ស្ត្រី​ពេល​ធំ​ពេញ​វ័យ​​ទៅ នឹង​ជួប​រឿង​នឹក​ស្មាន​​មិន​ដល់​ទាំង ៧ យ៉ាង​នេះ​ពី​សុដន់

  • 2018-03-21 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ពេញ​វ័យ គឺ​ជា​ពេល​មួយ​ដែល​រូបរាង​កាយ​នារី​មាន​ការ​ប្រែប្រួល​ច្រើន។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ចំណុច​សំខាន់​លើ​ខ្លួន គឺ​សុដន់​ក៏​មាន​ភាព​ប្រែប្រួល​ខ្លាំង​ណាស់​ដែរ​នៅ​ក្នុង​អំឡុង​ពេល​វិវត្តន៍​នេះ។ ខាងក្រោម​នេះ​ជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់​ពី​ការ​ផ្លាស់ប្ដូរ​នៃ​ដើម​ទ្រូង៖

១.ទំហំ​ប្រែប្រួល

ពេល​ពេញ​វ័យ រូបរាង​កាយ​មនុស្ស​ស្រី​ក៏​ចាប់ផ្ដើម​ប្រែប្រួល ដូចនេះ​ហើយ​ួទើប​ទំហំ​សុដន់​ផ្លាស់ប្ដូរ​ដោយសារ ទម្ងន់ សមាសភាព​សាច់ដុំ ការ​ប្រើប្រាស់​ថ្នាំ​ផ្សេង​ៗ និង​វ័យ។ ពេលខ្លះ​ទៀត​ការ​វិវឌ្ឍ​នៃ​ជាលិកា​អាច​ធ្វើឲ្យ​ទំហំ​សុដន់​ប្រែប្រួល​ដោយ​ខ្លួនឯង​បាន នៅ​ពេល​ដែល​អ្នក​មាន​វ័យ​កាន់តែ​ច្រើន ដូច្នេះ​ហើយ​ស្រី​ៗ​ត្រូវតែ​ទៅ​ទិញ​អាវ​ទ្រនាប់​ថ្មី​ងាយ​ស្រួល​ពាក់។

២.មាន​ទឹក

អ្នក​ច្បាស់​ជា​មាន​ការ​ភ្ញាក់ផ្អើល បើសិនជា​ថ្ងៃ​ណា​មួយ​អ្នក​សម្លឹង​ចុះ​ក្រោម ហើយ​ឃើញ​មាន​ចេញ​ទឹក​ពី​ក្បាល​សុដន់។ ទឹក​នោះ​ចេញ​មក​មាន​ពណ៌​ខុស​ៗ​គ្នា ពេល​ខ្លះ​មាន​ពណ៌​រៀង​លឿង​ខ្លាំង ហើយ​អាច​ជា​ពណ៌ បៃតង ឬ​ក្រហម។ ទឹក​ចេញ​ពី​ក្បាល​សុដន់​បែប​នោះ ជា​រឿង​ធម្មតា ឬ​អាច​មាន​បញ្ហា​មិន​ប្រក្រតី។ ដោយសារ​ការ​ប្រឹង​ត្រដុស​ចុង​សុដន់ ឬ​ការ​ហាត់ប្រាណ ហើយ​ទឹក​នោះ​អាច​បង្ក​ជា​មេរោគ​ឆ្លង​បាន​ទៀត​ផង។ ក្នុង​រយៈពេល​យូរ​អ្នក​នៅតែ​មាន​បញ្ហា​នេះ​ទៀត​វា​អាច​ ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​កូន ហើយ​ពេល​ខ្លះ​ក៏​អាច​បង្ក​ជា​ជំងឺ​មហារីក។ តែ​បើ​វា​ជា​រឿង​ធម្មតា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​យល់​ល្អ​អ្នក​គួរតែ​ទៅ​ជួប​វេជ្ជបណ្ឌិត ដើម្បី​ពិនិត្យ​រក​មើល​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់។

៣.ចុង​សុដន់​អាច​ប្រែប្រួល​រូបរាង ឬ​ទំហំ

ចុង​សុដន់​អាច​ប្រែប្រួល​រូបរាង ឬ​ទំហំ​នៅ​ពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន។ កម្រ​ណាស់​ដែល​នៅ​សុខ​ៗ​វា​ទៅ​ជា​ប្រែប្រួល​រូបរាង​ដោយ​ខ្លួនឯង​នោះ។ បើសិនជា​ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​មួយ​ចេញ​មក​ក្រៅ​ខុស​ធម្មតា ឬ​មាន​ការ​ប្រែប្រួល​តែ​ម្ខាង​ក៏​ដោយ អ្នក​គួរតែ​ទៅ​ពិនិត្យ​ឲ្យ បាន​ត្រឹមត្រូវ ព្រោះ​វា​អាច​ជា​សញ្ញា​គ្រោះថ្នាក់ ដូចជា​មហារីក​ដោះ​ជាដើម។

