បើគិតចង់បោះបង់ក្ដីស្រមៃពាក់កណ្ដាលផ្លូវ សូមគិតឡើងវិញព្រោះអ្នកអាចខុសក្នុងជីវិត
- 2018-03-20 03:29:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើគិតចង់បោះបង់ក្ដីស្រមៃពាក់កណ្ដាលផ្លូវ សូមគិតឡើងវិញព្រោះអ្នកអាចខុសក្នុងជីវិត
មនុស្សម្នាក់ៗតែងមានក្ដីស្រមៃសម្រាប់ខ្លួនឯង ហើយពួកគេព្យាយាម អត់ធ្មត់ក៏ដោយសារតែចង់ឈានទៅដល់គោលដៅ ប៉ុន្តែខណៈពេលមានមនុស្សមួយចំនួនកំពុងតស៊ូ ក៏មានមនុស្សមួយចំនួនទៀតបានបោះបង់ក្ដីស្រមៃខ្លួនឯងចោល។ មួយជីវិតនេះបើមិនអាចបំពេញសុបិនខ្លួនឯងទេ វាហាក់ដូចជាគ្មានន័យពេកហើយ ដូច្នេះបើគិតថាចង់បោះបង់ក្ដីស្រមៃពាក់កណ្ដាលផ្លូវ សូមគិតឡើងវិញព្រោះ ៖
១. ធ្វើឲ្យជីវិតកាន់តែមានន័យ
វាពិតជាគួរឲ្យសោកស្ដាយពេកហើយ វាមួយជីវិតនេះយើងមិនអាចសម្រេចក្ដីសុបិនមួយសម្រាប់ខ្លួនឯង។ ក្ដីស្រមៃគឺជាកម្លាំងមួយដែលជួយជំរុញជីវិតយើងមានភាពរីករាយ និងកាន់តែមានន័យព្រោះយើងអាចទទួលបាននូវអ្វីដែលយើងចង់បាន។
**២. ជួបមនុស្សដែលមានក្ដីស្រមៃដូចអ្នកជាច្រើនទៀត**
នៅពេលមនុស្សមានក្ដីសុបិនដូចគ្នា ចរិត បែបផែនក៏ដូចគ្នាច្រើនដែរ ដូច្នេះអ្នកទាំងនោះនឹងជួយឲ្យអ្នកកាន់តែមានអារម្មណ៍កក់ក្ដៅ និងក្ដីសង្ឃឹមជាច្រើនទៀត។ មានមនុស្សល្អៗក្នុងជីវិតចាំជួយបង្ហាញផ្លូវ ចាំជួយគាំទ្រ នោះពិតជាមានក្ដីសុខខ្លាំងណាស់។
៤. អ្នកអាចជួយជំរុញមនុស្សដទៃទៀត
នៅពេលដែលអ្នកអាចរកឃើញអ្វីដែលខ្លួនចង់បានហើយ អ្នកនឹងចង់ឲ្យមនុស្សផ្សេងទៀតរកឃើញក្ដីសុបិនរបស់ខ្លួនដូចគ្នា ដូច្នេះអ្នកក៏ជាមនុស្សមួយផ្នែកដែលជួយឲ្យពួកគេក្លាហានដើរទៅរកអ្វីដែលពួកគេចង់បានដែរ។ អ្នកជាកម្លាំង និងគំរូមួយដែលពួកគេអាចយកធ្វើជានិមិត្តសញ្ញានៃក្ដីស្រមៃរបស់ពួកគេបាន។
៣. ធ្វើការជាមួយការងារដែលអ្នកមិនស្រឡាញ់គឺជាថ្ងៃដែលអួរអាប់បំផុត
វាដូចជាបង្ខំឲ្យអ្នកញ៉ាំម្ហូបដែលអ្នកមិនចូលចិត្តដូចគ្នា គឺអ្នកពិបាកទ្រាំពិបាកលេបណាស់។ ធ្វើការជាមួយការងារដែលអ្នកមិនចូលចិត្តក៏ដូចគ្នាដែរ គឺអ្នកនឹងមានអារម្មណ៍ថាធុញថប់ ហើយមួយថ្ងៃ២៤ម៉ោងគឺដូច១ឆ្នាំអីចឹង។ បែបនេះហើយទើបអ្នកត្រូវស្វែងរកការងារដែលអ្នកស្រឡាញ់ ទើបអ្នកសប្បាយចិត្តនឹងធ្វើវា។
៥. អ្នកនឹងស្ដាយក្រោយបើអ្នកបោះបង់វា
បើអ្នកបោះបង់វាកណ្ដាលផ្លូវ អ្នកនឹងអាចមានវិប្បដិសារីនៅថ្ងៃក្រោយ ព្រោះវាហាក់ដូចជាអ្នករស់នៅត្រឹមតែបង្គ្រប់កិច្ចជីវិតប៉ុណ្ណោះ។ អ្នកនឹងមានអារម្មណ៍ថាអ្នកខុសដែលមិនអាចធ្វើវាបាន ព្រោះជីវិតនេះមានន័យនៅពេលដែលអ្នកអាចស្វែងរកភាពជោគជ័យសម្រាប់ខ្លួនឯង និងរស់នៅជាមួយអ្វីដែលអ្នកស្រឡាញ់ តែបើអ្នកគ្មានវានោះទេជីវិតអ្នកនឹងទទេស្អាត៕
ចុចអាន៖អាយុលើស ២០ហើយនៅតែគ្មានអីសម្រាប់ខ្លួនឯងសោះ គួរចាប់ផ្ដើមពីចំណុចនេះ