ត្រូវគេបិទទីផ្សារភាគហ៊ុន ត្រចៀកកាំនៅតែជាប់ជាកំពូលមហាសេដ្ឋីដែលមានឡើងពីបាតដៃទទេ
- 2018-03-13 04:31:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវគេបិទទីផ្សារភាគហ៊ុន ត្រចៀកកាំនៅតែជាប់ជាកំពូលមហាសេដ្ឋីដែលមានឡើងពីបាតដៃទទេ
អ្នកគាំទ្របានភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញឈ្មោះរបស់តារាសម្ដែងស្រីចិន Zhao Wei ក្នុងលំដាប់កំពូលមហាសេដ្ឋីប្រទេសចិន។
មុននេះបន្តិច ទស្សនាវដ្ដីហិរញ្ញវត្ថុចិន Hu Run Fu ទើបតែប្រកាសឈ្មោះមហាសេដ្ឋីចិនទាំងអស់នៅលើពិភពលោកក្នុងឆ្នាំ២០១៨។ តាមនោះដែរ តារាងនេះបានស្រង់ឈ្មោះមហាសេដ្ឋីទាំងឡាយដែលក្លាយជាអ្នកមាន តាំងពីបាតដៃទទេ មិនមែនអ្នកដែលកើតមកមានស្រាប់នោះឡើយ។
យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺ មានសេដ្ឋី២នាក់ដែលជាប់ពាក់ព័ន្ធនឹងពិភពសិល្បៈនោះគឺប្រពន្ធរបស់តួថាងចេង Chi Zhongrui និងតារាសម្ដែងស្រី Zhao Wei។
កាលពីឆ្នាំទៅ ប្រពន្ធរបស់តួថាងចេង បានឈរលំដាប់លេខ១ តែឆ្នាំនេះត្រូវធ្លាក់មកលេខ៣វិញ។ ទ្រព្យសម្បត្តិសរុបរបស់លោកស្រីគឺ ៨ពាន់លានដុល្លារ។ រីឯតួព្រះនាងយេយេវិញ ជាប់លំដាប់លេខ១០០ នៅក្នុងតារាងខាងលើជាមួយទ្រព្យសម្បត្តិសរុប ៩០០លានដុល្លារ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ទោះបីជាត្រូវបានសហព័ន្ធទីផ្សារភាគហ៊ុន បិទសិទ្ធិភាគហ៊ុនរបស់តារារូបនេះក្នុងរយៈពេល៥ឆ្នាំ ដោយសង្ស័យថាមានការក្លែងបន្លំក៏ដោយ ក៏ត្រចៀកកាំនៅតែមានទ្រព្យស្ដុក រហូតដល់ជាប់ក្នុងតារាងកំពូលមហាសេដ្ឋីដដែល៕
ចុចអាន៖Fan Bingbing ជេរអ្នកកាសែតថា គ្មានសុជីវធម៌ពេលសួរសំណួរច្រំដែលៗពេក!