កុំ​ថា​ឡើយ​រៀបការ​ជាមួយ សេពគប់​ធម្មតា​ៗ​ក៏​ស្រី​ៗ​កុំ​ឲ្យ​សោះបុរស ២ ប្រភេទ​នេះ​

  • 2018-03-21 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​កុំ​ចេះ​តែ​សេពគប់ ស្រលាញ់ ឬ​រៀបការ​ជាមួយ​បុរស​ប៉ុន្មាន​ប្រភេទ​នេះ​ឲ្យ​សោះ។ ព្រោះ​បើ​ជ្រុល​រហូត​រៀបការ​មែន ជីវិត​នឹង​គ្មាន​ថ្ងៃ​ប្រសើរ​ឡើយ ហើយ​មាន​តែ​ទុក្ខវេទនា​មិន​ឈប់​មិន​ឈរ​ប៉ុណ្ណោះ។ ចង់​ដឹង​ថា​មនុស្ស​ប្រុស ២ ប្រភេទ​មាន​អត្តចរិត​បែប​ណា តាមដាន​ជាមួយ កញ្ញា ដូច​ខាងក្រោម៖

១.មនុស្ស​ប្រុស​គម្រិះ

ស្រី​ៗ​គ្រប់រូប​គួរតែ​ជៀស​វាង​ជួប​បុរស​ដែល​មាន​ចរិត​បែបនេះ​ឲ្យ​បាន។ បើ​ទោះ​ជា​មិនមែន​សង្សារ ត្រឹម​អ្នក​ស្គាល់​គ្នា ក៏​អ្នក​ទើស​ចិត្ត​ជាមួយ​ដែរ ព្រោះ​ពេល​ទៅ​ណា​មក​ណា មិន​ដែល​ចេះ​ចេញ​លុយ​ខ្លួនឯង​មានតែ​ឲ្យ​អ្នក​ដទៃ​ចេញ​ជំនួស​រហូត។ ចុះ​ទម្រាំ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ទៀត អ្នក​នឹង​រឹតតែ​ពិបាក ព្រោះ​ប្ដី​មិន​ឲ្យ​លុយ​កាន់ ហើយ​មិន​ចេះ​ជួយ​ចែករំលែក​ការ​ចំណាយ។ លើស​ពី​នេះ​ទៅ​ទៀត ពេល​មាន​កម្មវិធី​ជួបជុំ​បងប្អូន​ក្នុង​រដូវ​បុណ្យ​ទាន គាត់​នឹង​មិន​ឲ្យ​អ្នក​ចំណាយ​អ្វី​លើ​ឪពុកម្ដាយ​អ្នក​ឡើយ។ មនុស្ស​បែបនេះ​ដឹង​តែ​លុយ​ចូល​ក្នុង​ហោប៉ៅ​មួយ​មុខ ចេញ​កុំ​សង្ឃឹម​ឲ្យ​សោះ។

រូបតំណាង

**២.បុរស​ដែល​ស្ដាប់​បង្គាប់​ម្ដាយ​គ្រប់​ម៉ាត់ (Mumma’s Boy)**

ប្រភេទ​បុរស​ដែល​មិន​គួរ​ស្គាល់​មួយ​ទៀត គឺ​ហៅថា "Mumma’s Boy”។ មនុស្ស​ប្រុស​បែបនេះ​គួរ​ជៀសវាង​កុំ​ស្គាល់ ឬ​រៀបការ​ជាមួយ​ឲ្យ​សោះ ព្រោះ​គេ​ជា​ស្ដាប់​បង្គាប់ និង​ស្និទ្ធ​ជាមួយ​ម្ដាយ​ប្រៀប​ដូចជា​កូន​ក្មេង​មិន​ចេះ​ធំ។ មនុស្ស​នេះ​មិន​មាន​គំនិត​ផ្ទាល់​ខ្លួន​ទេ ហើយ​ក៏​មិន​អាច​សម្រេចចិត្ត​បាន​ដោយ​ខ្លួនឯង​ដែរ។ ហេតុ​ដូច្នេះ​មនុស្ស​បែបនេះ​ពិបាក​រស់នៅ​ជាមួយ​ណាស់ ហើយ​គេ​ស្ដាប់​បញ្ជា​តែ​ម្ដាយ​គាត់​ម្នាក់​ប៉ុណ្ណោះ៕

រូបតំណាង

ចុចអាន៖គេចាប់​ផ្ដើម​ប្លែក​បន្តិចម្ដងៗ រហូត​សឹង​តែ​ក្លាយ​ជា​មនុស្ស​ផ្សេង​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម