បើស្រឡាញ់គ្នាយូរទៅមានអារម្មណ៍ថាធុញទ្រាន់ គួរតែធ្វើរឿងទាំងនេះឡើងវិញ
- 2018-03-22 08:51:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើស្រឡាញ់គ្នាយូរទៅមានអារម្មណ៍ថាធុញទ្រាន់ គួរតែធ្វើរឿងទាំងនេះឡើងវិញ
ស្រឡាញ់គ្នាយូរទៅកាន់តែអស់អារម្មណ៍ កាន់តែធុញទ្រាន់ នេះគឺជាបញ្ហាមួយដែលគូស្នេហ៍កំពុងតែជួប ហើយពេលពេលវាធ្វើឲ្យពួកគេបានច្រានគ្នាចោល។ បើសិនជាស្នេហាអ្នកពេលនេះកំពុងតែជួបរឿងមិនចុះសម្រុងបែបនេះ អ្នកគួរតែចាប់ផ្ដើមធ្វើរឿងទាំងនេះឡើងវិញ៖
១. និយាយគ្នាពីអ្វីដែលខ្លួនត្រូវការ
ពេលខ្លះគ្មានអ្នកណាយល់គ្រប់យ៉ាងទេ ដូច្នេះវិធីដែលល្អបំផុតគឺនិយាយគ្នាទៅវិញទៅមកពីអ្វីដែលម្នាក់ៗជួបប្រទះ និងចង់បាន។ កុំរំពឹងចាំឲ្យតែគេយល់ពេក បើអ្នកខ្វះភាពកក់ក្ដៅ ប្រាប់គេទៅថាអ្នកត្រូវការភាពកក់ក្ដៅពីគេច្រើនជាងនេះ។ បើអ្នកមានអារម្មណ៍ថាសោះកក្រោះ បើគេទៅថាអ្នកចង់បានភាពផ្អែមល្ហែម ការយកចិត្តទុកដាក់ពីគេជាងនេះ។ បន្ទាប់ពីនិយាយគ្នាហើយអ្វីៗអាចប្រសើរឡើងវិញ ព្រោះម្នាក់ៗដឹងអ្វីដែលធ្វើឲ្យស្នេហាគេទៅជាបែបនេះ។
**២. រៀបចំខ្លួនឲ្យទាក់ទាញឡើងវិញ**
ប្រហែលពេលដែលទើបចាប់ផ្ដើមស្រឡាញ់គ្នាដំបូងអ្នកព្យាយាមរៀបចំខ្លួន តែងខ្លួនយ៉ាងស្អាតៗពេលទៅជួបគ្នា ប៉ុន្តែកន្លងផុតយូរមកអ្នកក៏មានអារម្មណ៍ថាខ្ជិល ព្រោះម្នាក់ៗដឹងចិត្តគ្នាហើយ។ ផ្ទុយស្រឡះពីការគិត ការរៀបចំខ្លួននៅតែជាចំណុចទាក់ទាញមួយក្នុងស្នេហា ដូច្នេះអ្នកគួរតែចាប់ផ្ដើមថែសម្រស់ និងរៀបចំខ្លួនឲ្យបានស្អាតឡើងវិញ។
៣. កុំរករឿងឈ្លោះច្រើនពេក
មនុស្សប្រុសធុញបំផុតពេលមនុស្សស្រីដេញដោល រករឿងច្រើនមិនដឹងក្បាលដឹងកន្ទុយ ដូច្នេះបើរឿងអីអត់បានអ្នកគួរតែអត់ ហើយអភ័យទោសខ្លះទៅ។ ឈ្លោះគ្នាច្រើន ងងក់ច្រើន ប្រចណ្ឌច្រើនសុទ្ធតែជារឿងដែលមិនគួរឲ្យវាជ្រុលហួសហេតុ ព្រោះបើចេះតែមានរឿងបែបនេះ រវាងអ្នកនិងគេពិតជាពិបាកណាស់។
៤. កុំចូលចិត្តប្រៀបធៀប
ទោះគេមិនល្អដូចអ្នកចាស់ ឬអ្នកផ្សេងក៏ដោយ ក៏មិនគួរយកគេទៅប្រៀបធៀបដែរ។ គេល្អជារបៀបគេ អ្នកផ្សេងល្អជារបៀបអ្នកផ្សេង ដូច្នេះបើអ្នកគិតថាមួយណាសក្តិសមជាមួយអ្នកយកអ្នកហ្នឹងទៅ មិនបាច់ដើរប្រៀបធៀប វាស់វែងគ្នាទេ ព្រោះវាជាចំណុចអាក្រក់ខ្លាំងបំផុត។
៥. បង្កើនភាពផ្អែមល្ហែមឡើងវិញ
បើមានអារម្មណ៍ថាសោះកក្រោះ មិនសូវស្និទ្ធស្នាលជាមួយគ្នាទេ គួរតែចាប់ផ្ដើមណាត់គ្នាញ៉ាំអីនៅខាងក្រៅ ឬបង្កើតឱកាសផ្អែមល្ហែមជាមួយគ្នាដោយមានការដើរលេង ការនិយាយគ្នាពីរឿងក្នុងចិត្ត ការនៅក្បែរគ្នា រំឭករឿងល្អៗជាមួយគ្នាឡើងវិញ។
ឲ្យតែអ្នកទាំងពីរចេះដោះស្រាយគ្នា ទោះយ៉ាងណាក៏វានៅតែល្អជាងមិនបានធ្វើអ្វីទាំងអស់ហើយឈរចាំមើលវារលាយទៅវិញដែរ៕
ចុចអាន៖សារភាពស្នេហ៍ហើយគេមិនស្រឡាញ់ ត្រូវជួយខ្លួនឯងវិញដោយវិធីទាំងនេះ