន​បាន​ផល ព្រោះ​ថា​ពួក​អ្នក​មាន​ភាព​ស្មោះត្រង់ និង​ជឿ​ទុក​ចិត្ត​គ្នា​រហូត។ នោះ​បញ្ជាក់​បាន​ថា ទោះ​ជា​ក្រោយ​រៀបការ​មាន​រឿង​ដែល​គេ​ចង់​ធ្វើឲ្យ​គូស្នេហ៍​អ្នក​យល់​ច្រឡំ​គ្នា ក៏​ទៅ​មិន​រួច​ដែរ។

៥.មិន​បង្ក​បញ្ហា​ដាក់​គ្នា

ពេល​ដឹង​ថា​ភាគី​ម្ខាង​កំពុង​រវល់ ភាគី​ម្ខាង​ទៀត​សុខ​ចិត្ត​នៅ​ស្ងៀម ដោយមិន​រករឿង ឬ​ងរង៉ក់​ឲ្យ​គេ​កំដរ​អ្វី​ឡើយ។ ព្រោះ​អ្នក​ទាំងពីរ​មិន​ចង់​បង្ក​បញ្ហា​ដល់​ដៃគូ បើ​ទោះ​ជា​អផ្សុក និង​ធុញថប់​ដល់​កម្រិត​ណា​ក៏​ដោយ៕

រូបតំណាង

ចុចអាន៖កុំ​ថា​ឡើយ​រៀបការ​ជាមួយ សេពគប់​ធម្មតា​ៗ​ក៏​ស្រី​ៗ​កុំ​ឲ្យ​សោះបុរស ២ ប្រភេទ​នេះ​

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម