ស្វែង​យក​ពី​គភ៌​ក្នុង​ផ្ទៃ​តាំងពី​ខែ​ទី ១-៩ សម្រាប់​អ្នក​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​ឪពុក​គេ

  • 2018-03-09 04:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​រឿង​សំខាន់​ខ្លាំង​ណាស់ ហើយ​អ្នក​ខ្លះ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ខ្លួន​របៀបណា​បាន​សម​ឡើយ ខណៈ​ដែល​ទើប​នឹង​ដឹង​ថា​មាន​កូន ឬ​អាច​ជា​កូន​ដំបូង។ កញ្ញា សូម​ណែនាំ​អ្នក​ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ដាយ​ឪពុក​គេ ឲ្យ​ស្វែង​យល់​ពី​ទារក​ចាប់តាំង​ពី​ខែ​ទី ១ ដល់ ខែ​ទី ៩៖

ខែ​ទី ១

-អ្នក​ទាំងពីរ​គួរតែ​រីករាយ ដោយ​ស្វាគមន៍​កូន

-ស្វែង​យល់​នូវ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ត្រីមាស​ដំបូង

-ប្រសិនបើ​អ្នក​មិន​ទាន់​មាន​ទទួលទាន​អាស៊ីតហ្វូលិក​ជា​រៀងរាល់​ថ្ងៃ​ទេ សូម​គិតគូរ​ទៅ​ជួប​ពេទ្យ

-ចាប់ផ្ដើម​គិត​ពី​ឈ្មោះ​ទារក

-ព័ត៌មាន​អំពី​មន្ទីរពេទ្យ

-ជ្រើសរើស​ឆ្មប

-កាល​វិភាគ​សម្រាប់​ការ​ពិនិត្យ​ផ្ទៃពោះ​ដំបូង

-រៀន​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​គភ៌

-គណនា​កាល​បរិច្ឆេទ​កំណើត​របស់​កូន​អ្នក

-បញ្ឈប់​ការ​ជក់​បារី អាល់កុល និង​កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន

-ត្រូវ​ដឹង​ពី​អ្វី​ដែល​មាន​សុវត្ថិភាព និង​មិន​មាន​សុវត្ថិភាព​នៅ​ពេល​មាន​ផ្ទៃពោះ

-រក​មិត្តភ័ក្ដិ​ជាមួយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដូចគ្នា ដើម្បី​ពិភាក្សា

រូបតំណាង

**ខែ​ទី ២**

-ធ្វើ​លំហាត់​ប្រាណ​ខ្លះ​ៗ ដើម្បី​បង្កើន​ភាព​រឹងមាំ​នៃ​សាច់ដុំ​អាង​ត្រគាក

-ចាប់ផ្ដើម​របប​អាហារ​មាន​សុខភាព​ល្អ និង​មាន​ជីវជាតិ​មុន​ពេល​សម្រាល​កូន

-៣ ខែ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ គឺ​អំឡុង​ពេល​បារម្ភ​ខ្លាំង

-រៀន​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​សម្រាល

-ដឹង​ពី​ទម្ងន់​របស់​អ្នក​ក្នុង​ពេល​មាន​ផ្ទៃពោះ

-គ្រប់គ្រង​អាការៈ​ហត់នឿយ

-ការ​នោម និង​រោគ​សញ្ញា​ដទៃ​ដែល​ឈឺចាប់​ផ្នែក​ពោះ ជា​អាការៈ​នៃ​ការ​មាន​គភ៌​ដំបូង

-មាន​វិធានការ​នានា ដើម្បី​កាត់​បន្ថយ​ការ​ចាញ់​កូន

ខែ​ទី ៣

-ដោះ​មាន​ភាព​ប្រែប្រួល អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល

-ទៅ​ទិញ​អាវ​ទ្រនាប់​ថ្មី និង​រៀន​អំពី​ការ​ផ្លាស់ប្ដូរ​សុដន់​អំឡុង​ពេល​មាន​ផ្ទៃពោះ

-ចាប់​ផ្ដើម​ធ្វើ​លំហាត់​ប្រាណ​មាន​សុវត្ថិភាព​មុន​សម្រាល

-ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក អំពី​ការ​ចាក់ថ្នាំ​បង្ការ​ជំងឺ​គ្រុនផ្ដាសាយ

-ឲ្យ​ស្វាមី​ចូល​រួម​ក្នុង​ការ​យល់​ដឹង​ពី​ការ​ថែរក្សា​ទារក​ក្នុង​ផ្ទៃ

-ចែករំលែក​ដំណឹង​ល្អ​ជាមួយ​មិត្តភ័ក្ដិ​របស់​អ្នក

-ស្វែង​យល់​ថា​តើ​អ្នក​មាន​កូនភ្លោះ (បើ​សិន​ជា​ដូច្នោះ​មែន​ចូរ​រៀបចំ​ផែនការ)

-គ្រប់គ្រង​ការ​ផ្លាស់ប្ដូរ​អារម្មណ៍​អំឡុង​ពេល​មាន​ផ្ទៃពោះ

-ផឹក​ទឹក​ឲ្យ​បាន​ច្រើន ទោះ​ជា​មិន​ស្រេក​ក៏​ដោយ

-រក្សា​ស្បែក​របស់​អ្នក​ឲ្យ​មាន​សំណើម ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ

