បុរសៗពិបាកទប់ចិត្តជាប់ណាស់ ពេលជួបនារីមានចំណុចទាំង ៥ នេះ
- 2018-03-13 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសៗពិបាកទប់ចិត្តជាប់ណាស់ ពេលជួបនារីមានចំណុចទាំង ៥ នេះ
អ្វីដែលគួរឲ្យស្រលាញ់ចំពោះស្ត្រី ហើយអាចចងភ្ជាប់បេះដូងរបស់វ័យក្មេងបាន គឺដោយសារ ៥ ចំណុចខាងក្រោមនេះ។ តើចំណុចទាំងនោះជាអ្វីទៅ ហេតុអ្វីបានជាមានឥទ្ធិពលស្រូបទាញចិត្តបុរសបានយ៉ាងនេះ តាមដានជាមួយ កញ្ញា ដូចខាងក្រោមនេះ៖
១.ធ្វើជាខ្លួនអ្នក
មនុស្សស្រីគ្រប់រូបត្រូវចងចាំថា បើចង់ឲ្យបុរសណាមកស្រលាញ់ខ្លួនងប់ងុល សូមកុំព្យាយាមផ្លាស់ប្ដូរអត្តចរិតទៅតាមតួអង្គក្នុងរឿង ឬបុគ្គលល្បីៗអី។ ប្រសិនបើធ្វើតាមអ្នកដទៃ មនុស្សប្រុសគ្មានថ្ងៃមកលង់ស្រលាញ់អ្នកឡើយ ព្រោះគេមើលឃើញថាអ្នកមិនមែនអ្នកឡើយ គ្រាន់តែជាមនុស្សខំធ្វើខ្លួនឲ្យដូចគេប៉ុណ្ណោះ។
២.ចេះកំប្លុកកំប្លែង
បុរសណាដែលទៅងប់ស្រលាញ់នារីមុខស្អុយ មិនចេះបង្កើតភាពរីករាយដល់ខ្លួនឯង និងអ្នកដទៃនោះ? ពិតជាគ្មានទេ ដូចនេះអ្នកគួរតែជាមនុស្សស្រីដែលអាចជួយឲ្យបរិយាកាសកាន់តែស្រស់បំព្រង ដោយភាពកំប្លុកកំប្លែងតិចតួច។ តែកុំធ្វើខ្លួនជាមនុស្សស្រីនិយាយច្រើនអី ព្រោះមនុស្សប្រុសអាចមិនចូលចិត្តទៅវិញទេ។
៣.ឆ្លាត
វាគឺជាផ្នែកមួយនៃការទាក់ទាញជាច្រើនរបស់ស្ត្រី។ បុរសចាប់ចិត្តនឹងនារីណាដែលមានភាពឆ្លាតវៃ និងរហ័សរហួន។ ការនិយាយស្ដីត្រូវចិត្តមនុស្សគ្រប់គ្នា និងស្គាល់ពីអ្នកដទៃច្បាស់ ធ្វើឲ្យអ្នកកាន់តែងាយស្រួលចុះសម្រុងជាមួយ។ តែបើនិយាយរិះគន់ ឬវាយបំបាក់ទឹកចិត្តអ្នកដទៃមិនដឹងក្បាលកន្ទុយអី ជាចំណុចធ្វើឲ្យបុរសខ្លាចរអា។
៤.ចេះយកចិត្តគេដាក់ចិត្តឯង
ស្ត្រីដែលយល់ច្បាស់គ្រប់កាលៈទេសៈ គឺជាមនុស្សដែលមុនពេលពេលធ្វើអ្វីមួយតែងគិតដល់ចិត្តអ្នកដទៃជានិច្ច ដោយខ្លាចអ្នកផ្សេងអន់ចិត្ត ពិបាករហូត។ នារីប្រភេទនេះ ទោះមិនស្អាតក៏បុរសៗតម្រង់ជួរគ្នាតាមបានស្រលាញ់ដែរ។
៥.ដឹងរឿងរ៉ាវពីប្រុសៗច្រើន
តម្រូវការបុរសមានមិនច្រើនទេ ដូចនេះបើស្ត្រីអាចស្វែងយល់ចំណុចទាំងនោះ អ្នកនឹងមិនខ្វះមនុស្សប្រុសសុំស្នេហ៍។ ត្រូវដឹងពីសម្ពាធ ចំណង់ចំណូលចិត្ត គ្រួសារ ការងារ ឬមិត្តភ័ក្ដិ បុរសជាមុនសិន។ មនុស្សប្រុសមានបញ្ហាដូចៗគ្នាលើរឿងការបែងចែកពេលវេលាមិនច្បាស់រវាងសង្សារ និងគ្រួសារ ឬពួកម៉ាក។ កុំធ្វើខ្លួនជាសម្ពាយ ធ្វើឲ្យគាត់មានអារម្មណ៍ធុញទ្រាន់ ដោយសារខ្វះសេរីភាព៕
ចុចអាន៖ចង់ឲ្យមិត្តប្រុសចេះប្រចណ្ឌភ្លាមៗ នារីៗគួរប្រើវិធីសាស្ត្រ ៤យ៉ាងខាងក្រោម