របៀបជ្រើសម៉ូដសក់តាមទម្រង់មុខឲ្យបានសមឥតខ្ចោះ នារីៗមិនគួរអូសរំលង
- 2018-02-28 06:44:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបជ្រើសម៉ូដសក់តាមទម្រង់មុខឲ្យបានសមឥតខ្ចោះ នារីៗមិនគួរអូសរំលង
មាននារីជាច្រើនពេលឃើញគេមានសក់ស្អាតក៏ចង់ធ្វើតាម បន្ទាប់មកក៏មិនបានដូចបំណង។ នេះមិនមែនមកពីយើងមិនស្អាតនោះទេ តែមកពីយើងមិនបានមើលពីទម្រង់មុខរបស់យើងហើយធ្វើផ្ទុយពីអ្វីដែលសក្តិសមនឹងខ្លួន។ ខាងក្រោមនេះកញ្ញា នឹងបង្ហាញអ្នកពីរបៀបជ្រើសម៉ូដសក់ទៅតាមទម្រង់មុខ ដែលនារីត្រូវដឹង ៖
១. មុខរាងពងក្រពើ
ទម្រង់មុខបែបនេះគឺស្អាតខ្លាំងណាស់ ហើយក៏ជាទម្រង់ដែលនារីជាច្រើនប្រាថ្នាផងដែរ។ ទម្រង់មុខបែបនេះគឺអាចធ្វើម៉ូដសក់បានយ៉ាងសម្បូរបែប ជាពិសេសគឺ Style សក់វែង។ អ្នកទម្លាក់សក់ត្រង់ ឬ មូរចុងៗបន្តិចគឺស្អាតបំផុត។ ដោយឡែកអ្វីដែលត្រូវជៀសវាងគឺការកាត់សក់ ២ តង់ ឬឈូសឲ្យស្ដើងជាដើម។ ម្យ៉ាងទៀតក៏មិនគួរកាត់សក់ខ្លីដែរ។
២. មុខមូល
នារីដែលមានមុខបែបនេះគឺគួរឲ្យស្រឡាញ់ណាស់ ព្រោះមានថ្ពាល់ពេញដូចកូនក្មេងអីចឹង។ បើអ្នកមានទម្រង់មុខបែបហ្នឹងគឺគួរតែធ្វើម៉ូដសក់រួញតិចៗថើៗក្រោមចង្ការ ឬត្រឹមក។ ម៉ូដសក់បែបនេះកាន់តែជួយឲ្យស្អាត Cute និងក្មេងជាងវ័យតែម្ដង។ អ្វីដែលត្រូវចៀសវាងគឺមូរសក់ឲ្យរួញខ្លាំងព្រោះអាចធ្វើឲ្យមុខកាន់តែធំជាងមុន។
៣. មុខរាងការេ
មុខបែបនេះគឺធ្វើឲ្យមនុស្សស្រីមិនសូវមានទំនុកចិត្តទេ តែបើអ្នកដឹងពីរបៀបធ្វើម៉ូដសក់នោះអ្នកនឹងស្អាតខ្លាំងតែម្ដង។ អ្នកគួរតែធ្វើម៉ូដសក់ទឹករលក កោងៗតិចៗ រាងបាំងថ្គាមរ។ បែបនេះគឺស្អាតតែម្ដង។ ម៉ូដសក់ដែលត្រូវចៀសវាងគឺសក់ត្រង់ សក់ខ្លីជាដើម។
៤. មុខស្រួច ឬវែង
មនុស្សស្រីដែលមានទម្រង់មុខបែបនេះគឺគួរតែមានសក់សេះនៅមុខ ព្រោះអាចជួយឲ្យមុខមើលទៅខ្លីស្អាតជាងមុន។ ម្យ៉ាងទៀតសក់ខ្លីក៏ជាជម្រើសល្អដែរ។ សក់ដែលមិនគួរធ្វើគឺសក់ពុះកណ្ដាល។
៥. ទម្រង់មុខបេះដូង
ផ្នែកខាងមុខនៃបេះដូងគឺជាថ្ងាសធំ ហើយចង្កាគឺជារាងស្រួច ដូច្នេះគួរតេធ្វើសក់មូររួញ ដោយមិនបាច់មានសក់មុខក៏បានដែរ។ សក់វែកចំហៀងក៏អាចជួយឲ្យអ្នកស្អាតដូចគ្នា។
៦. ទម្រង់មុខដូចគ្រាប់ពេជ្រ
លក្ខណៈពិសេសនៃមុខពេជ្រគឺ ចង្កាតូចចង្អៀតហើយថ្ពាល់លយចេញមកយ៉ាងច្បាស់។ ម៉ូដដែលសមជាមួយទម្រង់មុខបែបនេះគឺសក់ខ្លី ពុះកណ្ដាលព្រោះអាចជួយលើកមុខឲ្យកាន់តែស្អាត។
ចុចអាន៖
គ្រាន់តែមូររួញចុងតិចៗ ស្រីៗដែលមានសក់វែងដឹងតែស្អាតគ្រប់កាលៈទសៈតែម្ដង!
ម៉ូដសក់ចងធម្មតាមែន តែជួយលើកសម្រស់នារីៗបានយ៉ាងពេញចិត្ត!