ចរិត​មនុស្ស​ប្រុស ៦ប្រភេទ​ដែល​អ្នក​មិន​គួរ​ចំណាយ​ពេល​ស្រឡាញ់

  • 2018-03-13 03:25:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ស្រឡាញ់​អ្នក​ណា​ម្នាក់​អ្នក​គួរ​តែ​មើល និង​ពិនិត្យ​ឲ្យ​ច្បាស់​ ព្រោះ​អ្នក​អាច​នឹង​ឈឺចាប់​ក្រោយ​ពេល​លង់​ខ្លួន​ស្រឡាញ់​គេ​ហើយ។ បើ​សិន​ជា​អ្នក​សង្កេត​ឃើញ​គេ​មាន​ចរិត​ ៦​ប្រភេទ​នេះ អ្នក​គួរ​តែ​ពិចារណា​ឡើង​វិញ ព្រោះ​គេ​មិន​សម​ជា​មនុស្ស​ប្រុស​ដែល​អ្នក​គួរ​ចំណាយ​ពេល​ស្រឡាញ់​ឡើយ៖

១. យក​ពាក្យ​សុំទោស​មក​ដោះស្រាយ​បញ្ហា

ពេល​មាន​រឿង​មិន​ល្អ​កើត​ឡើង​គេ​បាន​ត្រឹម​តែ​សុំទោស មិនចេះ​ដោះស្រាយ​អី​ក្រៅ​ពី​ហ្នឹង​ទេ។ គេ​ធ្វើ​ដូច​គ្មាន​រឿង​អី​អីចឹង ទាំង​ដែល​គេ​បាន​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ ពិបាក​ចិត្ត។ គេ​ចេះ​ត្រឹម​តែ​សុំទោស​ហើយ​ចង់​ឲ្យ​អ្វី​គ្រប់​យ៉ាង​ប្រសើរ​ឡើង​វិញ។

រូបតំណាង

**២. ចូលគេង​ទាំង​មាន​រឿង​ជាមួយ​គ្នា**

បើ​គេ​ជាមនុស្ស​ដែល​ទុក​អ្នក​ចោល​ហើយ​ចូល​គេង​ពេល​ដែល​កំពុង​មាន​បញ្ហា​នោះ គេ​មិន​សម​ឲ្យ​អ្នក​ចំណាយ​ពេល​ស្រឡាញ់​ទៀត​ទេ។ អ្នក​អាច​គិត​មើល​ថា ពេល​អ្នក​កំពុង​យំ តែ​គេ​អាច​ដេក​ទាំង​មិន​ខ្វល់​អី​ទាំង​អស់ តើ​គេ​ជា​មនុស្ស​ប្រុស​បែប​ណា​ទៅ? នេះ​បង្ហាញ​ថា​គេ​គ្មាន​ទំនួល​ខុស​ត្រូវ​លើ​ស្នេហា​អ្នក​នោះ​ទេ។

៣. ឃើញ​អ្នក​ខុស​ហើយ​មិន​ជួយ​កែ ហើយ​បាន​តែ​ស្ដី​បន្ទោស

បើ​គេ​ជា​មនុស្ស​ដែល​ជួយ​កែ​លម្អ​អ្នក​ពេល​ឃើញ​អ្នក​មាន​បញ្ហា ឬ​ចំណុច​អាក្រក់​នោះ អាច​និយាយ​បាន​ថា​គាត់​គិត​គូរ​ពី​អ្នក​ច្រើន។ ផ្ទុយទៅវិញ​​បើ​គាត់​គ្មាន​សូម្បី​តែ​យោបល់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​អ្នក ឬ​ចាំ​តែ​បើក​ភ្នែក​មើល​អ្នក​ធ្វើ​ខុស​នោះ អ្នក​គួរ​តែ​ពិចារណា​ថា​គេ​ជា​មនុស្ស​បែប​ណា? ពេល​អ្នក​មិន​សប្បាយ​ចិត្ត​នឹង​រឿង​អ្វី​មួយ​ គាត់​ដែល​កំដរ​អ្នក លើក​ទឹក​ចិត្ត​អ្នក​ទេ? ឬ​ចាំ​តែ​ស្ដី​ឲ្យ​ ចាំ​តែ​ថា​ឲ្យ?

