៧ចំណុច បើនារីហ៊ានប្រាប់ត្រង់មិនលាក់លៀម ប្រុសៗនឹងស្រលាញ់លើសដើម
- 2018-03-12 10:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ចំណុច បើនារីហ៊ានប្រាប់ត្រង់មិនលាក់លៀម ប្រុសៗនឹងស្រលាញ់លើសដើម
បើមនុស្សប្រុសស្រលាញ់នារីណាម្នាក់ដោយស្មោះ គេនឹងចែករំលែករឿងផ្ទាល់ខ្លួនគ្រប់យ៉ាងទៅកាន់នារីនោះហើយក៏រំពឹងថា នាងនឹងចែករំលែករឿងផ្ទាល់ខ្លួនទៅគេវិញ។ បុរសយល់ឃើញថា ការចែករំលែករឿងផ្ទាល់ខ្លួននេះ ជាការបង្កើនទំនុកចិត្ត និងបង្ហាញពីភាពស្មោះត្រង់ទៅវិញទៅមក ហើយពួកគេមិនសប្បាយចិត្ត និងបាត់បង់ទំនុកចិត្ត ពេលមនុស្សស្រីដែលគេស្រលាញ់មានរឿងលាក់បាំងនឹងខ្លួន។ ៧ ចំណុចនេះដែលប្រុសៗនឹងសប្បាយចិត្ត បើនារីដែលគេស្រលាញ់ប្រាប់តាមត្រង់៖
១. ពេលមានប្រុសដទៃណាត់ជួប
ពេលខ្លះស្រីៗយើងខ្លាចដៃគូរប្រច័ណ្ឌ ទើបមិនហ៊ានប្រាប់ ទោះបីនាងគ្មានបំណងចង់ទៅជួបអ្នកទី៣នោះក៏ដោយ។ តែការស្ងាត់ស្ងៀមមិនអើពើ និងមិនបានប្រាប់ដៃគូនេះធ្វើឲ្យប្រុសៗកើតការសង្ស័យ សួរដេញដោលនិងឈ្លោះលើសដើម។
២. បញ្ហាសុខភាព
បើអ្នកមានបញ្ហាសុខភាពណាមួយគួរប្រាប់គេឲ្យដឹង។ បើគេស្រលាញ់យើងពិត គេនឹងទទួលយក តែបើគេបែកគ្នាគ្រាន់តែបញ្ហានេះ ក៏វាល្អចំពោះអ្នក ព្រោះអ្នកបានដឹងថាគេមិនបានស្រលាញ់អ្នកស្មោះទេ។
៣. បញ្ហាគ្រួសារ
ពេលខ្លះស្រីៗមិនចង់ឲ្យដៃគូខ្លួនព្រួយបារម្ភនឹងរឿងគ្រួសារខ្លួនឯងនោះទេ ហើយក៏មិនចង់និយាយដូចហែកកេរ្តិ៍គ្រួសារខ្លួនឯងដែរ។ តែចំពោះខាងប្រុសវិញ បើអ្នកនិយាយការលំបាករបស់អ្នកពីបង្ហាគ្រួសារឲ្យគេស្ដាប់ គេនឹងមានអារម្មណ៍ថាអ្នកមានទំនុកចិត្តលើគេ ធ្វើឲ្យគេអាណិតស្រលាញ់អ្នក ហើយនឹងជួយរកវិធីដោះស្រាយឲ្យអ្នកផងដែរ។
៤. បំណងទៅថ្ងៃក្រោយ
រឿងនេះមិនថាខាងស្រីឬប្រុសទេ សុទ្ធតែសប្បាយចិត្តពេលអ្នកទាំងពីរប្រាប់រឿងនេះទៅវិញទៅមក ព្រោះវាបង្ហាញពីភាពជឿជាក់គ្នាទៅថ្ងៃមុខ និងបង្កើនភាពស្និទ្ធស្នាល។
៥. ពេលសង្សារចាស់អ្នកខលមក
ប្រាប់គេមុនទៅថា សង្សារចាស់អ្នកទូរសព្ទមក គេនឹងមិនប្រកាន់ខឹងនឹងអ្នក ថែមទាំងយល់ពីអ្នកផងដែរ។ តែកុំលាក់ចាំរហូតដល់គេដឹងមុននឹងមានរឿងរ៉ាវកាន់តែវែងឆ្ងាយ។
៦. បំណុល
គ្មានអ្នកណាម្នាក់ចង់និយាយអាក្រក់ពីខ្លួនឯងនោះទេ។ តែដៃគូយើងគូរទទួលបានការពិតពីយើងទាក់ទងនឹងរឿងបំណុលអីជាដើម។ បើប្រាប់ហើយគេទទួលយកបាន ទើបហៅថាស្នេហ៍ពិត។
៧. ធ្លាប់មានគ្រួសារឬកូន
មនុស្សស្រីមិនច្រើនទេដែលកុហកដៃគូថាខ្លួននៅក្រមុំ មិនធ្លាប់រៀបការមានកូន។ ពាក្យចាស់ពោលថា ក្រដាសខ្ចប់ភ្លើងមិនជិតទេ មុននឹងក្រោយគេនឹងដឹង តែបើយើងប្រាប់គេការពិតឲ្យគេដឹងមុន ហើយគេនៅតែទទួលយើងបាន ទើបហៅថាជាគូព្រេងនឹងគ្នា៕
ចុចអាន៖ភាពខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រីក្នុងទំនាក់ទំនងស្នេហា