បើមិនចង់ឲ្យប្ដីបែកឆ្វេង មនុស្សស្រីត្រូវមានចំណងចងប្ដី ៥យ៉ាងនេះជាដាច់ខាត
- 2018-03-15 03:06:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនចង់ឲ្យប្ដីបែកឆ្វេង មនុស្សស្រីត្រូវមានចំណងចងប្ដី ៥យ៉ាងនេះជាដាច់ខាត
យើងឃើញស្រាប់ហើយថាជីវិតគ្រួសារខ្លះត្រូវបានបញ្ចប់បន្ទាប់ពីរៀបការជាមួយគ្នាមិនបានប៉ុន្មានផង។ អ្វីដែលជាបញ្ហាចោទខ្លាំងសម្រាប់មនុស្សស្រីពេលរៀបការហើយនោះ គឺខ្លាចប្ដីបែកឆ្វង លួចមានស្រីក្រៅ។ ដោយឡែកអ្វីដែលគួរបារម្ភមិនមែនជារឿងនេះទេ គឺត្រូវបារម្ភថាខ្លួនឯងគ្មានចំណងទាំង ៥នេះសម្រាប់ចងប្ដីមិនឲ្យទៅណាបានទើបជាការត្រូវ ព្រោះបើយើងមានសម្បត្តិ ៥យ៉ាងដូចខាងក្រោមនេះហើយ ប្ដីមិនអាចសូម្បីតែគិតថាចង់បោះបង់ ៖
១. ចរិយាសម្បត្តិ
សម្ដៅទៅលើចរិយាមាយាទ គំនិតចាស់ទុំ ចេះទុកដាក់ផ្ទះសម្បែង កូនចៅ ទ្រព្យសម្បត្តិដែលរកបាន។ ចេះប្រើពាក្យឲ្យពីរោះពិសា មិនឆ្មើងឆ្មៃ មិនពុតត្បុត និងលួចលាក់ជាមួយគ្រួសារ។ ត្រូវចេះរៀបចំឥរិយាបថពេលទៅណាមកណាមិនលក់ប្ដី ឬធ្វើឲ្យប្ដីខ្មាសគេ ហើយតែងជួយលើកមុខមាត់ប្ដី និងជ្រោមជ្រែងប្ដីពីក្រោយ។
**២. រូបសម្បត្តិ**
ត្រូវចេះថែរក្សាខ្លួនប្រាណឲ្យបានស្រស់ស្អាតជានិច្ចទោះរៀបការហើយក៏ដោយ ព្រោះភាពស្រស់ស្អាតជាចំណុចសំខាន់មួយដែលធ្វើឲ្យប្ដីមានមោទនភាពដែលមានយើងជាប្រពន្ធ។ កុំបណ្ដោយខ្លួនឲ្យធ្លាក់សម្រស់ រួចដេកកើតទុក្ខខ្លាចប្ដីមានស្រី ព្រោះបើប្រពន្ធខ្លួនឯងស្អាតហើយ គេក៏ពិបាកបែកឆ្វេងរកអ្នកផ្សេងដែរ។
៣. ទ្រព្យសម្បត្តិ
ចំណុចនេះមានន័យថាយើងត្រូវមានទ្រព្យសម្បត្តិជារបស់ខ្លួនដែរ មិនមែនពឹងតែទ្រព្យប្ដីនោះទេ។ ត្រូវចេះរកលុយដោយខ្លួនឯង ដើម្បីបង្ហាញថាយើងរឹងមាំ មិនមែនដេកស៊ីដេកតែលុយប្ដីឡើយ។ ម្យ៉ាងទៀតពេលយើងចេះរកលុយខ្លួនឯង ប្ដីក៏មិនហ៊ានជាមួយយើងដែរព្រោះចេញរកស៊ីទាំងពីរនាក់។
៤. សម្បត្តិញាតិ
ជាមនុស្សស្រីដែលមានអ្នកស្រឡាញ់រាប់អានច្រើន ទៅណាមកណាក៏មានអ្នកតាមជួយថែរក្សា តាមការពារ មិនថាទាំងសាច់ថ្លៃ ឬសាច់ខ្លួនឯងនោះទេ។ ញាតិច្រើនធ្វើឲ្យយើងមានកម្លាំងខ្លាំងដែលធ្វើឲ្យប្ដីមិនហ៊ានធ្វើអីផ្ដេសផ្ដាសឲ្យយើងពិបាកចិត្តឡើយ ព្រោះគេនឹងអាចរងពាក្យស្ដីជេរពីសាច់ញាតិមិនខាន។
៥. សម្បត្តិកូន
ជីវិតប្ដីប្រពន្ធចំណងកូនគឺសំខាន់ណាស់សម្រាប់សុភមង្គលគ្រួសារ ព្រោះគ្រួសារមួយមិនអាចខ្វះអ្នកបន្តពូជបានទេ ដូច្នេះយើងត្រូវតែបង្កើតកូនល្អៗសម្រាប់គ្រួសារ។ កូនជាចំណងមួយដែលជួយឲ្យជីវិតប្ដីប្រពន្ធគង់វង្សបានយូរ ព្រោះទោះគេមិនសូវស្រឡាញ់យើងតែយ៉ាងណាក៏គេមិនដាច់ចិត្តឲ្យកូនអត់មានម្ដាយហៅដែរ។
បើយើងខ្លាំងហើយ ពូកែហើយ ស្អាតហើយ មានលុយចាយខ្លួនឯងហើយ ស្រីក្រៅអន់ជាងយើងប្ដីក៏មិនអាចចោលគ្រាប់ពេជ្រទៅយកដុំថ្មដែរ៕
ចុចអាន៖ពេលស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ អ្នកនឹងលះបង់រឿងទាំងនេះដើម្បីគេ