រូបតំណាង

៤. ស្រឡាញ់​អ្នក​តាម​តែ​អារម្មណ៍

ម្ដង​ក៏​ស្រឡាញ់​អ្នក ខ្វល់ខ្វាយ​ពី​អ្នក ហើយ​ពេល​ខ្លះ​ក៏​ទុក​អ្នក​ចោល មិន​រវីរវល់​សោះ។ អារម្មណ៏​គេ​ល្អ​​គេ​ក៏​នឹក​នា​អ្នក​ខ្លះ​ទៅ ជួន​កាល​ទៅ​ស្ងាត់ឈឹង បន្ទាប់​មក​ក៏​មក​រក​អ្នក​វិញ។ នេះ​មិន​មែន​ជា​មនុស្ស​ប្រុស​ដែល​អ្នក​គួរ​ចំណាយ​ពេល​ជាមួយ​នោះ​ទេ ព្រោះ​វា​គ្មាន​សម្អាង​ណា​ដែល​បង្ហាញ​ថា​អ្នក​មាន​តម្លៃ​សម្រាប់​ឡើយ គឺ​អ្នក​គ្រាន់​តែ​ជា​របស់​ដែល​អ្នក​យក​មក​កំដរ​ពេល​គាត់​អផ្សុក​តែ​ប៉ុណ្ណោះ។

៥. ប៉ះពាល់​រាង​កាយ​អ្នក​ដោយ​មិន​មាន​ការ​អនុញ្ញាត

បើ​អ្នក​ប៉ះពាល់​រាងកាយ​អ្នក​ដោយ​គ្មាន​ក្រែងចិត្ត ឬ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ទេ អ្នក​កុំ​បន្ត​អី​ល្អ​ជាង ព្រោះ​គេ​ស្រឡាញ់​អ្នក​ដោយសារ​ចំណង់ ឬ​រូបរាង​អ្នក​ប៉ុណ្ណោះ។ ដក​ខ្លួន​ទៅ មុន​ពេល​អ្នក​ស្ដាយ​ក្រោយ​ដែល​ទៅ​ចំណាយ​ពេល​ជាមួយ​មនុស្ស​ដូច​គេ។

៦. ស្រឡាញ់​តែ​អ្នក តែ​មិន​ស្រឡាញ់​អ្នក​ជុំវិញ​អ្នក

នេះ​មាន​ន័យ​ថា​គេ​គិត​តែ​ពី​អ្នក​ម្នាក់​ប៉ុណ្ណោះ តែ​គ្រួសារ​អ្នក មិត្តភក្តិ​អ្នក​គេ​មិន​ចង់​ចូល​រួម​ជាមួយ​ឡើយ។ គេ​មិន​សប្បាយ​ចិត្ត​ ហើយ​មិន​ចង់​ចូលខ្លួន​ទៅ​ជាមួយ​គ្រួសារ មិត្តភក្តិ​អ្នក​ប៉ុន្មាន​ទេ តែ​ដោយសារ​តែ​អ្នក​ក៏​គេ​ទ្រាំ ឬ​បង្ខំ​ចិត្ត​ទៅ​ជាដើម។

រូបតំណាង

យ៉ាង​ណា​ក៏​ដោយ​អ្នក​ត្រូវ​ដឹង​ថា​ចរិត​មនុស្ស​ពិបាក​នឹង​កែ​ណាស់ បើ​អ្នក​រំពឹង​ថា​គេ​នឹង​កែ​ដើម្បី​អ្នក​នោះ អ្នក​គួរ​តែ​បញ្ឈប់​គំនិត​ហ្នឹង​ទៅ៕

ចុចអាន៖៧​ចំណុច​​ បើ​នារី​​ហ៊ាន​ប្រាប់​​ត្រង់​​មិន​លាក់លៀម​ ប្រុសៗ​នឹង​​ស្រលាញ់​លើស​ដើម

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា