បើញ៉ាំអាហារ៣ពេល គេងឆ្អែត ៨ ម៉ោងហើយនៅតែអស់កម្លាំង អ្នកអាចមានជំងឺ...
- 2018-03-15 02:32:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើញ៉ាំអាហារ៣ពេល គេងឆ្អែត ៨ ម៉ោងហើយនៅតែអស់កម្លាំង អ្នកអាចមានជំងឺ...
បើសិនជាអ្នកញ៉ាំអាហារ ៣ពេលយ៉ាងទៀងទាត់ ហើយគេងលង់លក់រហូតដល់ ៨ ម៉ោងរៀងរាល់យប់តែ នៅតែមានអារម្មណ៍ហត់នឿយអស់កម្លាំង វាប្រហែលជាពេលដែលអ្នកគួរទៅជួបគ្រូពេទ្យ ព្រោះទាំងនេះជាសញ្ញាដែលអ្នកមានហានិភ័យខ្ពស់ ហើយកើតជំងឺធ្ងន់ធ្ងរ។ មូលហេតុបណ្តាលឲ្យមានអារម្មណ៍បែបនេះមកពី៖
១. បញ្ហាក្រពេញទីរ៉ូអ៊ីត
ក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនដែលជួយឲ្យការញ៉ាំអាហារ និងគេងបានប្រសើរ។ ប៉ុន្តែនៅពេលក្រពេញទីរ៉ូអ៊ីតធ្វើការមិនបានល្អ ក៏ដូចជាផលិតអ័រម៉ូនតិចពេក នឹងនាំឲ្យមានអាការហត់នឿយអស់កម្លាំង មានអារម្មណ៍ឆាប់ត្រជាក់ និងតានតឹង ទោះបីជាអ្នកបានញ៉ាំនិងសម្រាកគ្រប់គ្រាន់ក្ដី។
២. កង្វះជាតិដែក
កត្តាចម្បងដែលធ្វើឲ្យកើតជំងឺអស់កម្លាំងរ៉ាំរ៉ៃនេះបណ្ដាលមកពីខ្វះជាតិដែក។ ជាតិដែកសំខាន់ណាស់ចំពោះរាងកាយ ព្រោះវាផលិតគ្រាប់ឈាមក្រហមដែលជាអ្នកបញ្ចូលអុកស៊ីហ្សែនពីសួតទៅក្នុងខ្លួន។ នៅពេលខ្វះជាតិដែកអ្នកនឹងស្លេកស្លាំង អស់កម្លាំង វិលមុខ ឈឺក្បាល ជ្រុះសក់ជាដើម។
៣. ញ៉ាំទឹកតិចពេក
ញ៉ាំទឹកតិចពេកអាចបណ្ដាលឲ្យសម្ពាធឈាមចុះខ្សោយ និងធ្វើការបញ្ជូនអុកស៊ីហ្សែនទៅខួរក្បាលយឺត។ មូលហេតុនេះហើយទើបធ្វើឲ្យអ្នកមានអាការៈធេងធោង និងអស់កម្លាំង ទោះញ៉ាំឆ្អែត គេងលក់ក៏ដោយ។
៤. ញ៉ាំអាហារច្រើនតែខ្វះជីវជាតិ
អ្នកខ្លះឆ្ងល់ថាហេតុអ្វីញ៉ាំច្រើនហើយនៅតែគ្មានកម្លាំងកំហែង តែអាហារដែលគេបានញ៉ាំនោះគឺគ្មានវីតាមីនដែលអាចជួយទ្រទ្រង់រាងកាយនោះទេ។ ដូច្នេះគួរយកចិត្តទុកដាក់ចំពោះរបបអាហារប្រចាំថ្ងៃឡើងវិញ៕
ចុចអាន៖៤មូលហេតុ ធ្វើឲ្យអ្នកចេះតែឃ្លានមិនឈប់ទោះញ៉ាំច្រើនហើយក៏ដោយ