៥ជំហាន​ដើម្បី​​ការ​សម្រេច​ចិត្ត​ដ៏​វៃឆ្លាត ​និង​ត្រឹម​ត្រូវ​ជាង​មុន

  • 2018-03-19 04:33:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​សម្រេច​ចិត្ត​គឺ​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈ​សំខាន់​ក្នុង​ជីវិត ​មិន​ថា​តែ​ចំពោះ​រឿង​ធំ​ឬ​រឿង​តិច​តួច​ឡើយ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​បែរ​ជា​មាន​កំហុស​ជា​រឿយ​ៗ​ចំពោះ​ភារកិច្ច​ដ៏​សំខាន់​មួយ​នេះ​ទៅ​វិញ​ នោះ​ក៏​ព្រោះ​តែ​គេ​មិន​បាន​ចាប់​អារម្មណ៍​ពី​ចំនុច​ទាំង ​៥ខាង​ក្រោម​នេះ៖

១. មិន​បាន​តាមដាន​អារម្មណ៍​ និង​ផ្លូវ​ចិត្ត​ខ្លួន​ឯង៖ ចូរ​សម្រេច​ចិត្ត​ទៅ​តាម​អារម្មណ៍​ដែល​នឹងធឹង​ចំពោះ​ស្ថាន​ការណ៍​មួយ​នោះ។ កុំ​សម្រេច​ចិត្ត​ពេល​កំពុង​រីករាយ​ ឬ​សម្រេច​ចិត្ត​ពេល​ដែល​ពិបាក​ចិត្ត។

រូបតំណាង

**២. ដឹង​ពី​គោលដៅ​របស់​ខ្លួន៖** នៅ​ពេល​ដែល​អ្នក​ដឹង​ពី​គោលដៅ​ខ្លួន​ឯង​ហើយ ​អ្នក​ច្បាស់​ជា​ដឹង​ពី​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ថា​ត្រូវ​ជ្រើស​រើស​ផ្លូវ​ដើរ​ណា​មួយ​ដែល​សក្តិសម។

៣. រៀប​ផែនការ​ទុក៖ ក្រោយ​ដឹង​គោលដៅ​ខ្លួន​ហើយ​ គួរ​ចាប់​ផ្តើម​រៀប​ផែនការ​ថា​ត្រូវ​ធ្វើ​អ្វី​មុន​និង​ទុក​អ្វី​ក្រោយ។

៤. សន្សឹម​ៗ​កុំ​បំបោល៖ អ្វី​គ្រប់​យ៉ាង​គឺ​ត្រូវ​ការ​ពេល​វេលា ​អ្នក​មិន​បង្ខំ​ចង់​ឲ្យ​គោលដៅ​ខ្លួន​ឯង​ឈាន​ទៅ​រក​ជោគជ័យ​ភ្លាម​ៗ​ទេ។ ត្រូវ​ខំ​ប្រឹង​ដោយ​សន្សឹម​ៗ​ប៉ុន្តែ​ពោរពេញ​ដោយ​ភាព​ស្វាហាប់​ជានិច្ច។

រូបតំណាង

៥. ជ្រើសរើស​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង៖ មិន​ថា​អ្នក​មាន​ជម្រើស​ច្រើន​យ៉ាង​ណា​ទេ ​ការ​សម្រេច​ចិត្ត​ដ៏​វៃឆ្លាត​ត្រូវ​ពឹង​ផ្អែក​លើ​ជម្រើស​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន៕

ចុចអាន៖បើ​មាន​វិប្បដិសារី​ចំពោះ​អតីតកាល​របស់​ខ្លួន​ឯង ​ត្រូវ​ចងចាំ​ ៥​ចំណុច​នេះ​ទុក!

ប្រភព៖ greatbigminds ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា