បើមានវិប្បដិសារីចំពោះអតីតកាលរបស់ខ្លួនឯង ត្រូវចងចាំ ៥ចំណុចនេះទុក!
- 2018-03-15 09:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានវិប្បដិសារីចំពោះអតីតកាលរបស់ខ្លួនឯង ត្រូវចងចាំ ៥ចំណុចនេះទុក!
គ្រប់គ្នាសុទ្ធតែមានអតីតកាល កាលបើបានធ្វើរឿងល្អៗខ្លះ វាមិនមែនជារឿងដែលគួរឲ្យសោកស្តាយទេ តែបើប្រព្រឹត្តខុសវិញច្បាស់ណាស់វាអាចក្លាយទៅជាវិប្បដិសារីតាមលងបន្លាចឥតស្រាកស្រាន្តមិនខាន។ អ៊ីចឹង តើគួរធ្វើចិត្តរបៀបណាចំពោះអតីតកាលដ៏អាក្រក់មួយនោះ? ៥ចំណុចខាងក្រោម ជាអ្វីដែលគួរចងចាំ៖
១. ធ្វើដំណើរទៅកន្លែងណាផ្សេង ឆ្ងាយពីទីកន្លែងដែលធ្វើឲ្យអ្នកនឹកដល់រឿងចាស់។ ពេលនោះអ្នកនឹងមានអារម្មណ៍ថាពិភពលោកធំធេង ហើយមិនសមនឹងឲ្យអ្នកយកខួរក្បាលទៅដិតដាមនឹងរឿងចាស់ទាំងនោះដែរ។
២. មើលថែខ្លួនឯងឲ្យបានល្អ ព្រោះអ្នកត្រូវរស់នៅជាមួយរាងកាយអ្នកអស់មួយជីវិត មិនមែនអ្នកដទៃឬមនុស្សជាទីស្រឡាញ់ណាម្នាក់ឡើយ។
៣. ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើចុះ កុំខ្វល់ពីអ្នកដទៃខ្លាំងពេក ព្រោះមិនមែនមនុស្សគ្រប់គ្នាចាំមកទើសអ្នករហូតទេ។
៤. រំឭកខ្លួនឯងថា អារម្មណ៍ឯកាពេលនៅម្នាក់ឯង ប្រសើរជាជាងការទទួលភាពកក់ក្តៅពីមនុស្សដែលមានចិត្តមិនស្មោះ។
៥. ជីវិតគឺជាដំណើរដ៏វែងឆ្ងាយមួយ គ្មានអ្វីអស្ចារ្យទេគ្រាន់តែសាងកំហុស វាជាមេរៀនតែសូមកុំឲ្យកំហុសដដែលនោះកើតឡើងម្តងទៀតនៅថ្ងៃក្រោយ៕
ចុចអាន៖៨ យ៉ាងដែលអ្នកគួររៀនលះបង់ខ្លះ ដើម្បីទទួលបានក្តីសុខក្នុងជីវិត