ប្រយ័ត្នចំពោះភេសជ្ជៈទាំង ៣ប្រភេទនេះ ហាមផឹកវាភ្លាមក្រោយពេលបាយរួច
- 2018-03-14 04:03:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នចំពោះភេសជ្ជៈទាំង ៣ប្រភេទនេះ ហាមផឹកវាភ្លាមក្រោយពេលបាយរួច
មនុស្សទូទៅតែងមានទម្លាប់ផឹកទឹកក្រោយពេលបរិភោគអាហាររួច ប៉ុន្តែមិនបានន័យថាអ្នកអាចផឹកគ្រប់ភេសជ្ជៈទាំងអស់បានទេ។
១. ពពួកគ្រឿងកំប៉ុង៖ មិនថាជាភេសជ្ជៈមានជាតិផ្អែម ឬមានជាតិហ្គាស សុទ្ធតែគួរជៀសវាង។ យោងទៅតាមអ្នកជំនាញផ្នែកសុខភាព បានឲ្យដឹងថា ជាតិកាបូនដែលមានក្នុងភេសជ្ជៈទាំងនោះអាចធ្វើឲ្យភ្នាសក្រពះរបស់អ្នកកាន់តែស្តើង ម្យ៉ាងទៀតវាក៏ធ្វើដំណើរការរំលាយអាហារចុះខ្សោយផងដែរ។
២. ទឹកផ្លែឈើស្រស់៖ ទឹកផ្លែឈើមានផ្ទុកជាតិអាស៊ីត ព្រមទាំងជាតិស្ករ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការមេតាប៉ូលីស ដែលមាននាទីជួយក្នុងការរំលាយអាហារ។ អ្នកជំនាញបាននិយាយថា ទឹកផ្លែឈើស្រស់គួរតែផឹកយ៉ាងហោចណាស់ មួយម៉ោងក្រោយពេលបាយរួច។
៣. តែ៖ ផឹកតែក្រោយពេលញ៉ាំអាហាររួចគឺមិនខុសពីផឹកថ្នាំពុលទេ។ ជីវជាតិរបស់អាហារដែលយើងបរិភោគចូលទៅ នឹងត្រូវដុតបំផ្លាញដោយធាតុ Tannins និងអាល់កាឡាំងដែលមានក្នុង តែ៕
ចុចអាន៖៤មូលហេតុ ធ្វើឲ្យអ្នកចេះតែឃ្លានមិនឈប់ទោះញ៉ាំច្រើនហើយក៏ដោយ