ម្ដាយ​គ្រប់​រូប​កុំ​អាល​អរ ពេល​ឃើញ​ទារក​ថ្លោស ព្រោះ​ធំ​ឡើងពួកគេក៏នឹងក្លាយជា....

  • 2018-03-05 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទារក​ដែល​ថ្លោស មិន​មែន​មែន​ន័យ​ថា មាន​សុខភាព​ល្អ​នោះ​ទេ។ មនុស្ស​ភាគច្រើន​តែង​និយាយ​ថា​ក្មេង​ដែល​មាន​រូបរាង​ទ្រលុកទ្រលន់ ឬ​មាន​សាច់​ច្រើន គឺ​មាន​លក្ខណៈ​ដែល​គួរឲ្យ​ស្រលាញ់ ជាង​ទារក​មិន​សូវ​មាន​សាច់។

រូបតំណាង

ប៉ុន្តែ​ការ​ស្រាវជ្រាវ​កាន់តែ​ច្រើន​ឡើង​ៗ​បាន​និយាយ​ថា នោះ​មិនមែន​ជា​ការ​ពិត​ឡើយ ទារក​ដែល​មាន​ជាតិ​ខ្លាញ់​តាំង​ពី​ក្មេង​ក្រូចឆ្មារ​ទៅ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​កុមារ​លើស​ទម្ងន់ ឬ​ធាត់។ កុមារ​ធាត់​ៗប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម និង​មហារីក។

ការ​សិក្សា​មួយ​របស់​សហរដ្ឋអាមេរិក​បាន​ចេញ​ផ្សាយ​កាលពី​ឆ្នាំមុន ដែល​បាន​តាមដាន​កុមារ​ចំនួន ១០ ១៨៦ នាក់​ពី​កំណើត​រហូត​ដល់​អាយុ ៧ ឬ ៨ ឆ្នាំ។ ទារក​ធាត់ ពេល​ពេញ​វ័យ​គឺ​មាន ៦៩% ដែល​ធ្វើឲ្យ​ពួកគេ​នៅតែ​ធាត់​ពេលចូល​រៀន​ថ្នាក់មត្តេយ្យ។ ក្រុម​អ្នក​ស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Virginia បាន​និយាយ​ថា ចំនួន​នេះ​ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង​កុមារ​មាន​ទម្ងន់​ធម្មតា៕

ចុចអាន៖អាហារ​ដំបូង​ ៣​មុខ​ល្អ​បំផុត​ចំពោះ​សុខភាព​ទារក​ ​អ្នក​ម្ដាយ​ថ្មីថ្មោង​គួរ​យល់​ដឹង

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី