ខែ​ក្ដៅ​ចូល​មក​ដល់ តោះ​មក​ស្លៀក​រ៉ូប​ផ្កា​ទាំង​អស់​គ្នា

  • 2018-03-13 02:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​ត្រជាក់​កន្លង​ផុត​ទៅ ខែ​ក្ដៅ​ចូល​មក រ៉ូប​ផ្កា​គឺ​ជា​ជម្រើស​លេខ​មួយ​របស់​មិត្ត​ៗ​នារី​ទាំង​អស់​ក្នុង​ខែ​នេះ។

ចូល​មក​ខែ​នេះ បើ​ស្លៀក​ពាក់​ខោ​អាវ​ក្រាស់​ៗ ប្រាកដ​ជា​មិន​អាច​ទ្រាំ​បាន​យូរ​ឡើយ​ព្រោះ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ណាស់។ ជម្រើស​ដ៏​ប្រសើរ​បំផុត​សម្រាប់​ស្រី​នោះ​គឺ រ៉ូប​ស្ដើង​ៗ ដែល​មាន​រំលេច​ដោយ​ផ្កា​តូច​ៗ​មើល​ទៅ​កាន់​តែ​ស្អាត​ប្លែក​ភ្នែក។ ជាមួយ​សាច់​ក្រណាត់​ស្ដើង ផាត់​ផើយ​តាម​ខ្យល់ រ៉ូប​ម៉ូដ​ផ្កា​ទាំង​នេះ មិន​រើស​អ្នក​ស្លៀក​ឡើយ គឺ​រាង​ណា​ស្លៀក​ទៅ​ក៏​សម​ដូច​គ្នា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ម៉ូដ​រ៉ូប​នេះ រ៉ូប​នេះ​ក៏​ងាយ​គួប​ផ្សំ​នឹង​គ្រឿង​លំអ​ផ្សេង​ៗ​ទៀត​ដែរ មិន​ថា​ស្បែក​ជើង​កែង ឬ​ទាប​នោះ​ទេ អាច​គួប​ផ្សំ​គ្នា​បាន​យ៉ាង​ប្រពៃ។ បើ​មិន​ទាន់​ដឹង​ថា រ៉ូប​ផ្កា​មួយ​ណា​សម​នឹង​ខ្លួន​ឯង អាច​មើល​ម៉ូដ​ទាំង​អស់​ខាង​ក្រោម​នេះ​បាន៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel