៤មូលហេតុ ធ្វើឲ្យអ្នកចេះតែឃ្លានមិនឈប់ទោះញ៉ាំច្រើនហើយក៏ដោយ
- 2018-03-14 02:56:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤មូលហេតុ ធ្វើឲ្យអ្នកចេះតែឃ្លានមិនឈប់ទោះញ៉ាំច្រើនហើយក៏ដោយ
បើចេះតែសង្កេតថាខ្លួនឯងមានអារម្មណ៍ឃ្លានមិនឈប់នោះ អ្នកមិនត្រូវព្រងើយកន្តើយទេព្រោះវាអាចបណ្ដាលមកពីបញ្ហាជាច្រើនដូចខាងក្រោមនេះ៖
១. គេងមិនគ្រប់គ្រាន់
បើសិនជាអ្នកគេងមិនគ្រប់ពី ៧ ទៅ ៨ម៉ោងក្នុងមួយថ្ងៃទេ វានឹងបណ្ដាលឲ្យអ្នកឃ្លានមិនឈប់ទោះបីអ្នកញ៉ាំអាហារច្រើនហើយក៏ដោយ។ ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់អ័រម៉ូនពីរដែលទាក់ទងនឹងចំណង់អាហារ។ វាអាចបណ្តាលឲ្យកម្រិតនៃការកើនឡើងនៃអរម៉ូនដែលបង្កើនការញ៉ាំដែលបណ្តាលឲ្យមានអារម្មណ៍ថាមិនចេះឆ្អែតតែម្ដង។
២. ស្មុគស្មាញខ្លាំងពេក
អំឡុងពេលដែលអ្នកមានការផ្លាស់ប្ដូរអារម្មណ៍ខ្លាំង អរម៉ូនស្ត្រេស Cortisol របស់រាងកាយនឹងកើនឡើង។ អរម៉ូននេះជំរុញអ្នកឲ្យញ៉ាំ ហើយ cortisol នេះ ធ្វើឲ្យអ្នកចូលចិត្តអាហារដែលផ្អែមនិងអាហារដែលមានជាតិខ្លាញ់ខ្ពស់។
ការញ៉ាំច្រើនក្នុងអំឡុងពេលស្ត្រេសមិនអាចបន្ថយអារម្មណ៍អន្ទះអន្ទែងឬស្មុគស្មាញទាំងនោះទេប៉ុន្តែវាជំរុញឲ្យមានការឡើងទម្ងន់ និងបញ្ហាសុខភាពកាន់តែច្រើន។
៣. ជាតិស្ករក្នុងឈាមទាប
ជាតិស្ករក្នុងឈាមទាប ឬការថយចុះមានន័យថាជាតិស្ករក្នុងខ្លួនអ្នកបានធ្លាក់ចុះទៅកម្រិតទាបបំផុត។ ជាតិស្ករក្នុងឈាមទាបអាចធ្វើឱ្យអ្នកឃ្លានមិនឈប់។ ដោយសារតែខួរក្បាលត្រូវការថាមពលដើម្បីដំណើរការ ដូច្នេះនៅពេលដែលស្ករនៅក្នុងចរន្តឈាមរបស់អ្នកថយចុះដូច្នេះ កម្លាំងខួរក្បាល របស់អ្នកក៏ថយចុះដែរ បន្ទាប់មកវានឹងផ្ដល់សញ្ញាប្រាប់អ្នកថាត្រូវការអាហារ។
៤. មានប៉ារ៉ាស៊ីតក្នុងខ្លួន
ជួនកាលការឃ្លានហួសប្រមាណ សូម្បីតែបន្ទាប់ពីញ៉ាំអាហាររួចហើយ ក៏អាចជាសញ្ញាណ នៃការឆ្លងរាលដាលពពួកព្រូននៅក្នុងពោះវៀន។ ពពួកព្រូននេះគឺវាបឺតជញ្ជក់សារជាតិចិញ្ចឹមពីអ្នក ដូច្នេះទើបធ្វើឲ្យអ្នកចេះតែឃ្លាន ហើយទោះបីញ៉ាំច្រើនប៉ុណ្ណាក៏នៅតែគ្មានកម្លាំង។
ចុចអាន៖ទាំងនេះជាអ្វីដែលមិនគួរធ្វើ នៅពេលអ្នកកំពុងតែមានអារម្មណ៍នឿយហត់