៤. អាច​មាន​ដុំ​នៅ​ក្នុង​សុដន់

ពេល​ឮ​ពាក្យ​ថា​ដុំ អ្នក​ច្បាស់​ជា​គិត​ពី​មហារីក​ហើយ​ត្រូវ​ទេ? វេជ្ជបណ្ឌិត​ជំនាញ​បាន​រៀបរាប់​ថា​ដុំ​ដែល​កើត​នៅ​ក្នុង​ដោះ​វា​ជា​រឿង​ធម្មតា​ពេល​ដែល​មនុស្ស​ស្រី​មាន​អាយុ​ចាប់​ពី ២០ ឆ្នាំ​ឡើង​ទៅ។ វា​បណ្ដាល​មកពី​បម្រែបម្រួល​អ័រម៉ូន សរសៃ​ហ្វាយបឺរ (fibrocystic) ប៉ុណ្ណោះ។ ប៉ុន្តែ​ដុំ​មហារីក​នៅតែ​ជា​អាទិភាព​មួយ ដែរ​នោះ​ហើយ​ជា​មូលហេតុ​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​ប្រហែល​ម្តង​ក្នុង​មួយ​ខែ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ឈឺចាប់ ឬ​ដុំ​នោះ​ធ្វើ​ទុក្ខ​អ្វី​មួយ គួរ​ប្រញាប់​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ។

៥.មាន​ដុះ​រោម​នៅ​លើ​សុដន់

រោម​អាច​ដុះ​បាន​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំងអស់​នៅ​លើ​រាងកាយ ហើយ​វា​ក៏​ជា​រឿង​ធម្មតា នៅ​ពេល​ឃើញ​មាន​រោម​ដុះ ២-៣ សរសៃ​នៅ​លើ​សុដន់។ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ទេ វា​គ្មាន​អី​ចម្លែក​នោះ​ឡើយ បើ​សិន​ជា​អ្នក​ចង់​បក​វា​ចេញ​ក៏​បាន​ដែរ។

៦.ឡើង​ធំ​ជាង​មុន

នេះ​មិនមែន​មក​ពី​ការ​ឡើង​ទម្ងន់​ទេ សុដន់​មាន​ផ្ទុក​នូវ​ក្រពេញ​ទឹកដោះ ជាតិខ្លាញ់ និង​ជាតិ​ខូឡាជេន។ ពេល​ដែល​អ្នក​មាន​អាយុ​កាន់​តែ​ច្រើន ក្រពេញ និង​ជាតិ​ខូឡាជេន​រូម​តូច​ជាង​មុន ហើយ​ជំនួស​ដោយ​ជាតិ​ខ្លាញ់​វិញ។ ទាំងអស់​នេះ​ក៏​ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​សុដន់​មាន​ការ​យារ​ធ្លាក់​ដែរ។

៧.ស្ងួត​ជាង​មុន

តើ​អ្នក​ដឹង​ទេ​ថា​សុដន់​អាច​រង​នូវ​ភាព​ស្ងួត​ដូច​ជា​ស្បែក​ខ្លួន ឬ​ក៏​ផ្ទៃ​មុខ​ដែរ​ទេ?ស្បែក​សុដន់​គឺ​ស្ដើង​ណាស់ ងាយ​រង​នូវ​ភាព​ស្ងួត​ជាង​កន្លែង​ដទៃ​នៃ​រាង​កាយ​ទៅ​ទៀត។ ប្រសិនបើ​អ្នក​ជួប​ប្រទះ​បញ្ហា​ទាំងអស់​នេះ ក៏​មិន​បាច់​ភ្ញាក់ផ្អើល អ្នក​គួរតែ​ប្ដូរ​មក​ប្រើ​សាប៊ូ​ណា​ដែល​ផ្ដល់​សំណើម​ដល់​ស្បែក ហើយ​កុំ​ងូតទឹក​ក្ដៅ​ច្រើនពេក ព្រោះ​វា​អាច​យក​ជាតិ​សំណើម​ចេញ​ពី​ស្បែក​អ្នក៕

ចុចអាន៖ស្រីៗ​ត្រូវ​ដឹង! ៤​យ៉ាង​នេះ​​​មិន​គួរ​ធ្វើ​នៅ​លើ​សុដន់​ឡើយ បើ​មិន​ចង់​មាន​គ្រោះថ្នាក់

ប្រភព៖ gurl អត្ថបទ៖ដេត ឈុនអ៊ី

អត្ថបទពេញនិយម