រូបតំណាង

ខែ​ទី ៤

-គិតគូរ​ធ្វើ​បន្ទប់ ឬ​កន្លែង​គេង​សម្រាប់​ទារក

-ចាប់ផ្ដើម​ទិញ​សម្លៀកបំពាក់​មាតុភាព

-យក​រូបភាព​គភ៌​ក្នុង​ផ្ទៃ​មក​រក្សា​ទុក

-ស្វែងរក​ឥរិយាបថ​ដេក​ស្រួល និង​យល់​ប្រភេទ​សុបិន​អំឡុង​ពេល​មាន​ផ្ទៃពោះ

-វា​ជា​ពេល​ដែល​ត្រូវ​សួរ​ទៅ​វេជ្ជបណ្ឌិត​អំពី​កម្រិត RhoGam

-ជួយ​ស្វាមី​អ្នក​ឲ្យ​ក្លាយ​ជា​ឪពុក​ល្អ ដោយ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ឪពុក​ម្ដាយ

ខែ​ទី ៥

-ស្វែង​យល់​ថា តើ​អ្នក​នឹង​ថែទាំ​កូន​ដូចម្ដេច

-ដឹង​ពី​ភេទ​របស់​ទារក​ច្បាស់លាស់

-ស្វែងយល់​ពី​ការ​រួមភេទ​របស់​អំឡុង​ពេល​នេះ

-តាម​ដាន​រោគ​សញ្ញា​បង្ហាញ​ផ្សេង​ៗ​ដែល​កើតឡើង

-តើ​ទារក​មាន​ចលនា​ទេ

-សាកល្បង​ហាត់ yoga មុន​ពេល​ផ្ដល់​កំណើត ដើម្បី​រាងកាយ​មាន​ភាព​រហ័សរហួន

-ត្រៀម​លក្ខណៈ​សម្រាប់​ការ​ធ្វើ​តេស្ត​ប្រូតេអ៊ីន​ក្រុម​ខ

-អនុវត្ត​វិធី កាត់​បន្ថយ​អាការ​ភ្លេចភ្លាំង​ពេល​មាន​ផ្ទៃពោះ

រូបតំណាង

ខែ​ទី ៦

  • ពេល​មាន​ផ្ទៃពោះ មនុស្ស​ស្រី​មាន​អារម្មណ៍​ប្រែប្រួល​គឺជា​រឿង​ធម្មតា​កុំ​បារម្ភ

-ដឹង​អំពី​របៀប​គ្រប់គ្រង​សរសៃ​វ៉ែន

-ចូរ​ស្គាល់​រាងកាយ​ដែល​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​របស់​អ្នក

-ចំណាយ​ពេល​វេលា​ឲ្យ​ច្រើន​ជជែក​លេង​ជាមួយ​កូន

-មាន​ទំនោរ​ឈឺខ្នង​អំឡុង​ពេល​មាន​ផ្ទៃពោះ

ខែ​ទី ៧

-រៀន​ពី​អ្វី​ដែល​ត្រូវ​ត្រៀម ៣ ខែ​ចុង​ក្រោយ

-ពិភាក្សា​រក​អ្នក​មើល​ថែ​ទារក

-ត្រូវ​ប្រាកដ​ថា​អ្នក​ដឹង​សញ្ញា​នៃ​ការ​កើត​មិន​គ្រប់ខែ

-ទិញ​ដប​ទឹកដោះ​គោ និង​ពូក​ទារក​ទុក​ឲ្យ​ហើយ

-ដឹង​ពី​ទង​ផ្ចិត​របស់​អ្នក

-ផែនការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ ឬ​ទឹកដោះ​គោ

-ត្រូវ​ពិនិត្យ​រក​ជំងឺ​ទឹកនោមផ្អែម​ពេល​មានផ្ទៃពោះ

-ត្រូវ​មាន​សម្លៀកបំពាក់​ទារក និង​របស់របរ​ចាំបាច់​ដទៃ​ទៀត

ខែ​ទី ៨

-សូម​តាមដាន​ពី​អ្វី​នឹង​កើត​ឡើង​ក្នុង​អំឡុង​ពេល ២៨ សប្ដាហ៍​ទៅ ៣២ សប្តាហ៍ នៃ​ការ​មាន​ផ្ទៃពោះ។

-រៀន​ពី​របៀប​ងូតទឹក​ឲ្យ​ទារក

-រៀបចំ​ឧបករណ៍​ជំនួយ​ផ្សេង​ៗ សម្រាប់​ទារក

-ទិញ​កាបូប​កន្ទប​សម្រាប់​រក្សា​ទុក​ក្រណាត់​កន្ទប

-ទិញ​រទេះ​រុញ

ខែ​ទី ៩

-ស្វែងយល់​នូវ​អ្វី​ដែល​អ្នក​ឃើញ​នៅ​សប្ដាហ៍​ចុងក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ

-យល់​ដឹង​អំពី​វ៉ាក់សាំង សម្រាប់​ទារក​ទើប​នឹង​កើត

-ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ទីតាំង​របស់​កូន និង​របៀប​ដែល​វា​ប៉ះពាល់​ដល់​ការ​សម្រាល

-ដឹង​ពី​ការ​កន្ត្រាក់ កំណត់​ពី​ភាព​ខុសគ្នា​រវាង​ការ​កន្ត្រាក់ Braxton-Hicks និង​ការ​ឈឺចាប់ spasm

-ត្រៀម​ខ្លួន​សម្រាប់​ការ​ឈឺចាប់​ពេល​ទារក​ជិត​កើត

-លាង​សម្អាត និង​រក្សា​សម្លៀកបំពាក់​ថ្មី​ៗ​សម្រាប់​ទារក

-បង្កើន​កម្លាំង

-សម្រាក និង​រីករាយ​ជាមួយ​ថ្ងៃ​ចុងក្រោយ​មុន​ពេល​សម្រាល​កូន

ចុចអាន៖ម្ដាយ​គ្រប់​រូប​កុំ​អាល​អរ ពេល​ឃើញ​ទារក​ថ្លោស ព្រោះ​ធំ​ឡើងពួកគេក៏នឹងក្លាយជា....

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម