Fan Bingbing ជេរអ្នកកាសែតថា គ្មានសុជីវធម៌ពេលសួរសំណួរច្រំដែលៗពេក!
- 2018-03-07 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing ជេរអ្នកកាសែតថា គ្មានសុជីវធម៌ពេលសួរសំណួរច្រំដែលៗពេក!
ត្រូវបានគេសួរសំនួរច្រំដែលៗ តារាសម្ដែងស្រីល្បីឈ្មោះចិន Fan Bingbing ផ្ទុះកំហឹងទ្រាំលែងបាន។
ចាប់តាំងពីតារាចម្រៀង Fan Chengcheng ប្អូនប្រុសរបស់កំពូលតារាសម្ដែងស្រី Fan Bingbing ចូលប្រកួតក្នុងកម្មវិធី Produce 101 រួចមក ទំនាក់ទំនងរបស់អ្នកទាំង២កាន់តែត្រូវបានមហាជនចាប់អារម្មណ៍ជាងមុនទ្វេដង។
ជាក់ស្ដែង យូរលង់មកហើយ គេតែងសង្ស័យថា ប្រុសក្មេងរូបនេះ គឺជាកូនរបស់តារាខាងលើ មិនមែនជាប្អូនរបស់នាងឡើយ។ ទោះបីជាម្ចាស់សាមីខ្លួនបានបដិសេធជាច្រើនលើកច្រើនសារហើយក្ដី ក៏អ្នកកាសែតនៅតែមិនព្រមដោះលែងនាង ធ្វើឲ្យនាងទ្រាំមិនចង់បានម្ដងៗ។
តាមនោះដែរ នៅក្នុងបទសម្ភាសន៍ថ្មីបំផុតកាលពីពេលថ្មីនេះ នៅពេលត្រូវបានគេសួរដដែលខាងលើ ស្រីស្អាតវ័យ៣៦ឆ្នាំបានឲ្យដឹងថា ខ្លួនបានឆ្លើយសំនួរនេះច្រើនដងហើយ ហើយក៏មិនចង់និយាយពីវាទៀតដែរ។ យ៉ាងណាក្ដី អ្នកកាសែតរូបនេះនៅតែជីកសួរថា៖ "តើនាងឆ្លើយនឹងសំនួរនេះមិនរួចទេ មែនទេ?”។ នៅពេលឮដូចនេះ តួរឿង "មហិច្ឆតាអ៊ូម៉ីនាង" ទ្រាំលែងបាន ក៏ដាក់ទៅវិញថា៖ "មិនមែនខ្ញុំឆ្លើយមិនរួចទេ តែលោកគ្មានសុជីវធម៌ខ្លាំងពេក"។
ការឆ្លើយរបស់សិល្បការិនីរូបនេះបានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ព្រោះវាធ្វើឲ្យអ្នកកាសែតផ្សេងទៀតលែងហ៊ានសួរនាងនៅពេលក្រោយ៕
ចុចអាន៖ខ្លោចចិត្តពេលដឹងថាប្អូនប្រុស Fan Bingbing ត្រូវគេជេរ និងឃ្លាតឆ្ងាយតាំងពីកំណើត